កីឡា
ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ ២០២៦ មានសន្ទុះខ្លាំង ខណៈអ្នកចុះឈ្មោះដល់ ៥ ពាន់នាក់ហើយ
ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ លើកទី ១១ ដែលនឹងធ្វើនៅខេត្តសៀមរាប នាថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២៦ កំពុងមានសន្ទុះខ្លាំងលើសពីឆ្នាំមុនៗ ខណៈគិតត្រឹមពេលនេះមានអ្នកចុះឈ្មោះ ៥,០០០ នាក់ហើយ ដែលមកពី ៤៨ ប្រទេសជុំវិញពិភពលោក។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការ NOCC នាព្រឹកថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៦ ថា ការរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី ១១ នេះមានគោលបំណងធំ ២។
ទី ១. ដើម្បីជួយដល់វិស័យទេសចរណ៍ ស្របតាមគោលនយោបាយរបស់ក្រសួងទេសចរណ៍ ដែលជម្រុញឱ្យមានការរៀបចំព្រឹត្តិការណ៍កីឡាឱ្យបានច្រើន ក្នុងពេលរដូវកាលភ្លៀង។ ទី ២. ដើម្បីធ្វើសប្បុរសធម៌ ដោយថវិការទទួលបាន នឹងយកទៅជួយមន្ទីរពេទ្យជាតិផ្សេងៗ ដូចជាមន្ទីរពេទ្យគន្ធបុផ្ផាជាដើម។
លោកអគ្គលេខា NOCC បានបញ្ជាក់ ថា ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ ឆ្នាំ ២០២៦ នេះ មានសន្ទុះខ្លាំងជាងឆ្នាំមុនៗ ដោយគិតត្រឹមថ្ងៃនេះ មានអ្នកចុះឈ្មោះដល់ ៥,០០០ នាក់ហើយ មកពី ៤៨ ប្រទេសផ្សេងគ្នាជុំវិញពិភពលោក។ ចំណែកឆ្នាំមុនវិញ គិតត្រឹមថ្ងៃធ្វើសន្និសីទដូចគ្នានេះ គឺមានអ្នកចុះឈ្មោះត្រឹម ២,០០០ ទៅ ៣,០០០ នាក់ប៉ុណ្ណោះ ហើយរហូតដល់ថ្ងៃរត់តែម្តង ទើបមានអ្នកចូលរួមជាង ៤,០០០ នាក់។ ឆ្នាំនេះលោកដាក់ក្តីរំពឹងខ្ពស់ ថា នៅពេលដល់ថ្ងៃរត់ នឹងអាចមានអ្នកចូលរួមឈានដល់ចំនួន ៦,០០០ នាក់។

ចំណែក លោក សែម ផល្លា នាយកម៉ារ៉ាតុងកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ លើកទី ១១ ជាព្រឹត្តិការណ៍រត់លក្ខណៈស្តង់ដាអន្តរជាតិ ដែលមានការទទួលស្គាល់ទាំងថ្នាក់ជាតិ និង ថ្នាក់អន្តរជាតិ ហើយត្រូវបានវាស់វែងផ្លូវរត់ដោយគណៈកម្មការម៉ារ៉ាតុងពិភពលោក។
លោកបានបញ្ជាក់ ថា ការរត់នឹងត្រូវចេញដំណើរពីមុខប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍ម៉ារ៉ាតុងនេះដែរ ត្រូវបានបែងចែកចម្ងាយផ្លូវជា ៤ រួមមានម៉ារ៉ាតុងពេញ (Full Marathon) ចម្ងាយ ៤២ គីឡូម៉ែត្រ, ពាក់កណ្តាលម៉ារ៉ាតុងចម្ងាយ ២១ គីឡូម៉ែត្រ, ១០ គីឡូម៉ែត្រ និង ៣ គីឡូម៉ែត្រ៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


