ព័ត៌មានជាតិ
ទូតកូរ៉េខាងត្បូងបញ្ជាក់ពីកិច្ចសហការល្អជាមួយកម្ពុជាក្នុងការបង្ក្រាបអំពើឆបោកតាមអនឡាញ
ជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា កាលពីថ្ងៃចន្ទ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង បានលើកឡើងពីឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ខណៈបាននិងកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា។ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីកិច្ចសហការល្អរវាងកម្ពុជា និងកូរ៉េខាងត្បូង ក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមអនឡាញ។

លោក គឹម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកឯកអគ្គរដ្ឋទូត បានបង្ហាញការប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ក្នុងអំឡុងពេលបេសកកម្មការទូតនៅកម្ពុជា។ នេះបើយោងតាមខ្លឹមសារក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈនេះ។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានស្វាគមន៍ និងអបអរសាទរចំពោះលោក គីម ឆាងយ៉ុង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ហើយលោក ក៏បង្ហាញនូវការពេញចិត្តចំពោះស្ថានភាពដ៏ល្អប្រសើរ និងស្និទ្ធស្នាលនៃទំនាក់ទំនងទ្វេភាគី ដែលបាននិងកំពុងឈានឡើងជាលំដាប់សម្រាប់កិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងកូរ៉េខាងត្បូងស្ទើរគ្រប់វិស័យ ជាពិសេសនោះពាណិជ្ជកម្ម និងវិនិយោគ ការពារជាតិ និងសន្តិសុខ អប់រំ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

លោកប្រមុខការទូតកម្ពុជា បានបញ្ជាក់ថា ក្រសួងការបរទេសនឹងបន្តផ្តល់នូវកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូត គីម ឆាងយ៉ុង និងស្ថានទូតកូរ៉េនៅភ្នំពេញ ដើម្បីពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការសម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជនទាំងពីរ។ លោកក៏បានគូសរំលេចពីការថ្លែងអំណរគុណរបស់កម្ពុជាចំពោះកូរ៉េខាងត្បូង សម្រាប់ជំនួយអភិវឌ្ឍន៍ផ្លូវការជាបន្តបន្ទាប់ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
ខណៈដែលឆ្នាំ២០២៧ ជាខួបលើកទី៣០នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងកូរ៉េខាងត្បូង ភាគីទាំងពីរ បានបង្ហាញពីបំណងក្នុងការរៀបចំសកម្មភាពនានា ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ ព្រមទាំងខិតខំជំរុញទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីបន្ថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


