Connect with us

ព័ត៌មានអន្ដរជាតិ

អគ្គិភ័យ​ឆាប​ឆេះអស់​ជាង​២០តូប ​នៅ​ផ្សាររុងក្លឿ ប្រទេស​ថៃ

បានផុស

នៅ

អគ្គិភ័យដ៏ធំមួយ បានឆាបឆេះ​ផ្សាររុងក្លឿ​នៅក្បែរព្រំដែនថៃ-កម្ពុជា កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ ដោយបានបំផ្លាញតូបលក់ដូរអស់​ជាង២០ ដែល​ជា​មជ្ឈមណ្ឌលពាណិជ្ជកម្មឆ្លងដែនដ៏មមាញឹកបំផុតមួយរបស់ប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ Khaosod អគ្គិភ័យនេះបានកើត​ឡើងនៅវេលាម៉ោងប្រហែល​២​​ទៀបភ្លឺ​ថ្ងៃ​ទី​២០​ធ្នូ​ ស្ថិត​ក្នុងខេត្ត Sa Kaeo ហើយក្រុមពន្លត់អគ្គិភ័យចំណាយពេលជាង២​ម៉ោងទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

មិនមានសេចក្តីរាយការណ៍អំពីអ្នករង​របួសនោះទេ។ បើតាមមន្ត្រីមូលដ្ឋាន តូបដែលរងផលប៉ះពាល់ភាគច្រើន គឺដំណើរការដោយអាជីវករកម្ពុជា ដែលលក់សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ។

ការស៊ើបអង្កេតបឋមបានបង្ហាញថា មូលហេតុអាចបណ្តាលមកពីការទុស្សេខ្សែភ្លើង ដោយអាជ្ញាធរបានកត់សម្គាល់ឃើញមានការតភ្ជាប់ខ្សែភ្លើងបណ្តោះអាសន្ន និងការប្រើប្រាស់ថាមពលលើសកម្រិតយ៉ាងច្រើន។ ប៉ូលិសបានបញ្ជាក់ថា អគ្គិភ័យនេះមិនមានជាប់ពាក់ព័ន្ធនឹងភាពតានតឹងនៅតាមព្រំដែននាពេលថ្មីៗនេះឡើយ ហើយបច្ចុប្បន្ន​កំពុងបើកការស៊ើបអង្កេតកោសល្យវិច័យបន្ថែមទៀត។

ផ្សាររុងក្លឿ គឺជាច្រកសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ការធ្វើពាណិជ្ជកម្មរវាងថៃ និងកម្ពុជា ហើយមន្ត្រីបានលើកឡើងថា អគ្គិភ័យនេះទំនងជានឹងបង្កការរំខានដល់សកម្មភាពពាណិជ្ជកម្មនៅក្នុងតំបន់រងគ្រោះរយៈពេលជាច្រើនសប្តាហ៍៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម