កីឡា
ក្លឹបបាល់ទះអកសមុទ្រ បង្កើតពានរង្វាន់ U-20 ផ្ដល់ឱកាសដល់ក្មេងៗបានបញ្ចេញសមត្ថភាព
ដើម្បីជាការរួមចំណែកអភិវឌ្ឍន៍ និងផ្ដល់ឱកាសដល់យុវជនលេងបាល់ទះបានបញ្ចេញសមត្ថភាពក្លឹបបាល់ទះអកសមុទ្របានរៀបចំការប្រកួតពានរង្វាន់ SEA EAGLE VOLLEYBALL CHAMPIONSHIP U-20 នៅខែធ្នូ ឆ្នាំ២០២៥ បណ្ដាក្រុមនានាអាចចុះឈ្មោះចូលរួមប្រកួតប្រជែងបាន។

សេចក្ដីប្រកាស
នេះបើតាមការឲ្យដឹងពីលោក ម៉ៅ សុផាន់ណៃ ម្ចាស់ក្លឹបបាល់ទះអកសមុទ្រ និងជាអ្នករៀបចំការកម្មវិធីបានបញ្ជាក់ថា ការប្រកួតនេះនឹងធ្វើឡើងរយៈពេល ១ខែធ្នូ ឆ្នាំ២០២៥ តែម្ដង។ ដោយឡែកការចុះឈ្មោះចូលរួមប្រកួតប្រជែងចាប់ទទួលពីថ្ងៃផ្សព្វផ្សាយនេះរហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។
ចំពោះលក្ខន្តិកៈនៃការចុះឈ្មោះតម្រូវឲ្យកីឡាករមានអាយុពី ២០ឆ្នាំចុះក្រោម។ ក្រៅពីនេះក៏អនុញ្ញាតឲ្យកីឡាករលើសអាយុអាចចូលរួមបាន ៣នាក់ផងដែរ ប៉ុន្តែអនុញ្ញាតឲ្យលេងត្រឹមតួនាទីជាអ្នកប៉ះសេ លីប្រូ ឬជាអ្នកការពារបាល់ប៉ុណ្ណោះ។

លោក ម៉ៅ សុផាន់ណៃ
ពានរង្វាន់ SEA EAGLE VOLLEYBALL CHAMPIONSHIP U-20 បង្កើតឡើងដើម្បីចូលរួមអភិវឌ្ឍន៍ធនធានបាល់ទះ និងជាការផ្ដល់ឱកាសដល់យុវជនក្មេងៗដែលហ្វឹកហាត់រួចបានបញ្ចេញសមត្ថភាព និងជាឱកាសវាស់ស្ទង់សមត្ថភាពផ្ទាល់ផង។
ការប្រកួតនេះនឹងធ្វើឡើងនៅតារាងបាល់ទះសាំហាន់ រាជធានីភ្នំពេញ។ ប្រសិនបើអ្នកនិយមបាល់ទះផ្សេងៗចង់សាកសួរព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់លេខទូរសព្ទ 097 906 905 3 / 017 911 026៕

ពានរង្វាន់កន្លងទៅ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


