កីឡា
រិទ្ធី សូសែន មួយខែៗផ្ញើលុយជូនម្ដាយចន្លោះពី ៥០០ ទៅ ១,០០០ដុល្លារអាស្រ័យលើការប្រកួត
អ្នកលេងគុនខ្មែរមិនសូវចេះនិយាយស្ដីច្រើន សូដា សូសែន ថាសព្វថ្ងៃនេះខ្លួនតែងតែផ្ញើប្រាក់ជូនម្ដាយជារៀងរាល់ខែក្នុងនោះចន្លោះពី ៥០០ ទៅ ១,០០០ដុល្លារអាស្រ័យការប្រកួតបានតិច ឬច្រើន។

កីឡាករ រិទ្ធី សូសែន
កីឡាករ រិទ្ធី សូសែន បានឲ្យដឹងថា គិតមកដល់នៅពេលនេះខ្លួនចាប់អាជីពប្រដាល់មានរយៈពេលប្រហែល ៥ឆ្នាំមកហើយ។ ការតស៊ូ និងជម្នះគ្រប់បញ្ហាធ្វើឲ្យខ្លួនរឹងមាំរហូតអាចមានកេរ្តិ៍ឈ្មោះគួរសមក្នុងវិស័យប្រដាល់នេះ និងបន្តឆ្ពោះទៅរកក្ដីស្រមៃនៅថ្ងៃអនាគតបន្តទៀត។

កីឡាករ រិទ្ធី សូសែន
អ្នកប្រដាល់មកពីខេត្តព្រៃវែងរូបនេះបន្ថែមទៀតថា ក្រុមគ្រួសារនៅឯស្រុកកំណើតមានជីវភាពសមរម្យមិនសូវមានការពិបាកនោះឡើយ។ ដោយឡែកចំពោះថវិកាដែលខ្លួនប្រកួតបានកន្លងទៅគឺតែងតែផ្ញើជូនទៅម្ដាយនៅឯស្រុកកំណើត។ ក្នុងខែខ្លះជូនបាន ៥០០ដុល្លារហើយខែខ្លះទៀតប្រកួតបាន២ដងក៏ផ្ញើជូនម្ដាយបានខ្ទង់ ១,០០០ដុល្លារផងដែរអាស្រ័យលើការប្រកួតជាក់ស្ដែង។ បើឡើងប្រកួតបានច្រើនក៏មានថវិកាច្រើនផ្ញើទៅផ្ទះដែរ។

កីឡាករ រិទ្ធី សូសែន
សូសែន បញ្ជាក់ថា ម្ដាយសប្បាយចិត្តនៅពេលកូនជោគជ័យលើវិថីប្រដាល់នេះ និងលើកទឹកចិត្តកូនឲ្យបន្តខំប្រឹងប្រែងតទៅទៀត ធ្វើម៉េចបើស្រឡាញ់ទៅហើយ។ ចំពោះថវិកាដែលផ្ញើមកម្ដាយនេះគឺម្ដាយប្រើប្រាស់ខ្លះ និងសន្សំទុកឲ្យកូនខ្លះៗទុកប្រើប្រាស់ផ្ទាល់ខ្លួននៅពេលក្រោយដែលរូបគេត្រូវការ។
បញ្ជាក់ដែរថា រិទ្ធី សូសែន ជាកូនសិស្សលោក ផាត សូដា នៃក្លឹបប្រដាល់គុនខ្មែរស៊ុបពើហ្វៃ។ រូបគេមានវ័យ ២១ឆ្នាំហើយ និងចាប់ផ្ដើមហ្វឹកហាត់អំឡុងឆ្នាំ២០២០ មកដល់ពេលបច្ចុប្បន្ន។ សូសែន ជាកីឡាករមិនសូវចេះមាត់ក និងផ្សព្វផ្សាយច្រើនដូចកីឡាករដទៃ ប៉ុន្តែរូបគេចាត់ជាកីឡាករល្អមួយផងដែរដែលធ្លាប់ឈ្នះខ្សែក្រវាត់ ឈ្នះពាន និងធ្លាប់ប្រកួតជាមួយរៀមច្បងជាច្រើនរូប៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


