Connect with us

កីឡា

ដល់​ពេល​ក្រុម​ជម្រើស​ជាតិ​ ការ​ប្រកួត​បាល់ទាត់​អន្តរជាតិ​៤​​​នៅ​កម្ពុជា​ចាប់​ពី​ខែ​ក្រោយ

បានផុស

នៅ

ព្រឹត្តិការណ៍​បាល់ទាត់​ក្នុង​ស្រុក​គឺ​ លីគ​កំពូល​កម្ពុជា និង​ពាន​រង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នឹង​បញ្ចប់​រដូវ​កាល​ ២០២៤-២៥ នៅ​បំណាច់​ខែ​ឧសភា ខាង​មុខ​នេះ​ ដូច្នេះ​ចាប់​ពី​ខែ​មិថុនា​ទៅ នឹង​មាន​ការ​ប្រកួត​មិត្តភាពអន្តរជាតិ និង​ពាន​រង្វាន់​អន្តរជាតិ​ផ្សេង​ៗ​ មុន​ពេល​ចាប់​ផ្តើម​រដូវ​កាល​ថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​ពី​ខែ​មិថុនា ដល់​​ខែ​​កញ្ញា ឆ្នាំ​២០២៥ នឹង​មាន​កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ចំនួន​៤​ផ្សេង​គ្នា​ទាំង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បុរស​ និង​នារី ក្នុង​នោះ​មាន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ពីរ និង​ពាន​រង្វាន់​ពីរ។ នេះ​បើ​តាម​ព័ត៌មាន​ផ្លូវ​ការ​ដែល​បាន​ប្រកាស​ ប៉ុន្តែ​ការ​ប្រកួត​អន្តរជាតិ​ផ្សេង​ៗ​​​ទៀត​ក៏​អាច​មាន​ទៀត​ក្នុង​ឆ្នាំ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​

  • ការ​ប្រកួតមិត្តភាព​អន្តរជាតិ​ រវាង ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បុរស​កម្ពុជា ជា​មួយ ក្រុម​ជម្រើស​ជាតិ​ តាជីគីស្ថាន នា​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។
  • ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ រវាង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា ជា​មួយ ក្រុម​ជម្រើស​ជាតិ​នារី​ហ្គាំ នា​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

ការ​ប្រកួត​ពាន​រង្វាន់​

  • ពាន​រង្វាន់​នារី​អាស៊ី AFC Women’s Asian Cup៖ កម្ពុជា​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​អាស៊ី​ AFC Women’s Asian Cup Australia 2026 សម្រាប់​ពូល G ​ដែល​មាន​ក្រុម​ម្ចាស់នារីកម្ពុជា​ ហ្វីលីពីន ហុងកុង និង អារ៉ាប៊ីសាអ៊ូឌីត ចាប់​ពី​ថ្ងៃ​ទី២៩ ខែ​មិថុនា ដល់​ទី៥ ខែ​កក្កដា ឆ្នាំ​២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ អូឡាំពិក។
  • ពាន​រង្វាន់​យុវជន​អាស៊ី 2026 AFC U23 Asian Cup៖ កម្ពុជា​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​យុវជន​អាស៊ី​ក្រោម​អាយុ​២៣​ឆ្នាំ 2026 AFC U23 Asian Cup Saudi Arabia ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ ក្រុម​ដែល​ត្រូវ​ប៉ះ​ក្រុម​កម្ពុជា​អាយុ​២៣​ឆ្នាំ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ពី​​ការ​ចាប់​ឆ្នោត​ជ្រើស​រើស​ពូល​ធ្វើ​នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៥។

ក្រៅ​ពីព្រឹត្តិការណ៍​បាល់ទាត់​ក្នុង​ស្រុក ក្រុម​បាល់ទាត់​យុវជន​កម្ពុជា និង​ក្រុម​បាល់ទាត់​នារី​កម្ពុជា​ក៏​មាន​ការ​ប្រកួត​ពាន​រង្វាន់​នៅ​ក្រៅ​ប្រទេស​​ជា​ច្រើន​ទៀត​ដែរ ដូច​ជា កីឡា​ស៊ីហ្គេម នៅ​​ប្រទេស​ថៃ​ ​ពាន​យុវជន​អាស៊ាន​អាយុ​២៣​ឆ្នាំ​នៅ​ឥណ្ឌូណេស៊ី​ ពាននារីអាស៊ាន​អាយុ​១៩​ឆ្នាំនៅ​វៀតណាម​​ និងពាន​យុវនារី​អាស៊ី​អាយុ​២០​ឆ្នាំ​ នៅ​ចិន​ ជា​ដើម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥៦ នាទីutes មុន

ដល់​ពេល​ក្រុម​ជម្រើស​ជាតិ​ ការ​ប្រកួត​បាល់ទាត់​អន្តរជាតិ​៤​​​នៅ​កម្ពុជា​ចាប់​ពី​ខែ​ក្រោយ

ព័ត៌មានជាតិ២ ម៉ោង មុន

មណ្ឌលគិរី! អ្នកភូមិសម្រុកចូលព្រៃ រុករកផ្សិតប៉ក់ដែលមានតម្លៃថ្លៃលក់ទៅឱ្យឈ្មួញ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកហេង សួរ ៖ ការបំប៉នជំនាញឌីជីថលដល់សិស្ស-និស្សិតកម្ពុជា ជាគន្លឹះសំខាន់ក្នុងការទាក់ទាញវិនិយោគពីបរទេស

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់​ ប្រវែងជិត ៥ គីឡូម៉ែត្រ កំពុងដំណើរការសាងសង់

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរាជទូតម៉ាឡេស៊ី ៖ មិនធ្លាប់​ ឮ ប្រជាជន និង​សហគមម៉ាឡេស៊ី​រស់​នៅ​កម្ពុជា​និយាយពីចំណុចអវិជ្ជមានពី​កម្ពុជា​នោះ​ឡើយ

Sokha Hotels

ព័ត៌មានពេញនិយម