បច្ចេកវិទ្យា
All New SCOOPY ជំនាន់ថ្មី ទាំង៣ស៊េរី ដែលអតិថិជនបានទន្ទឹងរង់ចាំ បានដាក់លក់ជាផ្លូវការហើយ
ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិក្នុងការផលិតនិងដំឡើងម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ក្រុមហ៊ុនបានដាក់លក់ជាផ្លូវការម៉ូតូម៉ាក Honda All New SCOOPY ស៊េរីថ្មី ក្រោមគំនិតច្នៃប្រឌិត #ShakeYourWorld រួមបញ្ចូលគ្នានូវភាពឥតខ្ចោះនៃការរចនាបែបទំនើបទាន់សម័យ និង បច្ចេកវិទ្យាខ្ពស់ជួយសម្រួលការបើកបរកាន់តែងាយស្រួល ដែលផ្តល់នូវមោទកភាព និងរសនិយមឈានមុខក្នុងយុគសម័យថ្មី។ EXCLUSIVE សម្រាប់តែព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ។
ត្រឹមបង្កើតនិន្នាការថ្មី គឺមិនគ្រប់គ្រាន់នៅឡើយ! វត្តមាន All New SCOOPY ទាំង៣ស៊េរី ចូលខ្លួនមកអង្រួនពិភពរបស់អ្នក និងនាំអ្នកទៅកាន់ភាពស៊ីវីល័យលើសគេ ជាមួយការផ្លាស់ប្តូររូបរាង និងរចនាសម្ព័ន្ធទាំងស្រុង។ ម៉ាស៊ីនបំពាក់នូវ eSP ជំនាន់ថ្មី! កាន់តែខ្លាំង ជាមួយនឹងប្រព័ន្ធបាញ់ប្រេង PGM-FI ដែលធ្វើឲ្យម៉ាស៊ីនមានចំហេះសព្វ ផ្តល់នូវអនុភាពខ្ពស់ ព្រមទាំងជួយសន្សំសំចៃប្រេងសាំង។ តួត្រូវបានអភិវឌ្ឍថ្មី! ធ្វើឲ្យម៉ូតូកាន់តែមានសន្ទុះ បង្កើនតុល្យភាព និងងាយស្រួលគ្រប់គ្រងក្នុងការបើកបរ។

កាន់តែពិសេស All New SCOOPY ទាំង៣ស៊េរី មានចំណុចពិសេសជាច្រើន តើចង់ដឹងថាមានអ្វីពិសេសទៀតអត់? តោះចូលមើលទាំងអស់គ្នា :
• All New SCOOPY ស៊េរី PRESTIGE ទាក់ចិត្តគ្រប់ស្រទាប់ ជាមួយការរចនាសាមញ្ញ តែរក្សានូវប្រណិតភាពឆើតតាមសម័យកាល រំលេចនូវខ្សែពណ៌មាសបង្កើនភាពទាក់ទាញ ជឿជាក់ មិនអាចប្រៀបផ្ទឹមបាន។
• និមិត្តសញ្ញាថ្មី! រចនារាងអក្សរ S រំលេចជាមួយតែមថ្មីពណ៌មាសភ្លឺប្រណិត សម្រាប់ប្រភេទ PRESTIGE ធ្វើឲ្យកាន់តែមានសោភ័ណភាព។

• All New SCOOPY ស៊េរី URBAN ថ្មី! ក៏មិនអន់ដែរ អង្រួនពិភពបច្ចេកវិទ្យាដ៏អស្ចារ្យ ជាមួយការផ្តល់ឲ្យអ្នកនូវទស្សនវិស័យថ្មីនៃអនាគត ផ្លាស់ប្តូរស្ទីលរបស់អ្នកឲ្យកាន់តែទំនើបទាន់សម័យគ្មានទីបញ្ចប់។
• តែមថ្មី! រចនាដោយស្រទាប់ក្រាហ្វិកជាច្រើនជាន់ ប្រដេញជាពាក្យ URBAN យ៉ាងទំនើប ដែលជានិមិត្តសញ្ញា
នៃស៊េរី URBAN កាន់តែរស់រវើក។
• កន្លែងសាកថ្មថ្មី! ទំនើបជាមួយខ្សែសាកប្រភេទ USB TYPE-A ដែលធ្វើឲ្យជីវិតអ្នកកាន់តែងាយស្រួល និង សម្បូរបែបក្នុងការរក្សាទំនាក់ទំនងគ្រប់ពេលវេលា។

• កាន់តែប្លែកជាមួយ All New SCOOPY ស៊េរី CLUB12! បង្ហាញស្ទាយបែប UNIQUE ជឿជាក់ រចនាយ៉ាងពិសេស អមដោយខ្សែបន្ទាត់ អូសកាត់ទទឹងនិមិត្តសញ្ញា CXII ដែលបង្កប់អត្ថន័យដ៏ UNIQUE របស់ CLUB12 ទាក់ទាញគ្រប់ក្រសែភ្នែក។
• ស្ទីគ័រថ្មី រចនារំលេចនូវនិមិត្តសញ្ញា HONDA អមដោយខ្សែបន្ទាត់ ស៊ីជាមួយ GRAPHIC ទឹកប្រាក់ លាយស នៃ CXII ធ្លោឡើង សមសួនទាន់សម័យទំនើប។
• ជាលើកដំបូងដែល Smart Key ត្រូវបានបំពាក់លើ All New SCOOPY ស៊េរី CLUB12 កាន់តែទំនើប ផ្តល់សុវត្ថិភាពខ្ពស់ដោយសំឡេងរោទ៍ និងងាយស្រួលគ្រប់គ្រងការចាប់ផ្តើម និងបញ្ឈប់ម៉ូតូ។

គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ : http://bit.ly/AllNewSCOOPYShakeYourWorld

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ