ចរាចរណ៍
រថយន្តដឹកជ្រូក បោះពួយបុករថភ្លើង រងរបួសធ្ងន់ ៤ នាក់ នៅស្រុកសង្កែ
យ៉ាងហោចណាស់ក៏មានបុរសចំនួន ៤ នាក់ បានរងរបួសធ្ងន់-ស្រាល ក្រោយបើករថយន្តដឹកជ្រូក បុកជាមួយរថភ្លើងដឹកខ្សាច់ដែលកំពុងបើកបរឆ្លងកាត់ផ្លូវហាយវ៉េ បណ្ដាលឲ្យក្បាលរថយន្តដាច់ធ្លាក់ដល់ដី។

ហេតុការណ៍ នៃគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៥ នៅចំណុចផ្លូវឆ្លងកាត់ ហាយវ៉េ ស្ថិតក្នុងក្រុមទី ១៩ ភូមិអូរដំបង ឃុំអូរដំបង ២ ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាង រថភ្លើងដឹកខ្សាច់ ១ ខ្សែ បើកបរទិសដៅពីត្បូងទៅជើង(ភ្នំពេញ-បាត់ដំបង)។ លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវឆ្លងកាត់ផ្លូវហាយវ៉េ ក៏មានរថយន្តធុនធំដឹកជ្រូក ពណ៌លឿង ១ គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3F-3307 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ ៣ នាក់ ទិសដៅពីកើតទៅលិច ក៏បានជ្រុលទៅបុករថភ្លើងពេញទំហឹង បណ្ដាលឲ្យក្បាលរថយន្តដាច់ធ្លាក់ដល់ដី និងបង្កឲ្យមនុស្សរងរបួសធ្ងន់-ស្រាល ៤ នាក់។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។ ចំណែករថយន្តខាងលើ កម្លាំងជំនាញផ្នែកចរាចរណ៍ បានចុះធ្វើកំណត់ហេតុយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ដោយឡែករថភ្លើងក៏បានបន្តដំណើរចូលទៅក្នុងស្ថានីយខេត្តបាត់ដំបងបាត់ទៅ ដោយនៅពេលនោះគេមិនទាន់ដឹងថា តើរនាំងស្វ័យប្រវត្តិដែលដាក់នៅសងខាងផ្លូវរថភ្លើងនោះបានដំណើរការធ្លាក់មកបិទផ្លូវ និងឲ្យសញ្ញាភ្លើងដល់រថយន្តដែរឬទេ?៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


