កីឡា
ព្រះខ័នរាជស្វាយរៀងបន្តឈរកំពូលតារាង ខណៈ វិសាខា បន្តកំណត់ត្រាមិនចាញ់របស់គ្រូថ្មី
ក្រុមខ្លាំងសុទ្ធតែទទួលបានជ័យជម្នះសម្រាប់ការប្រកួតសប្តាហ៍ទី២៤ នៃខេមបូឌានព្រីមៀរលីគ កាលពីចុងសប្តាហ៍កន្លងទៅ ដែលបានធ្វើឲ្យការប្រដេញពិន្ទុគ្នានៅតែប្រកៀកប្រកិត។

ក្រុមព្រះខ័នរាជស្វាយរៀង រកបាន៣ពិន្ទុបន្ថែមទៀតពីការទទួលបានជ័យជម្នះលើម្ចាស់ផ្ទះណាហ្គាវើលដ៍ ដោយលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥ ដើម្បីបង្កើនដល់៦១ពិន្ទុបន្តឈរលើកំពូលតារាងដដែល។ ក្រុមចំណាត់ថ្នាក់លេខ២ ភ្នំពេញក្រោន ក៏រកបាន៣ពិន្ទុបន្ថែមទៀតដែរតាមរយៈជ័យជម្នះ ៣-១ លើម្ចាស់ផ្ទះ អង្គរថាយហ្គឺរ នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៥ ដើម្បីបង្កើនដល់៦០ពិន្ទុ ដែលតាមពីក្រោម ព្រះខ័នរាជស្វាយរៀង តែ១ពិន្ទុប៉ុណ្ណោះ។

ជាមួយគ្នានេះ វិសាខា ជាក្រុមដែលបង្កការភ្ញាក់ផ្អើលខ្លាំងមែនទែនក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នគឺលោក Akeep Tunji Ayoyinka ដែលបានយកឈ្នះក្រុមខ្លាំងទាំងអស់។ កាលថ្ងៃអាទិត្យម្សិលមិញ លោកបានដឹកនាំវិសាខា យកឈ្នះ បឹងកេត ដោយលទ្ធផល ៣-១ ដើម្បីបង្កើនដល់៥៦ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៣ដដែល។

៧ប្រកួតក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកបណ្តោះអាសន្ន វិសាខា ស្គាល់តែពាក្យឈ្នះប៉ុណ្ណោះគឺ ឈ្នះ គិរីវង់សុខសែនជ័យ ២-១, ឈ្នះ បឹងកេត ២-០, ឈ្នះ ភ្នំពេញក្រោន ២-១, ឈ្នះ ណាហ្គាវើលដ៍ ១-០, ឈ្នះ ព្រះខ័នរាជស្វាយរៀង ២-១, ឈ្នះ ជម្រើសជាតិអារូបា ៣-១ និង ឈ្នះ បឹងកេត ៣-១។

តារាងពិន្ទុកំពូលទាំង៦
- ព្រះខ័នរាជស្វាយរៀង មាន៦១ពិន្ទុ
- ភ្នំពេញក្រោន មាន៦០ពិន្ទុ
- វិសាខា មាន៥៦ពិន្ទុ
- អង្គរថាយហ្គឺរ មាន៤០ពិន្ទុ
- ណាហ្គាវើលដ៍ មាន៣៦ពិន្ទុ
- បឹងកេត មាន៣៣ពិន្ទុ
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C