Connect with us

សេចក្ដីជូនដំណឹង

IDP ពង្រឹងសក្ដានុពលធនធានមនុស្សកម្ពុជាសម្រាប់ឆាកអន្តរជាតិតាមរយៈពិព័រណ៍ការសិក្សានៅអូស្ត្រាលី និងនូវែលហ្សេឡង់

បានផុស

នៅ

ពិព័រណ៍ការសិក្សានៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ ដែលទើបប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា បានរួមចំណែកពង្រឹងសក្តានុពលដល់ថ្នាក់ដឹកនាំជំនាន់ក្រោយរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍នេះរៀបចំដោយ IDP Education ដោយមានការគាំទ្រពីស្ថានទូតអូស្ត្រាលី បានផ្តល់នូវវេទិកាជាយុទ្ធសាស្ត្រមួយសម្រាប់សិស្សានុសិស្ស និងអាណាព្យាបាលរាប់ពាន់នាក់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយសាលា និងសាកលវិទ្យាល័យលំដាប់ពិភពលោក ដើម្បីកសាងជំនាញ និងទស្សនវិស័យជាសាកលដែលចាំបាច់សម្រាប់អនាគតប្រកបដោយភាពប្រកួតប្រជែង។

ថ្លែងក្នុងពិធីបើកជាផ្លូវការ លោក ស្រេង ម៉ៅ នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល (សាលា ACE) បានគូសបញ្ជាក់ពីចក្ខុវិស័យនៃព្រឹត្តិការណ៍នេះថា៖ «នេះមិនមែនគ្រាន់តែជាការជួបជុំនោះទេ តែជាស្ពានចម្លងសិស្សានុសិស្សកម្ពុជាទៅអនាគតមួយដែលពោរពេញដោយឱកាស។ ការសិក្សានៅបរទេសគឺជាការវិនិយោគលើខ្លួនឯង ដើម្បីទទួលបានមិនត្រឹមតែសញ្ញាបត្រប៉ុណ្ណោះទេ ប៉ុន្តែនឹងទទួលបាននូវចំណេះដឹង ជំនាញ បទពិសោធន៍ និងទស្សនវិស័យកម្រិតសកល ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ក្លាយជាអ្នកដឹកនាំ និងសសរទ្រូងនៃសង្គមជាតិយើង។»

វត្តមានកិត្តិយសរបស់លោកស្រី Bridget COLLIER ភារធារីនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានសង្កត់ធ្ងន់ពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំលើវិស័យអប់រំនៃប្រទេសទាំងពីរ។

លោកស្រីបានមានប្រសាសន៍ថា៖ «រដ្ឋាភិបាលអូស្ត្រាលីមានការតាំងចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ពិព័រណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួម ហើយយើងសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះស្ថាប័ន IDP ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការបង្កើតឱកាសសម្រាប់និស្សិតកម្ពុជាអោយទទួលបានការអប់រំប្រកបដោយគុណភាពកម្រិតពិភពលោក។»

ព្រឹត្តិការណ៍នេះបានបង្ហាញយ៉ាងច្បាស់នូវតម្លៃនៃការអប់រំនៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ ដែលជាកត្តារួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍន៍ប្រទេសជាតិ៖គុណវុឌ្ឍិទទួលស្គាល់ជាសាកល៖ សញ្ញាបត្រពីអូស្ត្រាលី និងនូវែលហ្សេឡង់ គឺជាទ្រព្យសកម្មដ៏មានតម្លៃ ដែលត្រួសត្រាយផ្លូវនិស្សិតកម្ពុជាឈានចូលទីផ្សារការងារសកល និងរួមចំណែកកសាងធនធានមនុស្សប្រកបដោយសក្តានុពលខ្ពស់សម្រាប់ប្រទេសជាតិ។

ជំនាញអនុវត្តជាក់ស្តែង៖ កម្មវិធីសិក្សាដែលផ្តោតលើការអនុវត្ត ការស្រាវជ្រាវ និងការត្រៀមខ្លួនក្នុងការបំពេញការងារ ព្រមទាំងប្រកបដោយភាពច្នៃប្រឌិតថ្មីៗ។ បង្កើតបានធនធានថ្នាក់ដឹកនាំឆ្នើម៖ ជាង ៣ ទសវត្សរ៍មកនេះ តាមរយៈកម្មវិធីអាហារូបករណ៍អូស្ត្រាលី (Australia Awards) និងការគាំទ្រពីសមាគមអតីតនិស្សិតអូស្ត្រាលីប្រចាំកម្ពុជា (AAA-C) បានបណ្តុះបណ្តាលអ្នកដឹកនាំកម្ពុជាជាច្រើនរូបលើគ្រប់វិស័យ។

ក្នុងនាមជាស្ថាប័នឈានមុខគេលើពិភពលោកលើសេវាប្រឹក្សាយោបល់ទៅសិក្សានៅបរទេស និងមានវត្តមាននៅកម្ពុជាដំបូងក្នុងឆ្នាំ ១៩៩២ ស្ថាប័ន IDP Education ប្តេជ្ញាបន្តបេសកកម្មដ៏មានអត្ថន័យរបស់ខ្លួនតាមរយៈការជម្រុញ និងលើកកម្ពស់វិស័យអប់រំអន្តរជាតិ។

លោក ម៉ៅ ស្រេង បានបន្ថែមថា៖ «ជោគជ័យថ្ងៃនេះ កើតចេញពីទំនុកចិត្តដែលសិស្សានុសិស្ស អាណាព្យាបាល និងជាពិសេសកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីស្ថានទូតអូស្ត្រាលី និងស្ថាប័នដៃគូទាំងអស់ ក្នុងការរួមគ្នាកសាងអនាគតសម្រាប់កម្ពុជា។»

ជាមួយអ្នកជំនាញរបស់យើងក្នុង ៩០ ប្រទេស និងគេហទំព័រ idp.com ដែលមានអ្នកទស្សនា 100 លានដងក្នុងមួយឆ្នាំ ស្ថាប័ន IDP Education បានផ្តល់ជូនសេវាប្រឹក្សាដោយឥតគិតថ្លៃដោយផ្ទាល់ និងតាមរយៈវេទិកាឌីជីថលឈានមុខគេដើម្បីជួយសិស្សានុសិស្សសម្រេចគោលដៅសិក្សានៅបរទេស និងអាជីពរបស់ពួកគេ។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់៖ ការិយាល័យ IDP Education ដែលមានទីតាំងនៅគ្រប់សាខាទាំង ៦ របស់សាលា ACE នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០២៣ ៩០២ ៦០០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម