កីឡា
គ្រូបង្វឹករូបនេះគិតថា ព្រះខ័នរាជស្វាយរៀង និង Arkadag អាចឈានដល់ការទាត់បាល់ ១១ម៉ែត្រ
លោក ភា សុភ័ក្ត្រា គិតថាការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង ព្រះខ័នរាជស្វាយរៀង និង FK Arkadag អាចឈានដល់វគ្គទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដី ព្រោះក្រុមនិមួយៗសុទ្ធតែខ្លាំងមានកីឡាករគុណភាពល្អដូចគ្នាបែបនេះ។

កីឡាករ GABI របស់ព្រះខ័នរាជស្វាយរៀង
គ្រូបង្វឹករបស់ក្រុមការពារជាតិខាងលើ បានឲ្យដឹងថា មើលពីកម្រិតក្រុមដែលមកពីតំបន់អាស៊ីខាងលិចគឺហាក់មានកម្រិតខ្ពស់ជាងប៉ែកខាងអាស៊ីខាងកើតពិសេសចេញពីតំបន់អាស៊ាននេះ។ ប៉ុន្តែបើកម្រិតកីឡាករបរទេសរបស់ព្រះខ័នរាជស្វាយរៀងគឺមិនចាញ់ខាង FK Arkadag នោះទេ។
តាមដែលលោកបានទស្សនាការប្រកួតកន្លងទៅរបស់ FK Arkadag គេលេងបាល់លឿនទៅមុខមិនថាបាល់បំប្លោងពីចម្ងាយ ឬបាល់ក្រោមនោះទេក៏មានគុណភាព និងចូលដល់ប្រអប់ភ្លាមៗ។ ត្រង់ចំណុចនេះបើ ព្រះខ័នរាជស្វាយរៀង ទប់បាន និងវាយបកបានល្អវិញភ្លាមៗអាចនឹងរកគ្រាប់បាល់បាន។

ក្រុម FK Arkadag
លោក ភា សុភ័ត្រា បន្ថែមទៀតថា ឥលូវនេះព្រះខ័នរាជស្វាយរៀងមានទម្រង់លេងមួយយ៉ាងល្អ កីឡាករម្នាក់ៗមានពោរពេញដោយបច្ចេកទេសមិនថាការលេងបែបប៉ះខ្លីៗ បំប្លោង ឬអូសទម្លុះខ្សែការពារនោះទេសុទ្ធតែក្រុមតំណាងកម្ពុជាមួយនេះអាចលេងបានទាំងអស់។ កម្រិតក្រុមនិមួយៗសុទ្ធតែល្អដូចគ្នាបែបនេះលោកយល់ឃើញថាការប្រកួតនេះនឹងតានតឹងខ្លាំង ឬឈានដល់ការទាត់បាល់ ១១ម៉ែត្រកាត់សេចក្ដី។

កីឡាករ Cristian
វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣ ក្លឹបនៅតំបន់អាស៊ី AFC Challenge League នេះគឺជាការប៉ះគ្នារវាង ព្រះខ័នរាជស្វាយរៀង ប៉ះ ក្រុមមកពីអាស៊ីខាងលិច FK Arkadag នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ នេះជាប្រវត្តិសាស្ត្ររបស់កម្ពុជាហើយដែលបានធ្វើជាម្ចាស់ផ្ទះវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


