Connect with us

កីឡា

ក្រោយ​មហាជន​សរសើរ​សមត្ថភាព​លេចធ្លោ​ លន​ បញ្ញា​ ឥលូវ​មាន​ឈ្មោះ​ចេញ​ទៅ​ប្រកួត​ជា​ថ្មី​នៅ​ នូវែលហ្សេឡង់

បានផុស

នៅ

អ្នក​ប្រដាល់​ដើម​កំណើត​ពី​ខេត្ត​ព្រៃវែង​ លន​ បញ្ញា​ មួយ​ប្រកួត​ចុង​ក្រោយ​លើ​ទឹកដី​សហរដ្ឋអាមេរិក​រូប​គេ​ទទួល​បាន​ការ​កោតសរសើរ​ជា​ខ្លាំង​បន្ទាប់​ពី​យក​ឈ្នះ​ដាច់​លើលកីឡាករ Jose Aouino ដែល​ជា​ម្ចាស់​​ផ្ទះកាល​ពី​ថ្ងៃ​ទី១​ មិថុនា​ ឆ្នាំ​២០២៥​ នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​ លន​ បញ្ញា​ (រូបភាព​ហ្វេសបុក បញ្ញា)

អ្នក​តាមដាន​ប្រដាល់​ជា​ច្រើនបាន​​លើក​សរសើរ​ពី​សមត្ថភាព​រីកចម្រើន​ និង​ការ​វាយលះៗល្អ​ប្រកប​ដោយ​បច្ចេកទេស​មិន​ចាញ់​ច្រាប​លើ​ដៃគូ​ ឬ​ម្ចាស់​ផ្ទះ​នោះ​ឡើយ។​ មហាជន​ហាក់​សម្ដែង​នូវ​ការ​ពេញ​ជា​ខ្លាំង​ចំពោះ​ទម្រង់​នៃ​ការ​ប្រកួត​របស់​កូន​សិស្ស​លោក​ ធន់​ សុភា​ រូប​នេះ។​

បេក្ខភាពកីឡាករ​ខ្មែរ​

ឥលូវ​នេះ​ លន​ បញ្ញា​ មាន​ឈ្មោះ​ចេញ​ទៅ​ប្រកួត​ផ្សព្វផ្សាយ​គុន​ខ្មែរ​ជា​ថ្មី​ទៀត​ហើយ​នៅ​ថ្ងៃ​ទី២១​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ នេះ​នៅ​លើ​ទឹកដី​ នូវែលហ្សេឡង់។​ ការ​ចេញ​ទៅ​នេះ​មិន​ត្រឹម​តែ​ បញ្ញា​ នោះ​ទេ​ពោល​មាន​កីឡាករ​គុន​ខ្មែរ​ផ្សេងៗ​ទៀត​ដូច​ជា​ ធន់​ វណ្ណា​ ថៃ​ រ៉េត​ ធន់​ ចាន់តាក់​ និង​ ឡៅ​ ចន្ទ្រា។​

បេក្ខភាព​កីឡាករ​បរទេស

រង់​ចាំ​មើល​ទាំង​អស់​គ្នា​ លន​ បញ្ញា​ និង​មិត្ត​រួម​ជាតិ​ ៤រូប​ផ្សេង​ទៀត​អាច​យក​ឈ្នះ​ដៃគូ​ប្រកួត​បាន​ទេ​ក្នុង​ឱកាស​ដ៏​កម្រ​នៅ​ឯ​ប្រទេស​នូវែលហ្សេឡង់​នេះ។​ ការ​ប្រកួត​នេះ​គឺ​ធ្វើ​នៅ​ម៉ោង​ ៦ល្ងាច​នៅ​នូវែលហ្សេឡង់ និង​ត្រូវ​ជា​ម៉ោង​ ១​រសៀល​នៅ​កម្ពុជា​ និង​មានផ្សាយ​តាម​ទូរទស្សន៍​ BTV ផង​ដែរ៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម