កីឡា
ឈ្នះ១ប្រកួតទៀត ព្រះខ័នរាជស្វាយរៀង នឹងក្លាយជាជើងឯកលីគរដូវកាលនេះ
ព្រះខ័នរាជស្វាយរៀង កាន់តែខិតជិតក្នុងការឈ្នះជើងឯកលីគបាល់ទាត់កំពូលកម្ពុជាហើយ បន្ទាប់ពីនាំមុខពិន្ទុកាន់តែច្រើនលើក្រុម ភ្នំពេញក្រោន ខណៈការប្រកួតនៅសល់តែ៣លើកទៀតប៉ុណ្ណោះ។

ព្រះខ័នរាជស្វាយរៀង មាន៧០ពិន្ទុ បន្ទាប់ពីបានយកឈ្នះ អង្គរថាយហ្គឺរ ដោយលទ្ធផល ៦-១ កាលពីថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ ស្របពេល ភ្នំពេញក្រោន ដែលជាគូប្រជែងចំណាត់ថ្នាក់លេខ២នោះបានចាញ់ បឹងកេត ដោយលទ្ធផល ៣-៤ ដែលធ្វើឲ្យពួកគេមានពិន្ទុ៦៣។ ដូច្នេះ ព្រះខ័នរាជស្វាយរៀង នាំមុខពិន្ទុភ្នំពេញក្រោនដល់ទៅ៧ពិន្ទុ។

ការនាំមុខ៧ពិន្ទុនេះ ព្រះខ័នរាជស្វាយរៀង មានភាគរយខ្ពស់មែនទែនក្នុងការឈ្នះជើងឯកលីគកំពូលកម្ពុជា ខណៈការប្រកួតនៅសល់តែ៣លើកទៀតប៉ុណ្ណោះ។ ក្រុមការពារតំណែងជើងឯកឆ្នាំចាស់នេះត្រូវការឈ្នះ ណាហ្គាវើលដ៍ នៅថ្ងៃទី៣០ ខែមេសា ខាងមុខ គឺពួកគេក្លាយជាជើងឯកហើយ ដោយមិនខ្វល់ពីលទ្ធផលនៃការប្រកួតរបស់ក្រុមផ្សេង និងការប្រកួតដែលនៅសល់។

៣ប្រកួតដែលនៅសល់ក្នុងលីគ
- ប៉ះ ណាហ្គាវើលដ៍ នៅថ្ងៃទី៣០ ខែមេសា នៅកីឡដ្ឋានខេត្តស្វាយរៀង
- ប៉ះ វិសាខា នៅថ្ងៃទី៣ ខែឧសភា នៅកីឡដ្ឋានព្រីនស៍
- ប៉ះ ភ្នំពេញក្រោន នៅថ្ងៃទី១៨ ខែឧសភា នៅកីឡដ្ឋានខេត្តស្វាយរៀង

តារាងពិន្ទុគិតត្រឹមសប្តាហ៍ទី២៩
- ព្រះខ័នរាជស្វាយរៀង មាន៧០ពិន្ទុ
- ភ្នំពេញក្រោន មាន៦៣ពិន្ទុ
- វិសាខា មាន៥៩ពិន្ទុ
- ណាហ្គាវើលដ៍ មាន៤៣ពិន្ទុ
- អង្គរថាយហ្គឺរ មាន៤០ពិន្ទុ
- បឹងកេត មាន៣៧ពិន្ទុ
អត្ថបទ៖ វីរបុត្រ

-
ចរាចរណ៍១ សប្តាហ៍ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន