កីឡា
លោក គង់ ចាន់ធីណា ការចេញទៅប្រកួតនៅអន្តរជាតិជាការបង្កើនបទពិសោធ
លោក គង់ ចាន់ធីណា ថាការខំប្រឹងប្រែងបញ្ជូន កីឡាករ កីឡាការិនីហាប់គីដូកម្ពុជាទៅប្រកួតនៅអន្តរជាតិជាលើកទី២ នេះដើម្បីជាការបង្កើនបទពិសោធ និងផ្សព្វផ្សាយសក្ដានុពលកីឡាមួយនេះផងដែរ។

លោក គង់ ចាន់ធីណា
អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជា លោក គង់ ចាន់ធីណា បានឲ្យដឹងថា សហព័ន្ធ រួមទាំងថ្នាក់ដឹកនាំបានស្វះស្វែងជាខ្លាំងដើម្បីឲ្យបានបញ្ជូនកីឡាករ កីឡាការិនីកម្ពុជាចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី២ នៅឯឥណ្ឌូណេស៊ី។

ក្រុមហាប់គីដូ
គ្រូបង្វឹកជើងចាស់រូបនេះបន្ថែមទៀតថា ការចេញទៅចូលរួមព្រឹ្តតិការណ៍អន្តរជាតិលើកទី២ គឺពិតជាមានសារសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍សមត្ថភាពក្រុមហាប់គីដូកម្ពុជា។ ការចេញក្រៅកាន់តែច្រើនធ្វើឲ្យពួកគេសន្សំបទពិសោធក៏បានកាន់តែច្រើនតទៅថ្ងៃខាងមុខ។ នេះជាការពង្រឹងសមត្ថភាពត្រៀមនៅពេលមានព្រឹត្តិការណ៍សំខាន់ផ្សេងៗទៀត។

រូបភាពលើផេកសហព័ន្ធ
លោក គង់ ចាន់ធីណា បន្ថែមទៀតថា សកម្មភាពទាំងនេះជាការបង្កើនធនធាន ពង្រឹងសមត្ថភាពនៅពេលកម្ពុជាមានកម្មវិធីធំៗណាមួយដែលមានកីឡាហាប់គីដូគឺសហព័ន្ធបានត្រៀមបណ្ដើរៗរួចជាស្រេចតែម្ដង។ ការប្រកួតនៅឥណ្ឌូណេស៊ីនេះក៏ជាការផ្សព្វផ្សាយពីកីឡាហាប់គីដូរបស់កម្ពុជាផងដែរថាមានកីឡាករ កីឡាការិនីចូលរួមដូចបណ្ដាប្រទេសដទៃ និងប្រកបដោយសមត្ថភាពមិនចាញ់ប្រទេសចូលរួមផ្សេងៗឡើយ។

រូបភាពលើផេកសហព័ន្ធ
បញ្ជាក់ដែរថា សហព័ន្ធខ្មែរកីឡាហាប់គីដូកម្ពុជានឹងចេញដំណើរទៅប្រទេសឥណ្ឌូណេស៊ីនៅយប់នេះដើម្បីចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៥។ ការប្រកួតនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ ១៥ ខែមិថុនា ឆ្នាំ២០២៥។ សហព័ន្ធបានបញ្ជូនកីឡាករ កីឡាការិនីសរុប ១១នាក់ (កីឡាករ ៧ កីឡាការិន ៤)៕
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


