កីឡា
ពេញល្អនៅជួរមុខ ក្រោយព្រះខ័នរាជស្វាយរៀង នាំចូលប្រយុទ្ធ ២ នាក់
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានប្រកាសនាំចូលខ្សែប្រយុទ្ធបរទេស ២ នាក់បន្ថែមទៀតដើម្បីត្រៀមរដូវកាលដ៏មមាញឹកនាពេលដ៏ខ្លីខាងមុខ។

ខ្សែប្រយុទ្ធសញ្ជាតិហ្គាណា Kwame Peprah អាយុ២៤ ឆ្នាំ កម្ពស់ ១.៧៩ម៉ែត្រ ជាអតីតកីឡាករជម្រើសជាតិ ហ្គាណា អាយុ២៣ឆ្នាំ កាលពីឆ្នាំ ២០២១ ។ កីឡាករលេងឲ្យជម្រើសជាតិ ៤ ដង គឺរកបាន ៣ គ្រាប់។ កីឡាករធ្លាប់លេងនៅប្រទេសកំណើតហ្គាណា អាហ្វ្រិកខាងត្បូង អ៊ីស្រាអែល និងចុងក្រោយក្លិប Kerala Blasters នៃលីគកំពូលប្រទេសឥណ្ឌា មុនពេលចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Patrick Robson de Souza Monteiro អាយុ ២៧ ឆ្នាំ មកពីក្លិប Hatta Club ស្ថិតនៅលីគកម្រិតទី២ របស់ប្រទេសអារ៉ាប់រួម។ ទោះបីជាយ៉ាងណានៅក្លិបអារ៉ាប់រួមមិនសូវបានបង្ហាញខ្លួនទេ ប៉ុន្តែបើក្លិប Tirana នៅលីគកំពូលរបស់ប្រទេសអាល់បានី រូបគេលេងបាន ៤១ ប្រកួត រកបាន១០គ្រាប។

ការបន្ថែមខ្សែប្រយុទ្ធបរទេសថ្មី ២ រូបនេះបានធ្វើឲ្យតំបន់ប្រយុទ្ធរបស់ ព្រះខ័នរាជស្វាយរៀង ពេញណែនល្អតែម្តង ស្របពេលនៅស្លាបស្តាំមានកីឡាករកម្ពុជា សៀង ចន្ធា ហើយនៅស្លាបឆ្វេង មានកីឡាករ ញាន សុស៊ីដាន។ នៅតំបន់ប្រយុទ្ធជួរមុខមានកីឡាករឡាវ Bounphachan Bounkong និងកីឡាករប្រេស៊ីល Christian Roque ដែលមានគុណភាពស្រាប់។

ស្របពេលជាមួយគ្នានេះ នៅតំបន់បម្រើវិញ អ្នកគាំទ្រដឹងស្រាប់ហើយគឺ កីឡាករសញ្ជាតិខ្មែរ Yudai Ogawa និងកីឡាករជប៉ុន Ryo Fujii បន្ថែមលើកីឡាករកម្ពុជាវ័យក្មេង ជូ ស៊ីនទិ, មិន រតនៈ និង គឹម សុខយុទ្ធ។

ចំណែកនៅតំបន់ការពារ ក្លិបព្រះខ័នរាជស្វាយរៀងមិនមានអ្វីប្រែប្រួលគួរឲ្យកត់សំគាល់នោះទេ គឺ សឿយ វិសាល ប្រធានក្រុម, សារ៉េត គ្រីយ៉ា, សឿត បារាំង និងកីឡាករជប៉ុន Takashi Odawara ព្រមកីឡាករកម្ពុជាជាច្រើនទៀត។

ទោះបីជាយ៉ាងណា កីឡាករថ្មីច្រើន ហើយគ្រូបង្វឹកក៏ថ្មី ដូច្នេះត្រូវការពេលខ្លះដើម្បីឲ្យចិត្តគ្នាក្នុងការលេងនៅលើទីលាន ខណៈកីឡាករម្នាក់ៗមានទេពកោសល្យ និងបច្ចេកទេសរៀងៗខ្លួនស្រាប់ហើយ៕






អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ