Connect with us

កីឡា

គ្រូ​បង្វឹក​ក្លឹប​គុន​ខ្មែរ​ស៊ុបពើហ្វៃ​ ត្រៀម​អ្វី​ខ្លះ​​ហោះ​ទៅ​ជប៉ុន​ជា​មួយ​កូន​សិស្ស​ទាំង​៥នាក់…

បានផុស

នៅ

គ្រូ​បង្វឹក​ក្លឹប​ប្រដាល់​គុនខ្មែរ​ស៊ុបពើហ្វៃ​ ចំពោះ​ការ​ត្រៀម​ទុក​សម្រាប់​សិស្ស​គុន​ទាំង​៥នាក់​​​ដែល​ប្រកួត​នៅ​​ប្រទេស​ជប៉ុន​លើក​នេះ​គឺ​សំលៀកបំពាក់​ការពារ​ត្រជាក់​ ចំណែក​ម្ហូបអាហារ​អាច​ទិញ​ និង​ធ្វើ​ខ្លួន​ឯង​ឲ្យ​ពួកគេ​ទទួល​ទាននៅ​ទីនោះតែម្ដង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពផេកលោក​ Soeur Vannak

លោក​ ផាត​ សូដា​ បាន​ឲ្យ​ដឹង​ថា​ មាន​តែ​កីឡាករ គ្រឿម​ សុវណ្ណឃីម​ ម្នាក់​ប៉ុណ្ណោះ​ដែល​ធ្លាប់​ជិះ​យន្តហោះ​ និង​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​​​រាប់​ម៉ោង។​ ចំណែក​កីឡាករ​ថ្នាល​ ៤នាក់​ផ្សេង​ទៀត​នោះ​មិន​ធ្លាប់​ទេ​ ដូច្នេះ​លោក​​បារម្ភ​ខ្លះ​ដែរ​ខ្លាច​សិស្ស​ជួប​ការ​លំបាក​ និង​ភ័យខ្លាច​ពេល​ជិះ​យន្តហោះ​ប៉ះពាល់​ដល់​សុខភាព​មុន​ឡើង​ប្រកួត​។​

ចំពោះ​ការ​ត្រៀម​ទុក​វិញ​ លោក​ ផាត សូដា​ គឺ​ផ្ដោត​លើ​សំលៀកបំពាក់​សម្រាប់​ពួកគេ​ពាក់​ការពារ​ត្រជាក់​ប៉ះពាល់​ដល់​សុខភាព។​ ចំណែក​ចំណីអាហារ​វិញ​គ្រោង​ទិញ​ ត្រី សាច់​ នៅ​ប្រទេស​ជប៉ុន​នោះ​តែម្ដង​ដើម្បី​​ចំអិន​ឲ្យ​ពួកគេ​​នៅ​ពេល​​​មិន​អាច​ទទួល​ទាន​អាហារ​ជប៉ុន​បាន។​

លោក​ ផាត សូដា

ក្រៅ​តែ​ពី​ការ​ត្រៀម​លើ​សំលៀកបំពាក់​ ឬ​អាហារ​ហើយ​នោះ​ គ្រូ​បង្វឹក​ក្លឹប​គុន​ខ្មែរ​ស៊ុបពើហ្វៃ​រូប​នេះ​ថា​ ក្បាច់​ស្នៀត​ កម្លាំង​ បាន​បង្ហាត់​បង្រៀន​ដល់​សិស្ស​គុន​ទាំង​៥រូប​នោះ​អស់​ហើយ។​ ដោយ​សារ​​ខាង​កម្មវិធី​តម្រូវ​ឲ្យ​ពាក់​ឯកសណ្ឋាន​ការពារ​ច្រើន​ដូច​ជា​អាវ​ កែងដៃ​ ក្បាល​ ជើង​ ដូច្នេះ​លោក​ផ្ដោត​បង្ហាត់​សិស្ស​ឲ្យ​ខំ​វាយ​យក​ពិន្ទុ​ប៉ុណ្ណោះ​ខុស​ពី​ទម្លាប់​វាយ​កន្លង​ទៅ​កាល​នៅ​ខ្មែរ។​

រូបភាពផេកលោក​ Soeur Vannak

បញ្ជាក់​ដែរ​ថា​ លោក​ ផាត​ សូដា​ និង​សិស្ស​គុន​ថ្នាល​៥រូប​របស់​ខ្លួន​រួម​មាន​ រិទ្ធី​ គីងកុង​, រិទ្ធី សុធារិន, រិទ្ធី លីហ៊ួ, រិទ្ធី បូរិន្ធ និង​ គ្រឿម​ សុវណ្ណឃីម​ នឹង​ចេញ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​នេះ​ ដើម្បី​ចូលរួម​ការ​ប្រកួត​នៅ​ថ្ងៃ​ទី២៥​ ខែ​ឧសភា​ ឆ្នាំ​២០២៥​។​ ថ្នាល​គុន​ខ្មែរ​ទាំង​៥នាក់​នេះ​នឹង​ត្រូវ​ប៉ះ​ម្ចាស់​ក្បាច់​គុន​ជប៉ុន​ទាំង​អស់៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម