Connect with us

កីឡា

ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិ​​ចក្រភព​អង្គរ ដើម្បី​សន្តិភាព ធ្វើនៅថ្ងៃអាទិត្យ​នេះ

បានផុស

នៅ

​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិ ចក្រភព​​​អង្គរ ​ដើម្បី​សន្តិភាព នឹង​ធ្វើ​​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ ២០២៥ នៅ​មុខ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀម​រាប។ ព្រឹត្តិការណ៍​នេះ​រៀប​ចំ​ឡើង​ដើម្បីបង្ហាញ​សារ​ពី​​សុខ​សន្តិភាព និង​សុខ​ទុក្ខ​របស់​កង​កម្លាំង​ការពារ​ជួរ​មុខ ព្រម​ទាំង​ជន​ភៀស​សឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាត់ ចំរើន រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ ២០២៥ ថា គោល​បំណង​សំខាន់​៣​​សម្រាប់​​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិ​​ចក្រភព​ខ្មែរ​អង្គរ។ ទី​១ រៀបចំ​ឡើង​ដើម្បី​សុខសន្តិភាព ​ទី​២ ដើម្បី​ការពារ​សម្បត្តិ​បេតិភ័ណ្ឌ​ពិភព​លោក និង​ទី​៣​ដើម្បី​រួម​ចំណែក​ជួយ​ដល់​កម្លាំង​កងទ័ព​ដែល​កំពុង​ឈរ​ជើង​នៅ​ជួរ​មុខ និង​ជន​ភៀស​សឹក។

លោក​បាន​លើក​ឡើង​ថា ៖«យើង​រៀប​ចំ​នេះ​ឡើង​ដើម្បី​សុខ​សន្តិភាព ភាព​សុខសាន្ត​របស់​ប្រជា​ពល​រដ្ឋ។ ពីរ​រត់​ដើម្បី​ការពារ​បេតិកភ័ណ្ឌ​មនុស្ស​ជាតិ​ដែល​កំពុង​ត្រូវ​បាន​ខូច​ខាត និង​ទី​៣​ រត់​ដើម្បី​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​វីរជន​កង​ទ័ព​របស់​យើង និង​ប្អូន​ប្រជា​ពល​រដ្ឋ​ដែល​ជា​ជន​ភៀស​សឹក​ពី​ជម្លោះ​ព្រំ​ដែន។ ខ្លឹមសារ​ទាំង​៣សំខាន់​នេះ​គឺ​មិន​មែន​ចេះ​ដាក់​ទេ ប៉ុន្តែ​សុទ្ធ​តែ​ទទួល​បាន​ការ​ណែនាំ​ពី​ថ្នាក់​ដឹក​នាំ​ដើម្បីសារ​ឲ្យ​ពិភពលោក​បាន​ឃើញ»។​

ចំណែក លោក សែម ផល្លា នាយក​​ម៉ារ៉ាតុង​​កម្ពុជា បាន​ថ្លែង​ថា សូម​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ចូល​រួម​ឲ្យ​បាន​ច្រើន​កុះ​ករ​ក្នុង​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រ​ភព​ខ្មែរ​អង្គរ។ ជា​ពិសេស​សូម​​បង​ប្អូន​កុំ​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទាំង​អស់ ពី​ព្រោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​បាន​រៀបចំ​យ៉ាង​ល្អ​ក្នុង​ការធានា​បាន​ដល់​​អ្នក​ចូល​រួម​​ទទួល​បាន​ភាព​កក់​ក្តៅ និងសុខ​សុវត្ថិភាព។

លោក​បាន​ទទួច​​ថា សូមបង​ប្អូន​ដែល​ចូល​រួម ​កុំ​មាន​អារម្មណ៍​ភិត​ភ័យ​ដោយ​ប្រការ​ណា​មួយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ការ​ចូល​រួម​គឺ​ជា​កម្លាំង​រួម​ចំណែក​​ដើម្បី​ប្រទេស​ជាតិ​ស្វែង​រក​សុខសន្តិភាព។

ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​អន្តរជាតិ​​ចក្រភព​​អង្គរ​ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ ២០២៥ នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​នឹង​រំលេច​សារ​សំខាន់​ៗ​ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​ដើម្បី​ឲ្យ​ពិភព​លោក​ឃើញ​ពី​កម្ពុជា​ត្រូវ​ការ​សុខសន្តិភាព។ ចំនួន​អ្នក​ចុះ​ឈ្មោះ​​ ពល​រដ្ឋ​ខ្មែរ​ប្រមាណ​ជាង ៣០០០​នាក់ និង​ជន​បរទេស ប្រមាណ ១០០០​នាក់ ដែល​នឹង​ចូល​រួម​រត់​នេះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម