Connect with us

កីឡា

អបអរសារទរ! ក្រុម​កីឡា​ហាប់គីដូ​កម្ពុជា​ ឈ្នះ​មេដាយ​ ២៣​គ្រឿង​ក្នុង​ការ​ប្រកួត​នៅ​ឥណ្ឌូណេស៊ី​

បានផុស

នៅ

​មោទកភាព​ជា​ខ្លាំង​ក្រុម​កីឡា​ហាប់គីដូ​កម្ពុជា​ ឈ្នះ​មេដាយ​រហូត​ ២៣​គ្រឿង​ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី២​ ដែល​ធ្វើ​ឡើង​រយៈពេល​ ២ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១៤-១៥​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ គង់​ ចាន់ធីណា

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ គង់​ ចាន់ធីណា​ អគ្គលេខាធិការ​សហព័ន្ធ​មក​ថា​ ការ​ប្រកួត​បាន​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ថ្ងៃ​ទី១៥​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ ម្សិលមិញ​នេះ។​ រយៈពេល​ ២ថ្ងៃ​នេះ​កម្ពុជា​ឈ្នះ​មេដាយ​សរុប​ ២៣​គ្រឿង​ មាស៤​ ប្រាក់៧​ សំរឹទ្ធ១២​ គ្រឿង។​

ទិដ្ឋភាព​នៅឥណ្ឌូណេស៊ី

អគ្គលេខាធិការ​ និង​ជា​គ្រូ​បង្វឹក​ជើង​ចាស់​រូប​នេះ​បន្ថែម​ទៀត​ថា​ ជ័យជម្នះ​មួយ​នេះ​ជូន​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់។​ ក្នុង​នាម​លោក​ជា​គ្រូ​បង្វឹក​សូម​ថ្លែង​អំណរគុណ​ប្រធានសហព័ន្ធលោក​​​ សៅ សេងហាក់​ អនុប្រធាន​ គួច​ ហុងចៀក​ សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ និង​ក្រសួង​អប់រំ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ដែល​បាន​ផ្ដល់​ឱកាស​ និង​ជំរុញ​អភិវឌ្ឍន៍​វិស័យ​កីឡា​ហាប់គីដូ​នេះ។​

ទិដ្ឋភាព​នៅឥណ្ឌូណេស៊ី

បញ្ជាក់​ដែរ​ថា​ ក្រុម​ជម្រើស​ជាតិ​ខ្មែរ​កីឡា​ហាប់គីដូ​ បាន​បញ្ចប់​ការប្រកួត​ជា​ផ្លូវ​ការ​ហើយ​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ លើក​ទី២​ រយៈពេល​ពីរ​ថ្ងៃ​នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី​នេះ។​ កម្ពុជា​ឈ្នះ​មេដាយ​សរុប​ ២៣​គ្រឿង​ មាស៤​ ប្រាក់៧​ សំរឺទ្ធ១២។​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នឹង​វិលត្រឡប់​មក​មាតុភូមិវិញ​នៅ​ថ្ងៃ​ទី១៨​ ខែ​មិថុនា​ ឆ្នាំ​២០២៥៕​

ទិដ្ឋភាព​នៅឥណ្ឌូណេស៊ី

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម