ព័ត៌មានជាតិ
កម្លាំងចម្រុះនៃរដ្ឋបាលក្រុងស្វាយរៀង ចុះអប់រំ និងរៀបចំសណ្តាប់ធ្នាប់ នៅតំបន់ជុំវិញផ្សារវាលយន្ត
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ កម្លាំងចម្រុះនៃរដ្ឋបាលក្រុងស្វាយរៀង បានចុះយុទ្ធនាការអប់រំ និងរៀបចំសណ្តាប់ធ្នាប់នៅជុំវិញតំបន់ផ្សារវាលយន្តដើម្បីពង្រឹងសណ្តាប់ធ្នាប់សាធារណៈ កាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែមានរបៀបរៀបរយ។

យុទ្ធនាការនេះត្រូវបានដឹកនាំផ្ទាល់ដោយ លោក រស់ វាសនា អភិបាលរងក្រុងស្វាយរៀង ដោយមានការចូលរួមសហការយ៉ាងសកម្មពីសំណាក់ កម្លាំងអធិការដ្ឋាននគរបាលក្រុងស កម្លាំងកងរាជអាវុធហត្ថក្រុង អាជ្ញាធរមូលដ្ឋានសង្កាត់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងសកម្មភាពចុះពង្រឹងសណ្តាប់ធ្នាប់នេះ ក្រុមការងារចម្រុះបានធ្វើការសម្របសម្រួល និងណែនាំដោយផ្ទាល់ដល់អាជីវករ ដែលតាំងលក់ដូរតាមដងផ្លូវ និងលើចិញ្ចើមផ្លូវសាធារណៈ ឱ្យយល់ដឹងអំពីសារៈសំខាន់នៃសណ្តាប់ធ្នាប់។ គោលដៅសំខាន់ៗនៃសកម្មភាពនេះរួមមាន៖ ១.ការតាំងលក់តាមការកំណត់៖ ណែនាំឱ្យអាជីវករទាំងអស់ត្រូវដាក់តាំងលក់ទំនិញ ឱ្យស្របតាមខ្សែបន្ទាត់ដែលរដ្ឋបាលក្រុងបានកំណត់ ជៀសវាងការរំលោភមកលើទ្រូងផ្លូវ ដែលបង្កឱ្យមានការកកស្ទះដល់អ្នកដំណើរ។

២.ការកាត់បន្ថយការកកស្ទះ៖ ការរៀបចំឱ្យមានរបៀបរៀបរយនេះ នឹងជួយសម្រួលដល់ចរាចរណ៍ជុំវិញផ្សារ ដែលកន្លងមកតែងមានភាពស្មុគស្មាញ ជាពិសេសក្នុងម៉ោងមមាញឹក។ ៣.កិច្ចសហការ និងការយោគយល់៖ លោកអភិបាលរង ក៏បានអំពាវនាវដល់អាជីវករ ឱ្យមានការយោគយល់ និងចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីប្រែក្លាយតំបន់ផ្សារវាលយន្ត ឱ្យក្លាយជាទីកន្លែងដែលមានផាសុកភាព ស្អាត និងមានសណ្តាប់ធ្នាប់ល្អសម្រាប់ទាំងអស់គ្នា។
តាមរយៈការចុះរៀបចំជាប្រចាំនេះ រដ្ឋបាលក្រុងស្វាយរៀង រំពឹងថានឹងផ្លាស់ប្តូរឥរិយាបថនៃការលក់ដូរឱ្យមានភាពរៀបរយជាងមុន។ អាជ្ញាធរក៏បានបញ្ជាក់ផងដែរថា នឹងបន្តតាមដាន និងអនុវត្តវិធានការនេះជាបន្តបន្ទាប់ ដើម្បីធានាថាគ្មានការរំលោភបំពានចិញ្ចើមផ្លូវសាធារណៈកើតឡើងវិញ ដែលប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងក្រុង៕



ដោយ៖ភក្ដី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរជាតិអប្សរា ប្រើពេល៦ខែ ជួសជុលកំពង់ទឹកនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឱ្យរឹងមាំឡើងវិញ


