កីឡា
លោក ទុយ ចន្ថា គ្រូបាល់ទះវិទ្យាល័យតាខ្មៅសម្លឹងឃើញកីឡាករទាំងនេះអាចក្លាយជាកីឡាករអាជីពនៅថ្ងៃមុខ
លោក ទុយ ចន្ថា គ្រូបង្វឹកបាល់ទះវិទ្យាល័យហ៊ុនសែនតាខ្មៅ បន្ទាប់ពីជួយខេត្តកណ្ដាលឲ្យឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សា ឆ្នាំ២០២៥ នេះសម្លឹងឃើញកីឡាករល្អៗ ៣-៤ នាក់អាចក្លាយជាកីឡាករអាជីពនៅថ្ងៃខាងមុខ។

លោក ទុយ ចន្ថា នៅកណ្ដាល
លោក ទុយ ចន្ថា បានឲ្យដឹងថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាពិសេសខាងកីឡាបាល់ទះនេះគឺពិតជាល្អមែនទែនបានធ្វើឲ្យយុវជនលេងកីឡាមានសុខភាពល្អ រាងកាយមាំមួន និងបានលេងបាល់ត្រឹមត្រូវតាបបច្ចេកទេសច្បាប់ទម្លាប់ពិតប្រាកដរបស់កីឡាបាល់ទះស្ដង់ដា។

ក្រុមបាល់ទះមធ្យមសិក្សាខេត្តកណ្ដាល
គ្រូមកពីវិទ្យាល័យហ៊ុនសែនតាខ្មៅរូបនេះបន្ថែមទៀតថា ដោយសារតែការខំប្រឹងប្រែងហ្វឹកហាត់ និងរួមផ្សំទេពកោសល្យរបស់ពួកគេផងនោះទើបធ្វើឲ្យក្រុមតំណាងបាល់ទះខេត្តកណ្ដាលនេះអាចដណ្ដើមបានមេដាយមាស និងប្រកួតមិនចាញ់សោះតាំងពីប្រកួតដំបូងៗមកម្ល៉េះ។

ក្រុមបាល់ទះមធ្យមសិក្សាខេត្តកណ្ដាល
តាមដែលលោកដឹកនាំ និងមើលឃើញពីសមត្ថភាព កាយសម្បទាផងនោះគឺមានកីឡាករ ៣-៤រូបដែលអាចក្លាយជាកីឡាករអាជីពនៅថ្ងៃខាងមុខ។ ព្រោះអាយុនៅតិច កាយសម្បទាអំណោយផលល្អ បច្ចេកទេសលេងក៏ល្អ និងឆាប់ចាប់បានក្នុងពេលហ្វឹកហាត់ជាដើម។ យុវជនដែលនឹងអាចក្លាយជាកីឡាករអាជីពនោះរួមមានកីឡាករលេខ១ លេខ២០ លីប្រូ លេខ៧ លេខ១១ លេខ៨ ជាដើម។

ក្រុមបាល់ទះមធ្យមសិក្សាខេត្តកណ្ដាល
បញ្ជាក់ដែរថា ប្រភេទកីឡាបាល់ទះផ្នែកបុរសតំណាងខេត្តកណ្ដាលបានឈ្នះមេដាយមាស បន្ទាប់ពីយកឈ្នះខេត្តកំពង់ធំ ដោយលទ្ធផល ៣-២ សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រការប្រកួតកីឡាសិស្សមធ្យមសិក្សា ឆ្នាំ២០២៥ កាលល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។

ក្រុមបាល់ទះមធ្យមសិក្សាខេត្តកណ្ដាល
ការប្រកួតកីឡាសិស្សមធ្យមសិក្សា ឆ្នាំ២០២៥ នេះបានបិទបញ្ចប់ជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងវិមានពហុកីឡដ្ឋានជាតិ។ រាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ១ ឈ្នះមេដាយសរុប ៤៧គ្រឿង មាស២១ ប្រាក់១៥ សំរឹទ្ធ១១។ លេខ២ បានលើខេត្តកណ្ដាល ឈ្នះមេដាយសរុប ៤៣គ្រឿង មាស១៦ ប្រាក់៨ សំរឹទ្ធ១៩។ លេខ៣ បានលើខេត្តព្រះសីហនុ ឈ្នះមេដាយសរុប ១៧គ្រឿង មាស៩ ប្រាក់៥ សំរឹទ្ធ៣៕

ក្រុមបាល់ទះមធ្យមសិក្សាខេត្តកណ្ដាល

ទិដ្ឋភាពបិទការប្រកួតបាល់ទះ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


