បច្ចេកវិទ្យា
ផ្លូវការហើយ! កម្ពុជាថ្មីដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទ ងាយស្រួលតាមដានព័ត៌មានថ្មីៗ
កម្ពុជាថ្មីសម្រេចបញ្ចេញកម្មវិធីទូរសព្ទជាលើកដំបូង តបស្នងការគាំទ្ររបស់ប្រិយមិត្តដែលនិយមតាមដានព័ត៌មានទាន់ហេតុការណ៍ជាតិ និងអន្តរជាតិ។ លោកអ្នកអាចស្វែងរកនិងទាញយកដោយឥតគិតថ្លៃនូវកម្មវិធីទូរសព្ទ «Kampuchea Thmey Daily» នៅក្នុង Google Play សម្រាប់ប្រិយមិត្តដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android។

ចាប់ពីពេលនេះទៅ លោកអ្នកអាចទទួលបានព័ត៌មានថ្មីៗសម្បូរបែប ព័ត៌មានទាន់ហេតុការណ៍ជុំវិញព្រឹត្តការណ៍ជាតិ-អន្តរជាតិ ផលិតដោយវិជ្ជាជីវៈ អាចទុកចិត្តបាន រួមទាំងចំណេះដឹងទូទៅ និងកម្សាន្តផងដែរ។ បន្ថែមពីនេះ អ្នកអាចស្វែងរកនិងតាមដានព័ត៌មានសេដ្ឋកិច្ច នយោបាយ អប់រំ សន្តិសុខសង្គម និងព័ត៌មានចម្រុះជាច្រើនទៀត។ មុខងារពិសេសមួយទៀតនោះ នៅពេលលោកអ្នកពេញចិត្តឬចង់អានព័ត៌មានណាមួយ អាចធ្វើការចុចរក្សាទុកដើម្បីចូលអានម្តងទៀតនៅពេលក្រោយបាន។

មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចទស្សនាវីដេអូព័ត៌មានជាច្រើនប្រភេទដែលមានផ្សាយនៅលើកម្មវិធីទូរសព្ទផ្ទាល់ ចំណេញពេលវេលាច្រើន ជាពិសេសគុណភាពច្បាស់ ត្រជាក់ភ្នែក។
បច្ចុប្បន្នប្រិយមិត្តដែលប្រើប្រព័ន្ធប្រតិបត្តិការ Android អាចទាញយកបានជាមុនសិន ចំណែកអ្នកប្រើប្រាស់ប្រតិបត្តិការ iOS កម្ពុជាថ្មីនឹងបញ្ចេញដាក់ឱ្យប្រើប្រាស់នៅពេលឆាប់ៗនេះ។
ទាញយកឥឡូវនេះ -> https://ply.gl/kh.com.kampucheathmeydaily
អត្ថបទ៖ Jacqueli

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ