Connect with us

កីឡា

ព្រឹត្តិការណ៍​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរ​ មាន​សន្ទុះ​ចុះឈ្មោះ​បាន​ជាង ១ម៉ឺននាក់ហើយ​

បានផុស

នៅ

ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរ​ លើក​ទី៣០​ នៅ​ថ្ងៃ​ទី៧​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ នេះ​មាន​សន្ទុះ​អ្នក​ចុះឈ្មោះ​បាន​ប្រហែល​ជាង​ ១ម៉ឺន​នាក់​ហើយ​ ខណៈ​អ្នក​រៀបចំ​ថា​ចំនួន​អ្នក​រត់​នឹង​កើនឡើង​បន្ត​ទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពតំណាង (NOCC)

លោក​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈក​ម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ឆ្នាំ​មុន​ដោយ​មាន​វត្តមាន​របស់​សម្ដេច​បវរធិបតី​ ធ្វើ​ឲ្យ​អ្នក​ចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍​ពាក់​ម៉ារ៉ាតុង​អង្គរ​នេះ​មាន​រហូត​ដល់​ជាង​ ១៤០០០នាក់​ឯណោះ។​

យ៉ាងណា​ឯក​មក​ឆ្នាំ​នេះ​វិញ​សន្ទុះ​នៃ​ការ​គាំទ្រ​ក៏​ច្រើន​ដូច​គ្នា​ ពោល​គិត​មក​ដល់​ពេលនេះ​មាន​អ្នក​ចុះឈ្មោះ​រត់​បាន​ប្រមាណ​ជាង​ ១០០០០នាក់​មក​ហើយ​​ក្នុង​នោះ​បរទេស​បាន​ប្រហែល​ ៣០០០​នាក់។​ យ៉ាងណា​នៅ​មាន​អ្នក​មិន​ទាន់​បាន​ចុះឈ្មោះ​ច្រើន​ទៀត​ ដូច្នេះ​សូម​រួសរាន់​ឡើង​ដើម្បី​ឲ្យ​គណៈកម្មការ​រៀបចំ​ងាយ​ស្រួល​ដល់​​ការ​រៀបចំ​ជា​សម្ភារ​រត់​ ឬ​មេដាយ​ជា​ដើម។​ ការ​ចុះឈ្មោះ​យឺត​ពេល​នាំ​គណៈកម្មការ​រៀបចំ​មិន​ធានា​ដល់​ការ​រៀបចំ​ឲ្យ​រលូន​ ឬ​បាន​ល្អ​នោះ​​ទេ។​

រូបភាពតំណាង (NOCC)

អ្នក​ជំនាញ​ផ្នែក​កីឡា​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ តាម​ការ​រំពឹង​ទុក​សន្ទុះ​នៃ​ការ​​គាំទ្រ​នេះ​អាច​នឹង​ឈាន​ឡើង​ចំនួន​អ្នក​រត់​ដល់​ ១៥០០០-១៦០០០នាក់​ជា​មិន​ខាន។​ សូម​រួសរាន់​ចំពោះ​អ្នក​ចង់​ចុះឈ្មោះ​ចូលរួមព្រឹត្តិការណ៍​រត់​ប្រណាំង​ដ៏​ធំ​ប្រចាំ​ឆ្នាំ ​២០២៥​ មួយ​នេះ។​

បញ្ជាក់ដែរ​ថា​ ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរ គឺ​ជា​ព្រឹត្តិការណ៍​រត់​ប្រណាំង​ដ៏​ធំ​ជាង​គេ​នៅកម្ពុជា​ ក្នុង​ចំណោម​ព្រឹត្តិការណ៍​រត់​ប្រណាំ​ង​ផ្សេងៗ។​ ឆ្នាំ​នេះ​ជា​ខួប​លើក​ទី៣០​ នៃ​ព្រឹត្តិការណ៍​រត់​ប្រណាំង​នេះ​ផង​ ដូច្នេះ​ការ​រៀបចំ​ និង​កម្មវិធី​កម្សាន្តនឹង​រៀបចំ​ឡើង​កាន់​តែ​ពិសេសសម្រាប់​អ្នក​ចូលរួម៕​

រូបភាពតំណាង (NOCC)

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម