ព័ត៌មានអន្ដរជាតិ
សិង្ហបុរី កំពុងធ្វើចត្តាឡីស័ក មនុស្ស ២នាក់ ព្រោះសង្ស័យឆ្លង Hantavirus
ប្រទេសសិង្ហបុរី ក៏កំពុងធ្វើតេស្តមនុស្ស២នាក់ និងដាក់ឲ្យពួកគេធ្វើចត្តាឡីស័កដែរ ដើម្បីពិនិត្យរកមើលវីរុស Hantavirus ដោយសង្ស័យឆ្លងមេរោគនេះ បន្ទាប់ពីវិលត្រឡប់ ពីដំណើរកម្សាន្តនៅលើនាវា MV Hondius។

តាមការផ្សាយរបស់ CNA កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ អ្នកទាំងពីរ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ នៅ មជ្ឈមណ្ឌលជាតិបង្ការជំងឺឆ្លងសិង្ហបុរី (NCID) ដើម្បីរង់ចាំលទ្ធផលតេស្ត។
អ្នកទាំងពីរ សុទ្ធតែធ្លាប់ជិះនាវា MV Hondius ដែលកំពុងផ្ទុះការឆ្លង Hantavirus ហើយក៏ធ្លាប់ជិះយន្តហោះជាមួយគ្នាដែរ។ បុរសម្នាក់វ័យ ៦៩ឆ្នាំ បានមកដល់ប្រទេសសិង្ហបុរី នៅថ្ងៃទី ២ ខែ ឧសភា ហើយឥឡូវ គាត់ចេញរោគសញ្ញាហៀរសំបោរ ចំណែកម្នាក់ទៀត មានវ័យ ៦៥ឆ្នាំ មកដល់សិង្ហបុរី នៅថ្ងៃទី៦ ខែឧសភា។

ទោះបីជាយ៉ាងណាក៏ដោយ សិង្ហបុរី អំពាវនាវឲ្យពលរដ្ឋ កុំព្រួយបារម្ភ និងភិតភ័យឲ្យសោះ ព្រោះថា ហានិភ័យ ឆ្លងរាលដាលនៅមានកម្រិតទាប ហើយអង្គការសុខភាពពិភពលោក (WHO) ក៏ប្រកាសដែរថា Hantavirus មិនទាន់ត្រូវបានចាត់ថ្នាក់ ជាជំងឺរាតត្បាតទេ។
នៅប្រទេសអង់គ្លេសឯណោះ មនុស្ស២នាក់ ក៏កំពុងធ្វើចត្តាឡីស័កផងដែរ ព្រោះតែហានិភ័យឆ្លងមេរោគនេះ។ ពួកគេកំពុងធ្វើចត្តាឡីស័ក ក្នុងផ្ទះខ្លួនឯង ប៉ុន្តែមិនចេញរោគសញ្ញាអ្វីទេ គ្រាន់តែមានប្រវត្តិជិះក្នុងនាវា MV Hondius តែបានចុះមកវិញ មុនពេលផ្ទុះ Hantavirus នៅលើនោះ។

តាមពិតទៅ Hantavirus មិនមែនជាមេរោគថ្មីទេ ពោលគឺវាមានវត្តមាននៅលើភពផែនដី ជាយូរយារណាស់មកហើយ ហើយក៏ធ្លាប់ឆ្លងរាលដាល ក្នុងប្រទេសជាច្រើនផងដែរ។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិក (CDC), Hantavirus មានផ្ទុកនៅក្នុងខ្លួនសត្វកណ្តុរ។ ជាទូទៅ ការឆ្លងវីរុសនេះ កើតឡើងនៅពេល មេរោគចេញពីទឹកនោម លាមក ឬទឹកមាត់របស់សត្វកណ្តុរ រួចភាយទៅក្នុងអាកាស ហើយត្រូវមនុស្សដកដង្ហើមស្រូបចូល៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


