កីឡា
កីឡាករបាល់ទះ ៥ រូបមានកំណត់ត្រាវាយសេវាលឿនបំផុតក្នុងលោក ខណៈ Leon ឈរលេខ២
ក្នុងកីឡាបាល់ទះ ក្រៅអំពីជំនាញផ្សេងៗតាមតួនាទីរបស់កីឡាករនីមួយៗ ការចេញសេវាលឿន រហ័ស និងធ្ងន់ ក៏ជារឿងសំខាន់ផងដែរ ដើម្បីឱ្យក្រុមរបស់ពួកគេអាចរកពិន្ទុបាន ហើយបច្ចុប្បន្នអ្នកកាន់កំណត់ត្រាចេញសេវាលឿនបំផុតក្នុងលោកកំពុងកាន់កាប់ដោយកីឡាករ ប៉ូឡូញ Mikołaj Sawicki។

ពីមុនកំណត់ត្រាអ្នកវាយសេវាលឿនបំផុតក្នុងពិភពលោក គឺត្រូវបានកាន់កាប់ដោយកំពូលកីឡាករ Wilfredo Leon ប៉ុន្តែឥឡូវកំណត់ត្រានេះ ត្រូវបានបំបែកដោយមិត្តរួមសញ្ជាតិរបស់គេកីឡាករ Mikołaj Sawicki ទៅហើយ។
ថ្ងៃនេះសារព័ត៌មាន «កម្ពុជាថ្មី» សូមលើកយកកំពូលកីឡាករទាំង ៥ ដែលជាប់ឈ្មោះចេញសេវាលឿនបំផុតក្នុងពិភពលោកគិតត្រឹមឆ្នាំ ២០២៥ នេះ៖
៥. កីឡាករជម្រើសជាតិ ប៉ូឡូញ Bartosz Filipiak៖ អ្នកលេងតួនាទីស្មាត់វ័យ ៣១ ឆ្នាំ កម្ពស់ ១.៩៧ ម៉ែត្ររូបនេះធ្លាប់ធ្វើបានកំណត់ត្រាចេញសេវាលឿនបំផុត ក្នុងល្បឿន ១៣៤ គីឡូម៉ែត្រក្នុងមួយម៉ោង។ កំណត់ត្រានេះ Bartosz ធ្វើបាននៅក្នុងការប្រកួតពាន Polish Cup កាលពីខែ មករា ឆ្នាំ ២០២០។ ពេលនោះក្រុមរបស់គេ Trefl Gdańsk ជួបគ្នាជាមួយក្រុម Jastrzębski Węgiel។

៤. កីឡាករជម្រើសជាតិ អ៉ីតាលី Ivan Zaytsev៖ អ្នកលេងតួនាទីស្មាត់វ័យ ៣៧ ឆ្នាំ កម្ពស់ ២.០៤ ម៉ែត្ររូបនេះ ធ្លាប់ធ្វើបានកំណត់ត្រាចេញសេវាលឿនបំផុតក្នុងល្បឿន ១៣៤ គីឡូម៉ែត្រក្នុងមួយម៉ោង។ កំណត់ត្រានេះ Ivan ធ្លាប់ធ្វើបាននៅក្នុងឆ្នាំ ២០១៨ ដែលពេលនោះរូបគេលេងតំណាងឱ្យក្រុមជម្រើសជាតិ អ៉ីតាលី ក្នុងពានរង្វាន់ World League ២០១៨។

៣. កីឡាករជម្រើសជាតិ ហូល្លង់ Nimir Abdel-Aziz៖ អ្នកលេងតួនាទីស្មាត់វ័យ ៣៣ ឆ្នាំរូបនេះ ធ្លាប់ធ្វើបានកំណត់ត្រាវាយសេវាលឿនបំផុតក្នុងល្បឿន ១៣៧ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលពេលនោះរូបគេធ្វើបានក្នុងការប្រកួត ដែល ហូល្លង់ យកឈ្នះលើក្រុម អ៉ីរ៉ង់ ៣ សិតទល់នឹង ២ ក្នុងពាន FIVB Men’s Volleyball Nations League ២០២៤។

២. កីឡាករជម្រើសជាតិ ប៉ូឡូញ Wilfredo Leon៖ អ្នកលេងតួនាទីស្មាត់ វ័យ ៣២ ឆ្នាំរូបនេះ ធ្លាប់ធ្វើបានកំណត់ត្រាចេញសេវាលឿនបំផុតក្នុងល្បឿន ១៣៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ កំណត់ត្រានេះ Leon ធ្វើបាននៅក្នុងឆ្នាំ ២០២៣ ក្នុងការប្រកួតជើងឯកទ្វីបអឺរ៉ុប European Championship ដែលក្រុមជម្រើសជាតិ ប៉ូឡូញ ជួបជាមួយក្រុមជម្រើសជាតិ ដាណឺម៉ាក។

១. កីឡាករជម្រើសជាតិ ប៉ូឡូញ Mikołaj Sawicki៖ អ្នកលេងតួនាទីស្មាត់ វ័យ ២៥ ឆ្នាំរូបនេះ បានក្លាយជាកីឡាករដំបូងគេ ដែលបានបំបែកកំណត់ត្រា Wilfredo Leon ក្លាយជាកីឡាករដែលចេញសេវាលឿនបំផុតក្នុងពិភពលោក ពោលគឺក្នុងល្បឿន ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។ កំណត់ត្រានេះ Mikołaj ធ្វើបាន នៅក្នុងការប្រកួតពាន PlusLiga នាខែ វិច្ឆិកា ឆ្នាំ ២០២៣ ដែលក្រុមរបស់គេ Trefl Gdańsk ជួបគ្នាជាមួយក្រុម Projekt Warszawa។

អត្ថបទ៖ សេម កុសល
ប្រភព៖ Now Volleyball
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


