កីឡា
លោក អេ ភូថង ផ្ដាំទៅអ្នកគាំទ្រកុំបារម្ភចំពោះ ធឿន ធារ៉ា ទោះខានយូរក៏ដោយ
លោក អេ ភូថង បានផ្ដាំទៅអ្នកគាំទ្រដល់ ធឿន ធារ៉ា កុំបារម្ភចំពោះការប្រកួតដណ្ដើមខ្សែក្រវាត់នៅថ្ងៃស្អែកនេះ ព្រោះខានយូរតែបានហ្វឹកហាត់ត្រៀមខ្លួនបានពេញល្អតែម្ដង។

រូបភាពលើហ្វេសបុក លោក អេ ភូថង
លើកឡើងក្នុងកិច្ចសម្ភាសមួយ លោក អេ ភូថង ថាកូនសិស្សរបស់លោកហ្វឹកហាត់បាន ២សប្ដាហ៍សម្រាប់ត្រៀមនូវការប្រកួតដណ្ដើមខ្សែក្រវាត់ជាមួយកីឡាករអាមេរិកស្អែកនេះ។ បើទោះជាខានយូរ ប៉ុន្តែមិនជាឧបសគ្គសម្រាប់ ធារ៉ា ដែលជាកីឡាករលំដាប់ និងមានអាវុធក្បាច់ស្នៀតគ្រប់គ្រាន់ហើយ។
គ្រូប្រដាល់ល្បីឈ្មោះរូបនេះបន្ថែមទៀតថា រាល់ការប្រកួតសំខាន់ៗគឺលោកតែងតែនៅជាមួយសិស្សៗជានិច្ច ដូចជាស្វែងយល់ពីដៃគូ និងការបោះប្លង់ឲ្យវាយជាដើមដើម្បីដណ្ដើមយកជ័យជម្នះផ្សេងៗ។ លោកមើលត្រឹម ១-២ទឹកគឺដឹងពីសមត្ថភាពដៃគូ និងត្រូវប្រើក្បាច់អ្វីទប់ទល់ហើយ។

កីឡាករ ធឿន ធារ៉ា
បញ្ជាក់ដែរថា កីឡាករ ធឿន ធារ៉ា នឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់នៅសង្វៀនថោន ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅឯខេត្តសៀមរាប។ ធារ៉ា នឹងត្រូវប៉ះកីឡាករ Maximiliano Cruz លើប្រភេទទម្ងន់ ៧៣គីឡូក្រាមដោយប្រកួតលក្ខណៈ ៣ទឹក៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


