Connect with us

កីឡា

ក្រុមឥណ្ឌា East Bengal ជាឧបសគ្គ​ធំ​សម្រាប់​ ក្រុម​​នារីភ្នំពេញ​ក្រោន ពាន AFC Women’s CL

បានផុស

នៅ

ក្រុម​បាល់ទាត់​នារី ភ្នំពេញ​ក្រោន ធ្វើ​ម្ចាស់​ផ្ទះ​ទទួល​ក្រុម​នារី​ឥណ្ឌា East Bengal និង​ក្រុម​នារីហុងកុង Kitchee សម្រាប់​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​ E ពាន​រង្វាន់ក្លិបនារី​អាស៊ី AFC Women’s Club Champions League រដូវ​កាល​ ២០២៥-២៦។

ក្រុម​នារី East Bengal ឈ្នះ​ជើង​ឯក​លីគ​នារី​ឥណ្ឌា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​នារី ភ្នំពេញ​ក្រោន បាន​ក្លាយ​ជា​ក្រុម​​បាល់ទាត់​នារី​កម្ពុជា​ដំបូង​គេ​ក្នុង​ការ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ក្លិប​អន្តរជាតិ ក្នុង​នាម​ជា​ម្ចាស់​ជើង​ឯក​លីគ​បាល់ទាត់​នារី​កម្ពុជា រដូវ​កាល​ ២០២៤-២៥។ ការ​ទទួល​បាន​ឱកាស​​ប្រកួត​ពាន​អន្តរជាតិ​លើក​ដំបូង ក្រុម​នារី​ភ្នំពេញ​ក្រោន ទទួល​បាន​ឱកាស​ធ្វើ​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល E ថែម​ទៀត។ នៅ​ក្នុង​ពូល​នេះ​មាន​តែ ៣​ក្រុម ហើយ​ក្រុម​នារី​របស់​ឥណ្ឌា​គឺ​ជា​ក្រុម​ខ្លាំង។

ក្រុម​នារី​ឥណ្ឌា East Bengal ត្រូវ​បាន​បង្កើត​ឡើង​​កាល​ពី​ឆ្នាំ ២០០១ ដែល​កំពុង​លេង​នៅ​លីគ​បាល់ទាត់នារី​កំពូល​ឥណ្ឌា។ ចាប់​តាំង​ពី​ចូល​រួម​ប្រកួត​លីគ​កំពូល​នៅ​ឆ្នាំ​ ២០០១ ពួក​គេ​ទើប​តែ​ឈ្នះ​ ជើង​ឯក លើក​ដំបូង​គឺ​នៅ​រដូវ​កាល ២០២៤-២៥ ដែល​ទទួល​បាន​កៅអី​ លេង​ពាន​រង្វាន់​អាស៊ី។ ជា​មួយ​គ្នា​នេះ ពួក​គេ​បាន​ឈ្នះ​ពាន Kanyashree Cup ៣​លើក និងពាន Women’s IFA Shield ១​លើក។

ក្រុម​នារី ភ្នំពេញ​ក្រោន ឈ្នះ​ជើង​ឯក​លីគ​នារី​កម្ពុជា

ក្រុម East Bengal ​បាន​ឈ្នះ​ពាន​រង្វាន់​ក្នុង​​ស្រុក​ ២​ ក្នុង​មួយ​រដូវ​កាល​ចុង​ក្រោយ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ពួក​គេ​ មាន​សមាជិក​បរទេស​ចំនួន ៤ នាក់​គឺ កីឡាការិនី Elshaddai Acheampong ​អាយុ​២១​ឆ្នាំ ជា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាណា។ ខ្សែ​បម្រើ Maurine Achieng សញ្ជាតិ​កេនយ៉ា, ខ្សែ​ប្រយុទ្ធ Resty Nanziri សញ្ជាតិអ៊ូហ្គង់ដា និង ខ្សែ​ប្រយុទ្ធ​សញ្ជាតិអ៊ូហ្គង់ដា Fazila Ikwaput។

កីឡាការិនី Fazila Ikwaput ជា​ខ្សែ​ប្រយុទ្ធ​ដ៏​គ្រោះ​ថ្នាក់ និង​មាន​បទ​ពិសោធ​ច្រើន បើ​ទោះ​ជា​អាយុ​ទើប ២៤ ឆ្នាំ។ គិត​ចាប់តាំង​ពី​ឆ្នាំ​ ២០១៦ ដល់ ២០២៥ កីឡាការិនី​រូប​នេះ​បាន​លេង​ឲ្យ​ក្លិប ៦ ផ្សេង​គ្នា ក្នុង​នោះ​រក​បាន ១១១ គ្រាប់​។ ជា​មួយ​គ្នា​នេះ រូប​គេ​បាន​ជាប់​ជម្រើស​ជាតិ​នារី អ៊ូហ្គង់ដា តាំង​ពី​ឆ្នាំ​ ២០១៦ ដោយ​បង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ ១៥ លើក រក​បាន ១០ គ្រាប់​។

នេះ​ជាលើក​ទី​១​ដូច​ក្រុម​នារី​ភ្នំពេញ​ក្រោន​ដែរ ដែល​ក្រុម East Bengal បាន​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​ក្លិប​នារី​អាស៊ី។ ទោះ​បី​ជា​យ៉ាង​ណា ក្រុមនារី​ឥណ្ឌា​នេះ​ធ្លាប់​ប្រកួត​ពាន​រង្វាន់​ប្រចាំ​តំបន់​ចំនួន ៣ ទៀត​គឺ Kaliaganj MLA Cup ដែលពួក​គេ​បាន​ឈ្នះ​ជើង​ឯក​ នៅ​ឆ្នាំ​២០២២ និង​ពាន Baranagar MLA Cup ដែល​ពួក​គេ​បានឈ្នះ​ជើង​ឯក​នៅ​ឆ្នាំ ២០២៣។

ពាន AFC Women’s Champions League ត្រូវ​ប្រកួត​ ២ ដំណាក់​កាល។ ដំណាក់​កាល​ទី១ មាន​ ១៩ ក្រុម ដែល​បែង​ចែក​ជា ៥ ពូល ក្នុង​ ១ ពូល​មាន ៤​ក្រុម ប៉ុន្តែ​ពូល E មាន​តែ ៣ ក្រុម។ ក្រុម​លេខ​១​ នៃ​ពូល​ទាំង​ ៥ នឹង​បាន​ឡើង​ទៅ​ជុំ​ចុង​ក្រោយ​នៅ​ប្រទេស អូស្ត្រាលី ឆ្នាំ​២០២៦។ ក្រុម​ដែល​កំពុង​រង់ចាំ​ជុំ​ចុង​ក្រោយ គឺ ក្រុម​នារី Melbourne City FC (អូស្ត្រាលី) ក្រុម​នារី Suwon FC Women (កូរ៉េ​ខាង​ត្បូង) ក្រុម​នារី Tokyo Verdy Beleza (ជប៉ុន) ក្រុម​នារី Wuhan Jiangda (ចិន ជា​ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់) ក្រុម​នារី Ho Chi Minh City Women’s FC (វៀតណាម) ​ក្រុម​នារី Bam Khatoon FC (អ៉ីរ៉ង់) និង​១​ក្រុម​ទៀត​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែល​មិន​ទាន់​រក​ឃើញ​៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

អាជ្ញាធរ ចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងផ្សារសែនមនោរម្យ ក្រោយមានការចតម៉ូតូ ឬ រថយន្ត និងលក់ដូរ គ្មានសណ្ដាប់ធ្នាប់

សេដ្ឋកិច្ច៩ នាទីutes មុន

ARDB ចង់បង្កើនទុនកម្ចីឱ្យបានលើស ១០០០ លានដុល្លារ

សន្តិសុខសង្គម១៥ នាទីutes មុន

មន្ត្រីជំនាញស្រាវជ្រាវឃាត់ខ្លួនមនុស្ស៤នាក់ ពាក់ព័ន្ធករណីក្លែងបន្លំតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន ដើម្បីឆបោកប្រាក់

កីឡា៣១ នាទីutes មុន

Jota តស៊ូ​ជម្នះ​ជំងឺបេះដូង និងខ្វះការលូតលាស់ រហូតជោគជ័យទាំង​វ័យ​ក្មេង

ចរាចរណ៍៣៥ នាទីutes មុន

តុលាការសម្រេចចោទប្រកាន់អ្នកបើករថយន្ដក្រោមជាតិស្រវឹងបង្កគ្រោះថ្នាក់បណ្ដាលឲ្យមានអ្នកស្លាប់នៅលើស្ពានជ្រោយចង្វារ

Sokha Hotels

ព័ត៌មានពេញនិយម