Connect with us

ព័ត៌មានអន្ដរជាតិ

មុនដំណើរទស្សនកិច្ចមកអាស៊ី ត្រាំថា ចង់ធ្វើល្អជាមួយប្រទេស ចិន

បានផុស

នៅ

តាមការរាយការណ៍ពីសារព័ត៌មាន Kyodo News នាថ្ងៃចន្ទទី ២០ តុលា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ជប៉ុន និងកូរ៉េខាងត្បូងក្នុងពេលឆាប់ៗខាងមុខនេះ ខណៈលោកព្រលយប្រយោគមួយធ្ងន់យោលថា «ចង់ធ្វើល្អចំពោះប្រទេសចិនផងដែរ»។

រូបភាពឯកសារ៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើមានភាពតានតឹងពាណិជ្ជកម្មជាថ្មី រវាងសហរដ្ឋអាមេរិក និងចិនក៏ដោយ ក៏លោកត្រាំបានបង្ហាញនូវគំនិតសុទិដ្ឋិនិយមម្តងទៀត មុនពេលកិច្ចប្រជុំដែលអាចធ្វើទៅបាននៅសប្តាហ៍ក្រោយ ជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង នៅក្នុងប្រទេសកូរ៉េខាងត្បូង។

ប្រធានាធិបតីសហរដ្ឋអាមេរិកវ័យ៧៥ឆ្នាំ បាននិយាយនៅឯសេតវិមានក្នុងកំឡុងពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងការផ្គត់ផ្គង់រ៉ែកម្រ ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese ។ លោកពោលយ៉ាងដូច្នោះ «យើង​នឹង​មាន​កិច្ច​ព្រម​ព្រៀង​យុត្តិធម៌។ ខ្ញុំចង់ធ្វើល្អជាមួយប្រទេសចិនណាស់! ខ្ញុំស្រឡាញ់ទំនាក់ទំនងរបស់ខ្ញុំ ជាមួយប្រធានាធិបតី ស៊ី»។ ជាពិសេសនោះគឺ ពួកយើងក៏បានគិតថា ទីនោះគឺជាកន្លែងដ៏ល្អសម្រាប់ជួបគ្នា! ខ្ញុំនឹងនៅម៉ាឡេស៊ី រួចធ្វើដំណើរទៅកាន់ប្រទេសជប៉ុនបន្តទៀត ។

ទន្ទឹមគ្នានោះដែរ ត្រាំបាននិយាយម្តងហើយម្តងទៀតថា លោកគ្រោងនឹងធ្វើកិច្ចចរចាមួយតទល់នឹងជាមួយលោក ស៊ី នៅពេលដែលភាគីទាំងពីរ គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងសម្រាប់កិច្ចប្រជុំកំពូលសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅចុងខែតុលានេះ។ ប៉ុន្តែ​វា​ក៏ជា​លើក​ទី​មួយ​ហើយ​ដែល​លោកនិយាយ​ជា​សាធារណៈ​អំពី​ផែនការផ្ទាល់ខ្លួន ទៅ​បំពេញ​ទស្សនកិច្ច​នៅអាស៊ី ទោះមិនបាន​បញ្ជាក់​ព័ត៌មានលម្អិត​បន្ថែមក៏ពិតមែន។

ប្រភពរដ្ឋាភិបាលជប៉ុនបាននិយាយថា លោកត្រាំត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី ២៧ ខែតុលា បន្ទាប់ពីបានធ្វើដំណើរទៅកាន់ម៉ាឡេស៊ី សម្រាប់សន្និសីទថ្នាក់តំបន់ដាច់ដោយឡែក ដែលពាក់ព័ន្ធនឹងប្រទេសអាស៊ីអាគ្នេយ៍ និងដៃគូរបស់ពួកគេ។

យោងតាមប្រភពបានឲ្យដឹងថា បន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន លោកនឹងធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​នាពេល​ខាង​មុខ​នេះ នឹង​ជា​លើក​ដំបូង​របស់​លោក​ទៅ​កាន់​តំបន់​ចាប់​តាំង​ពី​អាណត្តិ​ទី​ពីរ​ជាប់​គ្នា​​បាន​ចាប់​ផ្តើម​ក្នុង​ខែ​មករាមក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

អាមេរិក-អូស្ត្រាលី ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​រ៉ែកម្រ ​ទប់ទល់ការត្រួតត្រារបស់​​ចិន
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម