ព័ត៌មានជាតិ
ទូតអង់គ្លេសប្រចាំកម្ពុជាព្រួយបារម្ភចំពោះការផ្ទុះអាវុធរបស់ថៃនៅអូរស្មាច់ និងថាអ្នកការទូតត្រូវតែអាចបំពេញការងាររបស់ខ្លួនដោយសុវត្ថិភាព
ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាតាមរយៈអ្នកនាំពាក្យរបស់ខ្លួនបានបង្ហាញនូវក្ដីបារម្ភចំពោះការផ្ទុះអាវុធរបស់ថៃក្នុងពេលដែលក្រុមអនុព័ន្ធយោធាបរទេសចុះទៅពិនិត្យតំបន់ជម្លោះកម្ពុជា-ថៃនៅច្រកអូរស្មាច់សប្ដាហ៍មុន។ ស្ថានទូតបញ្ជាក់ថា «អ្នកការទូតដែលមានការទទួលស្គាល់ត្រូវតែអាចបំពេញភារកិច្ចរបស់ខ្លួនដោយសុវត្ថិភាព»។

កាលពីថ្ងៃទី២៩ ខែមេសា កន្លងទៅក្នុងពេលដែលក្រសួងការពារជាតិកម្ពុជាសម្របសម្រួលដល់ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចុះសង្កេតការណ៍នៅច្រកអូស្មាច់ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ១០និង៣៥នាទី ទាហានថៃបានផ្ទុះអាវុធ M79 និងM16 ចំនួន៩គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើល។
អ្នកនាំពាក្យស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា វុទ្ធី សុកញ្ញា បានឆ្លើយសំណួរកម្ពុជាថ្មីតាមរយៈសារអេឡិចត្រូនិកអ៊ីមែលកាលពីចុងសប្ដាហ៍មុន ដោយបានបង្ហាញនូវក្ដីបារម្ភចំពោះឧបទ្ទវហេតុនោះ ព្រមទាំងបានបញ្ជាក់ផងដែរថាក្នុងពេលនោះក៏មានក្រុមអនុព័ន្ធយោធាចក្រភពអង់គ្លេសផងដែរ។
អ្នកនាំពាក្យស្ថានទូតបញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ចក្រភពអង់គ្លេសដែលកំពុងបន្តដើម្បីស្វែងយល់កាន់តែច្បាស់អំពីស្ថានភាពនៅលើដី និងដើម្បីលើកទឹកចិត្តភាគីទាំងពីរឱ្យឈានដល់ដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះព្រំដែន»។

អ្នកនាំពាក្យបន្ថែមផងដែរថាអ្នកការទូតដែលមានការទទួលស្គាល់ត្រូវតែអាចបំពេញភារកិច្ចរបស់ខ្លួនដោយសុវត្ថិភាព។
ហេតុការណ៍ផ្ទុះអាវុធគំរាមដល់សន្តិសុខក្រុមអនុព័ន្ធយោធាបរទេសពីសំណាក់យោធាថៃនេះក៏ត្រូវបានស្ថានទូតបរទេសមួយចំនួននៅកម្ពុជាបានចេញប្រតិកម្មផងដែរក្នុងនោះអ្នកនាំពាក្យស្ថានទូតអាមេរិកថាស្ថានទូតកំពុងវាយតម្លៃលើការផ្ទុះអាវុធនោះ និងរំឭកពីការប្ដេជ្ញារបស់កម្ពុជា-ថៃ ក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ផងដែរ ដោយឡែកស្ថានទូតអូស្ត្រាលីបានជំរុញដល់ប្រទេសទាំងពីរឱ្យអនុវត្តន៍បទឈប់បាញ់ដោយស្មោះត្រង់ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពយូរអង្វែង៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


