Connect with us

បច្ចេកវិទ្យា

លេង Tik Tok យ៉ាងណា​អាច​បង្កើន​ជំនាញ​និង​រកចំណូល​បាន?

បានផុស

នៅ

បណ្ដាញ​សង្គម Tik Tok ទើប​តែ​លេច​មុខ​កាល​ពី​ឆ្នាំ ២០១៦ ប៉ុណ្ណោះ ប៉ុន្តែ​បណ្ដាញ​នេះ​ទទួល​បាន​ការ​ពេញនិយម​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​គ្រប់​ទីកន្លែង​ដោយសារ​វីដេអូ​កម្សាន្ត​ដ៏​សំបូរ​បែប។

យ៉ាងណាមិញ Tik Tok ក៏​រង​ការ​រិះគន់​ផង​ដែរ​ចំពោះ​វីដេអូ​ដែល​បាន​បង្ហោះ ដោយ​មតិ​ខ្លះ​យល់​ថា ការ​លេង Tik Tok ជា​ការ​បំពុល​សង្គម និង​ជា​រឿង​ឥតប្រយោជន៍។

ជាទូទៅ អ្វី​ក៏​ដោយ​សុទ្ធតែ​មាន​មុខ​ពីរ​ទាំង​ល្អ​និង​មិនល្អ។ ចំពោះ Tik Tok ដូច​គ្នា​ដែរ បើ​អ្នក​លេង​ចេះ​ទាញ​យក​ចំណុច​ល្អៗ វា​ក៏​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​នោះ។

ដូច្នេះ តើ​លេង Tik Tok យ៉ាងណា​អាច​បង្កើន​ជំនាញ​និង​រក​ចំណូលបាន?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រើ #learnontiktok

Hashtag learnontiktok ជា​គម្រោង​មួយរបស់​ក្រុមហ៊ុន ​Tik Tok ដែល​ជួយ​ផ្គត់ផ្គង់​ដល់​អ្នក​ធ្វើ​វីដេអូ​អប់រំ។ គ្នា​យើងអាចស្វែងរក ពាក្យ #learnontiktok ហើយ​ចុចចូល​ទៅ នោះ​នឹង​ឃើញ​វីដេអូ​ល្អៗ​ទាំង​នោះ​ហើយ។

នៅលើ #learnontiktok មាន​វីដេអូ​បង្រៀន​ស្ទើរ​គ្រប់មុខ។ ជាពិសេស​វីដេអូ​នោះ​សង្ខេប​មក​ត្រឹម ១៥ វិនាទី ឬ ១នាទី ដោយសារ​ស្តង់ដារ TikTok ដែល​នេះ​ជា​អំណោយ​ផល​ល្អ​ណាស់ ព្រោះ​គ្នាយើង​ចំណាយ​ពេល​តិច តែ​បាន​វីដេអូខ្លឹម។

បង្កើន​សមត្ថភាព​ខ្លួន

អាច​និយាយ​បាន​ថា TikTok ជា​កន្លែង​ផ្សាយ​ខ្លួនឯង ព្រោះ​វា​ឥតគិតថ្លៃ ហើយ​ល្បី​បាន​រហ័ស ។

ប្រសិន​បើ​គ្នា​យើង ជំនាញ​គូរ​រូប​ហើយ​ចូលចិត្ត​ធ្វើ​វីដេអូ​ខ្លី​បង្ហាញ​ពី​គន្លឹះ​គូរ​រូប​ឲ្យ​បាន​ស្អាត នោះ​ប្រាកដ​ណាស់​ថា មនុស្ស​លាន​នាក់​បាន​ឃើញ​វា។ ក្នុង​នោះ​យ៉ាង​ហោច​ក៏​មាន​អ្នក​ចង់​គូរ​រូប​ម្នាក់​ពីរ ហើយ​គេ​អាច​ហៅ​យើង​ជួយ​បង្រៀន​ក៏​ថា​បាន។  ម្យ៉ាង​បើ​គ្នា​យើង​ពូកែ​សម្ដែង​បាន​ល្អ នោះ​ច្បាស់​ជា​មាន​ខាង​ផលិតកម្ម​អាច​ហៅ​ថត​មិន​ខាន។ ទាំងនេះ​ហើយ​ជា​កន្លែង​បង្កើន​ចំណូល​មួយ។ ដូច្នេះ លេង TikTok មិនមែន​បាន​តែ​សប្បាយ តែ​គួរ​ធ្វើ​រឿង​ប្រយោជន៍​បង្កើន​ចំណូល​ខ្លួនឯង​តាម​បែប​ផ្សេងៗ​ដែល​ខ្លួន​ចេះ​ពិតប្រាកដ។

កុំ​ចេះ​តែ Follow មនុស្ស​គ្រប់គ្នា

ប្រសិន​បើ​គ្នា​យើង​ចុច Follow មនុស្ស​មានប្រយោជន៍​នោះ​ Content មាន​ប្រយោជន៍​បន្តបន្ទាប់​នឹង​លោត​មក។ ប៉ុន្តែ​បើ​ចុច​ឲ្យ​បេះដូង​តែ​រឿង​អត់ប្រយោជន៍ នោះ​រឿង​អត់​ប្រយោជន៍​ក៏​លោត​មក​ជា​ហូរហែ​ដូចគ្នា។

គ្នា​យើង​គួរ​ប្រើ​បណ្ដាញ​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​ជ្រើសរើស​មនុស្ស​ទៅ​លើ​វិស័យ​ណា​ដែល​អាច​លើកទឹកចិត្ត​យើង​ឲ្យ​គិត​ល្អ និង​ធ្វើ​រឿង​មាន​ប្រយោជន៍ មិនមែន​បើក Tik Tok ឡើង​ពេល​ណា ឃើញ​តែ​វីដេអូ​ជេរ​ប្រទេច​គ្នា​នោះ​ទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Lifewire

ចុចអាន៖អាន​ចិត្ត​មនុស្ស​ស្គាល់​ភ្លាមៗ តាមរយៈកាយវិការ ៤ ​យ៉ាង​នេះ

ចុចអាន៖ប្រវត្តិ​ពិត​នៃ​គំនូរ​លើដៃ« HENNA»ដែល​ជា​សិល្បៈ​កំពុង​ពេញនិយម​ខ្លាំង​នៅ​លើលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣៦ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម