Connect with us

ព័ត៌មានជាតិ

សិស្សដែលល្មើសបទបញ្ជាផ្ទៃក្នុង អាចប្រឈមនឹងវិធានការរដ្ឋបាល លុបឈ្មោះចេញពីសាលា ឬប្រឈមតាមផ្លូវច្បាប់

បានផុស

នៅ

ក្រសួងអប់រំយុវជន និងកីឡា បានអះអាងថា សិស្សដែលប្រព្រឹត្តល្មើសទៅនឹងបទបញ្ជាផ្ទៃក្នុងអាចប្រឈមនឹងវិធានការរដ្ឋបាល និងអាចដាក់ទណ្ឌកម្មឈានទៅដល់ការលុបឈ្មោះចេញពីសាលា អាស្រ័យទៅលើកំហុស ឬអំពើល្មើសដែលបានប្រព្រឹត្ត និងអនុវត្តវិធានការតាមផ្លូវច្បាប់ករណីក្មេងទំនើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីណែនាំស្តីពីពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅតាមគ្រឹះស្ថានសិក្សាទូទៅសាធារណៈដើម្បីលើកកម្ពស់ចរិយាសម្បទារបស់សិស្សចុះថ្ងៃទី១៦មីនា ក្រសួងអប់រំ បានណែនាំឱ្យគ្រឹះស្ថានសិក្សាទាំងអស់ត្រូវយកចិត្តទុកដាក់ទៅលើការ អប់រំ ដើម្បីសម្រេចបាននូវវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា តាមរយៈការអនុវត្តកម្មវិធីសិក្សា និង សកម្មភាពក្រៅម៉ោងសិក្សា។ ព្រោះថា ការអប់រំចរិយាសម្បទារបស់អ្នកសិក្សា គឺជាភារកិច្ច និងទាមទារការចូលរួមរបស់អ្នកពាក់ព័ន្ធទាំងអស់ រួមមាន៖ គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន មាតាបិតា អ្នកអាណាព្យាបាល និងអាជ្ញាធរ ពាក់ព័ន្ធ ក៏ដូចជាសង្គមជាតិទាំងមូល។

ក្រសួងអប់រំបានបន្តថា ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ ចរិយាសម្បទារបស់សិស្សគ្រឹះស្ថានសិក្សាត្រូវបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន និងដំណើរការឱ្យមានប្រសិទ្ធភាព ដោយមានការចូលរួមពី មាតាបិតា ឬអ្នកអាណាព្យាបាល។ ជួបប្រជុំ ពិភាក្សា និងទាក់ទងមាតាបិតា ឬអ្នកអាណាព្យាបាលឱ្យបានទៀងទាត់ ដើម្បីពិភាក្សាលទ្ធផលសិក្សារបស់សិស្ស និងដោះស្រាយបញ្ហាដែលកើតមានឡើងជាយថាហេតុប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការគ្រប់គ្រងសាលារៀន ដើម្បីឱ្យមាតាបិតាមានលទ្ធភាពក្នុងការត្រួតពិនិត្យ មើលវត្តមាន ពិន្ទុ និងវិន័យរបស់អ្នកសិក្សា។ បង្កើតក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជានៅក្នុងគ្រឹះស្ថានសិក្សា និងត្រូវចាត់តាំង នាយករងមួយរូបឱ្យទទួលបន្ទុកការងារក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា។ ពង្រឹងទំនាក់ទំនងរវាងក្រុមប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជាជាមួយគ្រូទទួលបន្ទុកថ្នាក់។ បង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីផ្តល់ការលើកទឹកចិត្ត ឬដាក់ទណ្ឌកម្មខាងវិន័យ ដល់អ្នកសិក្សាដែលអនុវត្តល្មើសបទបញ្ជាផ្ទៃក្នុង ឬប្រាសចាកពីសីលធម៌។
រាយការណ៍អំពីសកម្មភាពមិនប្រក្រតី ឬអំពើល្មើស ដែលបានកើតឡើងក្នុងគ្រឹះស្ថានសិក្សាឱ្យបានទាន់ពេលវេលាជូនការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត។ អនុវត្តវិធានការផ្តល់រង្វាន់ និងទណ្ឌកម្ម ចំពោះសិស្សល្អត្រូវលើកទឹកចិត្ត ចំពោះសិស្សដែលប្រព្រឹត្ត ល្មើសទៅនឹងបទបញ្ជាផ្ទៃក្នុងត្រូវណែនាំ ចាត់វិធានការរដ្ឋបាល និងអាចដាក់ទណ្ឌកម្មឈានទៅដល់ការលុបឈ្មោះចេញពីសាលារៀន អាស្រ័យទៅលើកំហុស ឬអំពើល្មើសដែលបានប្រព្រឹត្ត និងអនុវត្តវិធានការតាមផ្លូវច្បាប់ ករណីក្មេងទំនើង។

ក្រសួងអប់រំក៏បានណែនាំដល់គ្រូទទួលបន្ទុកថ្នាក់ និងគ្រូបង្រៀនបង្កើតប្រព័ន្ធទំនាក់ទំនងជាមួយមាតាបិតា ដើម្បីផ្តល់ព័ត៌មានអំពី អវត្តមាន ឬហេតុការណ៍ផ្សេងៗ ដែលកើតឡើងចំពោះសិស្សទៅដល់មាតាបិតា ឬអ្នកអាណាព្យាបាលបញ្ជ្រាបការអប់រំសីលធម៌ និងសុជីវធម៌ដល់សិស្សក្នុងម៉ោងបង្រៀន និងអង្កេតមើលសកម្មភាពរបស់សិស្សជាប់ជាប្រចាំ ដោយផ្តល់មតិកែលម្អនៅពេលដែលឃើញមានកំហុសឆ្គង ឬភាពមិនប្រក្រតី ណាមួយ។ សហការផ្តល់ព័ត៌មាន និងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា ដើម្បីបង្ការ និងទប់ស្កាត់អ្នកសិក្សាកុំឱ្យប្រព្រឹត្តសកម្មភាពមិនប្រក្រតី។ ផ្តល់មូលវិចារណ៍អំពីចរិយាសម្បទារបស់សិស្សនៅក្នុងសៀវភៅតាមដានការសិក្សា និងសៀវភៅ សិក្ខាគារិក។
ចំណែកមាតាបិតា ឬអ្នកអាណាព្យាបាល និងសហគមន៍ត្រូវសហការ ចូលរួម និងផ្តល់ការគាំទ្រកម្មវិធីអប់រំ ការប្រឹក្សា សកម្មភាពសង្គម សកម្មភាពលើកកម្ពស់ វប្បធម៌សន្តិភាព កម្មវិធីសំដែងធម៌ទេសនា បឋកថាអំពីសីលធម៌ ឬសុជីវធម៌ ដែលរៀបចំដោយ គណៈគ្រប់គ្រងសាលារៀន។ ពិនិត្យមើលសកម្មភាពរស់នៅរបស់កូនចៅ ជាពិសេសការអប់រំឱ្យចៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន ការជក់បារី និងការលេងល្បែងស៊ីសងគ្រប់ប្រភេទតាមដានការសិក្សា ដោយត្រូវសួរនាំ និងណែនាំកូនចៅនៅពេលមានកំហុសសហការជាមួយសាលារៀន ដោយចូលរួមកិច្ចប្រជុំ និងសហការជាមួយគ្រូបង្រៀន ដើម្បីដោះស្រាយបញ្ហា និងលើកទឹកចិត្តកូនចៅ។

រីឯសិស្សត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សា និងអនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយស្មារតីទទួល ខុសត្រូវ និងគោរពសិទ្ធិអ្នកដទៃរក្សាភាពថ្លៃថ្នូរ សីលធម៌ និងសុជីវធម៌អនុវត្តតាមកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដែលគ្រឹះស្ថានសិក្សាបានកំណត់ ដូចជា ចូលរួមស្តាប់កម្មវិធីសំដែងធម៌ទេសនា ឬបឋកថាអំពីសីលធម៌ ឬសុជីវធម៌។មិនត្រូវប្រើប្រាស់ទូរស័ព្ទដៃក្នុងថ្នាក់រៀន ទោះក្នុងម៉ោងរៀន ឬម៉ោងចេញលេង លើកលែងតែមានការ អនុញ្ញាតមិនត្រូវលេងល្បែងស៊ីសង ឬល្បែងភ្នាល់គ្រប់ប្រភេទនៅក្នុងគ្រឹះស្ថានសិក្សាមិនត្រូវជក់បារីគ្រប់ប្រភេទនៅក្នុងគ្រឹះស្ថានសិក្សា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម