ព័ត៌មានជាតិ
ស្រុកស្រីស្នំផ្សព្វផ្សាយពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទ (មតិយើង) ដល់មន្ត្រីរាជការ
ថ្នាក់ដឹកនាំការិយាល័យ មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ជំនួយការភូមិក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ប្រមាណជាង ១២០នាក់ បានទទួលនូវវគ្គផ្សព្វផ្សាយស្តីពីតួនាទី ភារកិច្ច និង សមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ រាជធានី ខេត្ត និង របៀបប្រើប្រាស់កម្មវិធីទូរសព្ទដៃ (មតិយើង) នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសាលាស្រុកស្រីស្នំ។

វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីលោក នេត ផល្គុន ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និង លោក តូច ស៊ីម ប្រធានក្រុមប្រឹក្សាស្រុក និងអភិបាលរងស្រុកស្រីស្នំផងដែរ ។ លោក នេត ផល្គុន ក៏បានបញ្ជាក់ថា វគ្គផ្សព្វផ្សាយនេះ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ច ក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភាកិច្ច ក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងនៅក្រៅប្រព័ន្ធតុលាការដែលពាក់ព័ន្ធ នឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
បន្ថែមពីនោះ ក្នុងគោលដៅ កំណត់យន្តការ គោលការណ៍ បែបបទ និងនីតិវិធីនៃការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅថ្នាក់ក្រោមជាតិ និងអំពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) ដែលគោលបំណងកម្មវិធី (សម្រាប់ប្រជាពលរដ្ឋផ្តល់ព័ត៌មាន មតិយោបល់ និង រាយការណ៍អំពីបណ្តឹងនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាល និង ការផ្តល់សេវាសាធារណៈ ដែលពាក់ព័ន្ធ នឹងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ ) នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយការអនុវត្តយន្តការនេះកន្លងមក ពិតជាទទួលបាននូវការគាំទ្រពីរដ្ឋបាល អង្គការសង្គមស៊ីវិល ព្រមទាំងមានការជឿទុកចិត្តពីប្រជាពលរដ្ឋផងដែរ។

ក្នុងនោះក៏បានធ្វើការបង្ហាត់បង្ហាញ ដល់សិក្ខាកាមអំពីរបៀបប្រើប្រាស់កម្មវិធីទូរសព្ទដៃ (មតិយើង) ដើមី្បមានភាពងាយស្រួលដល់ពលរដ្ឋដែលមានបញ្ហាកើតឡើងនៅក្នុងមូលដ្ឋានខ្លួន ឬមានការមិនពេញចិត្ត និងមិនស្របតាមតម្រូវការរបស់ពលរដ្ឋ លើការងារបម្រើសេវាសាធារណៈ និងការគ្រប់គ្រង ដឹកនាំរបស់បុគ្គលណាម្នាក់ ដោយមានលាក់ការជាសម្ងាត់ជូនពលរដ្ឋទៀតផង។ ម៉្យាងទៀត ការប្រើប្រាស់តាមប្រព័ន្ធទូរសព្ទ សម្រាប់ប្រជាពលរដ្ឋផ្តល់ព័ត៌មាន មតិយោបល់ និង រាយការណ៍អំពីបណ្តឹងនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលនិងការផ្តល់សេវាសាធារណៈ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ។
ក្នុងឱកាសនេះ លោក តូច ស៊ីម បានលើកឡើងអំពីអត្ថប្រយោជន៍ នៃការិយាល័យប្រជាពលរដ្ឋ ដើមី្បជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ដែលជាយន្តការអព្យាក្រឹត្យមួយដែលត្រូវបង្កើតឡើងនៅរដ្ឋបាល ខេត្ត រដ្ឋបាលស្រុកសម្រាប់ទទួល និង សម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ។

បើក្រឡេកមក ការិយាល័យប្រជាពលរដ្ឋវិញ ក្នុងបទបង្ហាញរបស់ លោក ម៉ក់ ប្រុស ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានគូសបញ្ជាក់ថា ការិយាល័យប្រជាពលរដ្ឋ ជាយន្តការអព្យាក្រឹត្យមួយដែលត្រូវបង្កើតឡើងនៅរដ្ឋបាលខេត្ត សម្រាប់ទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ ខេត្ត ។ ក្នុងនោះលោកក៏បានបញ្ជាក់ផងដែរ អំពីតួនាទី ភារកិច្ចរបស់ការិយាល័យ គឺទទួលនិង ប្រមូលពាក្យបណ្តឹងនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និង ធ្វើសម្រាំង វាយតម្លៃពាក្យបណ្តឹងដែលទទួលបាន ព្រមទាំងបញ្ជូនពាក្យបណ្តឹងទាំងឡាយណា ដែលស្ថិតក្នុងដែនសមត្ថកិច្ចខ្លួន ទៅស្ថាប័នមានសមត្ថកិច្ច និង តាមដានដោះស្រាយ ដើមី្បជូនព័ត៌មានត្រឡប់ទៅម្ចាស់បណ្តឹង ។ ត្រូវធ្វើការស៊ើបអង្គេត បណ្តឹងលើកអនុសាសន៍ អំពីវិធានការដោះស្រាយបណ្តឹង និងតាមដានការអនុវត្តវិធានការដោះស្រាយបណ្តឹងដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕
ដោយ៖ គឿន វេត


-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច៩ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


