Connect with us

កីឡា

រិទ្ធី សូសែន៖​ Idol ​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​គឺ​ស្រឡាញ់កីឡាករ​ ឡៅ ចិត្រា​ ពិសេស​ក្បាច់​នេះ​…

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​មក​ពី​ខេត្ត​ព្រៃវែង​ រិទ្ធី សូសែន​ ថា​កីឡាករ​រៀមច្បង​ដែល​ខ្លួន​ស្រឡាញ់​ចូលចិត្ត​ជាងគេ​ (Idol) ​នោះ​គឺ​ ឡៅ​ ចិត្រា​ ពិសេស​នោះ​ក្បាច់​ឡាំ​ជង្គង់​ និង​ឆក់​វាយ​កែង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ឡៅ ចិត្រា​

រិទ្ធី​ សូសែន​ បាន​ឲ្យ​ដឹង​ថា​ កីឡាករ​រៀមច្បង​គុន​ខ្មែរ​ដែល​ខ្លួន​ស្រឡាញ់​ចូលចិត្ត​ជាង​គេ​នោះ​គឺ​កីឡាករ​ ឡៅ​ ចិត្រា​ តែ​ម្ដង​ ពោល​កាល​វាយ ៦០​​គីឡូក្រាម​ល្អ​មែនទែន។​ មូល​ហេតុត​ដែល​ខ្លួន​ស្រឡាញ់​រៀមច្បង​រូប​នេះ​គឺ​ទម្រង់​វាយ​ល្អ​ ពិសេស​ក្បាច់​ឡាំជង្គង់​ និង​ការ​ឆក់​វាយ​កែង​លើ​ដៃគូ​ប្រកួត។​

កីឡាករ រិទ្ធី សូសែន​

អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃវែង​ខាង​លើ​បន្ថែម​ទៀត​ថា​ សមត្ថភាព​របស់​ខ្លួន​នៅ​ពេល​នេះ​បាន​ត្រឹម​ប្រហែល​ ៣០-៤០​% នៃ​រៀមច្បង​ ឡៅ​ ចិត្រា​ ប៉ុណ្ណោះ។​ យ៉ាងណា​រូប​គេ​ក៏​បាន​ហាត់​រៀន​តាម​ក្បាច់​របស់​រៀមច្បង​ផង​ដែរ​ ប៉ុន្តែ​មិន​ទាន់​បាន​ល្អ​ដូច​នោះ​ទេ។​

កីឡាករ ឡៅ ចិត្រា​

បញ្ជាក់​ដែរ​ថា​ រិទ្ធី សូសែន​ ជា​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​ និង​កំពុង​សាង​កេរ្តិ៍ឈ្មោះ​លើ​វិថី​គុន​ខ្មែរ​ក្នុង​ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម។​ រូប​គេ​ជា​សិស្ស​គុន​មក​ពី​ក្លឹប​ប្រដាល់​គុន​ខ្មែរ​ស៊ុបពើហ្វៃ​ និង​ជា​កូន​សិស្ស​លោក​ ផាត​ សូដា៕​

អត្ថបទដោយ៖ នួន​ ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

សិង្ហបុរីព្រមានពីការចុះយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ច​នៅឆមាសទី២

ព័ត៌មានជាតិ៣៦ នាទីutes មុន

កសិករក្រុមថ្មី ៧០ គ្រួសារបន្ថែមទៀតនៅខេត្តកំពង់ធំ ចូលជាសហគមន៍កសិកម្មទំនើប

ព័ត៌មានជាតិ៤៨ នាទីutes មុន

គុយបាជឿជាក់លើភាពស្មោះត្រង់កម្ពុជាចំពោះបទឈប់បាញ់ជាមួយថៃ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលរាជធានី នាំយកអំណោយ ៦៥ មុខ ប្រគល់ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ជាង ៣ ម៉ឺននាក់ នៅខេត្តឧត្ដរមានជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ប្រកាសឲ្យកម្មសិក្សាការី-ពលករជំនាញកំពុងស្នាក់នៅ និងធ្វើការនៅជប៉ុនបង្កើនការប្រុងប្រយ័ត្នចំពោះរលកយក្សស៊ូណាមិ

Sokha Hotels

ព័ត៌មានពេញនិយម