កីឡា
ក្រុមនារីភ្នំពេញក្រោន មានជប៉ុន ២នាក់ ត្រៀមប៉ះជើងឯកលីគនារីឥណ្ឌា ថ្ងៃចន្ទនេះ
ក្រុមបាល់ទាត់នារី ភ្នំពេញក្រោន បានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតជម្រុះក្នុងពូល នារីកំពូលអាស៊ី AFC Women’s Champions League ចាប់ពីថ្ងៃទី ២៥ ដល់ ទី៣១ ខែសីហា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងនាមជាម្ចាស់ផ្ទះ ក្រុមនារីភ្នំពេញក្រោន ត្រូវធ្វើការធ្ងន់មែនទែនដោយនៅក្នុងពូល E គឺ មានក្រុមជើងឯកលីគនារីឥណ្ឌា East Bengal និងក្រុមជើងឯកលីគនារីហុងកុង Kitchee។ ក្រុមទាំងពីរសុទ្ធតែមានកម្រិតគុណភាព និងចំណាត់ថ្នាក់ខ្ពស់ជាងក្រុមជើងឯកលីគនារីកម្ពុជា។
ទោះបីជាយ៉ាងណា ក្រុមនារីភ្នំពេញក្រោន បាននាំចូលសមាជិកថ្មីជាកីឡាការិនីបរទេស១រូបទៀតដើម្បីពង្រឹងក្រុមសម្រាប់ការប្រកួតពានអាស៊ីលើកដំបូងរបស់ខ្លួននេះ។ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៥ ក្លិបបានប្រកាសនាំចូលកីឡាការិនី Kuroki Airi ដែលលេងក្នុងតួនាទីជាខ្សែប្រយុទ្ធកណ្តាល មកពីក្លិប Loveledge Nagoya របស់ប្រទេសជប៉ុន។

វត្តមានរបស់កីឡាការិនី Kuroki Airi បន្ថែមកីឡាការិនីជប៉ុន Ichikawa Miki ដែលលេងក្នុងតួនាទីជាខ្សែបម្រើការពារ។ ភ្នំពេញក្រោនបាននាំចូល Miki ពីក្លិប Loveledge ក្នុងក្របខណ្ឌលីគទី ២ របស់ប្រទេសជប៉ុន កាលពីខែសីហា ឆ្នាំ ២០២៤។
ទាំងកីឡាការិនី Ichikawa Miki និង Kuroki Airi សុទ្ធតែមានសិទ្ធិប្រកួតក្នុងពានលីគនារីកម្ពុជា Cambodian Women’s League និងពានរង្វាន់អន្តរជាតិ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតជម្រុះពាននារីអាស៊ី AFC Women’s Championship League ក្រុមនារី ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ East Bengal នៅថ្ងៃចន្ទ ទី២៥ ខែសីហា និងចុងក្រោយ ប្រកួតជាមួយ Kitchee នៅថ្ងៃទី៣១ ខែសីហា។ ក្រុមលេខ១ ក្នុងពូលនឹងបានកៅអីឡើងទៅជុំចុងក្រោយ ឆ្នាំ ២០២៦៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២៣ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


