កីឡា
លោក ហែម គីរី ចង់ឲ្យមានកម្មវិធីប្រកួតសម្រាប់កុមារៗបែបនេះឲ្យបានច្រើនទៀត
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ថាលោកចង់ឲ្យមានការប្រកួតសម្រាប់កុមារតូចៗបែបនេះឲ្យបានច្រើនថែមទៀត ព្រោះជាការបណ្ដុះមូលដ្ឋានផ្នែកកីឡានេះល្អណាស់ និងជាការរួមចំណែកបង្កើនធនធានកីឡាករ កីឡាការិនីនៅថ្ងៃអនាគត។


ទិដ្ឋភាពប្រកួត
អគ្គលេខាធិការលោក ហែម គីរី បានឲ្យដឹងថា នេះជាលើកទី៣ ហើយដែលកីឡាហែលទឹកត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ។ ការរៀបចំពីមួយឆ្នាំទៅមួយឆ្នាំចំនួនកីឡាករ កីឡាការិនីដែលជាកុមារៗចូលរួមកាន់តែច្រើនឡើងៗ។

ទិដ្ឋភាពប្រកួត
ក្នុងនាមសហព័ន្ធចង់ឲ្យមានការប្រកួតបែបកុមារនេះឲ្យបានច្រើនថែមទៀត ព្រោះការប្រកួតនេះបណ្ដុះនូវមូលដ្ឋានគ្រឹះដល់ពួកគេ។ កីឡាហែលទឹកនេះត្រូវការបណ្ដុះបណ្ដាលរយៈពេលវែង និងត្រូវការបំផុតអ្នកដែលមានមូលដ្ឋានពីវ័យក្មេងៗទើបឈានទៅរកការហ្វឹកហាត់ស្ដង់ដាពីមួយកម្រិតទៅមួយកម្រិតទៀតបាន។

ទិដ្ឋភាពប្រកួត
បញ្ជាក់ដែរថា សហព័ន្ធខ្មែរកីឡាហែលទឹកបានបិទបញ្ចប់ការប្រកួតរបស់ខ្លួនដោយរលូន និងជោគជ័យកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ។ ចំណាត់ថ្នាក់លេខ១ បានលើខេត្តព្រៃវែង ឈ្នះមេដាយសរុប ៦គ្រឿង មាស២ ប្រាក់៣ សំរឹទ្ធ១។ លេខ២ បានលើរាជធានីភ្នំពេញ ឈ្នះមេដាយសរុប ៤គ្រឿង មាស២ ប្រាក់២។ លេខ៣ បានលើខេត្តកណ្ដាល ឈ្នះមេដាយសរុប ៣គ្រឿង មាស២ សំរឹទ្ធ១៕

ទិដ្ឋភាពប្រកួត


អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


