កីឡា
ក្រុមនារី ភ្នំពេញក្រោន ប្រកួតជាមួយ ក្រុមជើងឯកលីគនារីឥណ្ឌា East Bengal យប់នេះ
ក្រុមម្ចាស់ជើងឯកលីគនារីកម្ពុជា ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ ក្រុមនារីរបស់ឥណ្ឌា East Bengal វេលាម៉ោង ៧យប់ ថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល E ពាននារីអាស៊ី AFC Women’s Champions League ឆ្នាំ ២០២៥។

នេះជាការប្រកួតសន្សំពិន្ទុដ៏សំខាន់ ក្រុមដែលទទួលបានជ័យជម្នះ មានភាគរយខ្ពស់ក្នុងការឡើងទៅជុំចុងក្រោយឆ្នាំ ២០២៦។ ពូល E មានតែ ៣ ក្រុមប៉ុណ្ណោះ ដោយត្រូវធ្វើការប្រកួតតែ ២ លើកប៉ុណ្ណោះ ដូច្នេះបើក្រុមណា ឈ្នះ ១ ប្រកួតដំបូង គឺមានសង្ឃឹមតែម្តង។ ទោះបីជាយ៉ាងណា ក្រុមនារីភ្នំពេញក្រោន ត្រូវធ្វើការធ្ងន់មែនទែនដោយប៉ះក្រុម East Bengal ដែលជាក្រុមជើងឯកលីគកំពូលនារីឥណ្ឌា។

ក្រុមនារីឥណ្ឌា East Bengal ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០១ ដែលកំពុងលេងនៅលីគបាល់ទាត់នារីកំពូលឥណ្ឌា។ ចាប់តាំងពីចូលរួមប្រកួតលីគកំពូលនៅឆ្នាំ ២០០១ ពួកគេទើបតែឈ្នះ ជើងឯក លើកដំបូងគឺនៅរដូវកាល ២០២៤-២៥ ដែលទទួលបានកៅអី លេងពានរង្វាន់អាស៊ី។ ជាមួយគ្នានេះ ពួកគេបានឈ្នះពាន Kanyashree Cup ៣លើក និងពាន Women’s IFA Shield ១លើក។
ក្រុម East Bengal បានឈ្នះពានរង្វាន់ក្នុងស្រុក ២ ក្នុងមួយរដូវកាលចុងក្រោយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ពួកគេ មានសមាជិកបរទេសចំនួន ៤ នាក់គឺ កីឡាការិនី Elshaddai Acheampong អាយុ២១ឆ្នាំ ជាខ្សែប្រយុទ្ធសញ្ជាតិហ្គាណា។ ខ្សែបម្រើ Maurine Achieng សញ្ជាតិកេនយ៉ា, ខ្សែប្រយុទ្ធ Resty Nanziri សញ្ជាតិអ៊ូហ្គង់ដា និង ខ្សែប្រយុទ្ធសញ្ជាតិអ៊ូហ្គង់ដា Fazila Ikwaput។

កីឡាការិនី Fazila Ikwaput ជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់ និងមានបទពិសោធច្រើន បើទោះជាអាយុទើប ២៤ ឆ្នាំ។ គិតចាប់តាំងពីឆ្នាំ ២០១៦ ដល់ ២០២៥ កីឡាការិនីរូបនេះបានលេងឲ្យក្លិប ៦ ផ្សេងគ្នា ក្នុងនោះរកបាន ១១១ គ្រាប់។ ជាមួយគ្នានេះ រូបគេបានជាប់ជម្រើសជាតិនារី អ៊ូហ្គង់ដា តាំងពីឆ្នាំ ២០១៦ ដោយបង្ហាញខ្លួនលើឆាកអន្តរជាតិ ១៥ លើក រកបាន ១០ គ្រាប់។

នេះជាលើកដំបូងរបស់ក្រុមនារីភ្នំពេញក្រោនដែលប្រកួតអន្តរជាតិ។ កន្លងមក ពួកគេមិនធ្លាប់មានប្រវត្តិប្រកួតអន្តរជាតិឡើយទាំងកម្រិតតំបន់អាស៊ាន និងអាស៊ី ប៉ុន្តែក្រុមកីឡាការិនីកម្ពុជាមួយនេះមានបទពិសោធច្រើនជាមួយក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាលើឆាកអន្តរជាតិ។

ការប្រកួតបន្ទាប់ ក្រុមនារីភ្នំពេញក្រោន ត្រូវប៉ះក្រុមជើងឯកលីគនារីហុងកុង Kitchee នៅថ្ងៃទី២៨ ខែសីហា ដែលជាការប្រកួតចុងក្រោយ ប៉ុន្តែជាការប្រកួតលើកទី១សម្រាប់ក្រុមនារីហុងកុង ដែលត្រូវប្រកួតចុងក្រោយជាមួយក្រុម East Bengal នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៥។

សូមបញ្ជាក់ថា ការប្រកួតជម្រុះនេះ ជ្រើសរើសយកតែក្រុមលេខ១ក្នុងពូលប៉ុណ្ណោះ ដើម្បីឡើងទៅជុំចុងក្រោយនៅឆ្នាំ ២០២៦៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


