កីឡា
ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរឆ្នាំនេះបំបែកកំណត់ត្រាមានអ្នកចូលរួមច្រើនជាងគេបង្អស់រយៈ ៣០ឆ្នាំនេះ
លោក វាត់ ចំរើន ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរឆ្នាំ ២០២៥ នេះគឺបានបំបែកកំណត់ត្រាមានអ្នកចួលរួមច្រើនជាងគេបង្អស់ក្នុងរយៈពេល ៣០ឆ្នាំដែលបានរៀបចំកន្លងមកនេះ។

ទិដ្ឋភាពរត់កន្លងទៅ
លោក វាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា ចំនួនអ្នកដែលចូលរួមគឺមានទៅដល់ ១៦០០០នាក់រាប់ទាំងខ្មែរ និងបរទេសដែលមកពី ៨៦ប្រទេសជុំវិញពិភពលោក។ កំណើននៃការចូលរួមនេះគឺបានធ្វើឲ្យបំបែកកំណត់ត្រាដែលមានអ្នកចូលរួមច្រើនជាងគេបង្អស់ក្នុងរយៈពេលនៃការរៀបចំមក ៣០ឆ្នាំនេះ។
ថ្នាក់ដឹកនាំផ្នែកកីឡារូបនេះបន្តទៀតថា កំណើននៃអ្នកចូលរួមនេះជាមោទកភាពមួយ និងមើលឃើញពីការរីកចម្រើនចំពោះការរៀបចំព្រឹត្តិការណ៍។ បន្ថែមពីនេះក៏បញ្ជាក់ពីសុខសន្តិភាព ការអភិវឌ្ឍន៍របស់ប្រទេសជាតិផងដែរ។ ព្រឹត្តិការណ៍រត់ប្រណាំងរយៈពេល ៣០ឆ្នាំនេះបានជួយដល់ធុរកិច្ចទេសចណ៍ និងប្រជាពលរដ្ឋប្រកបរបររកស៊ីមានជីវភាពកាន់តែប្រសើរឡើងដោយភាពសប្បាយរីករាយ។

ទិដ្ឋភាពរត់កន្លងទៅ
បញ្ជាក់ដែរថា ទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ លើកទី៣០ នេះនឹងធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅឯខេត្តសៀមរាប។ អ្នកចុះឈ្មោះចូលរួមសរុបមាន ១៦០០០នាក់ និងមានបរទេសចំនួន ៣០០០នាក់មកពី៨៦ប្រទេសជុំវិញពិភពលោក៕

លោក វ៉ាត់ ចំរើន (រូបភាព NOCC)
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


