កីឡា
លោក ហែម គីរី ការប្រកួតកីឡាឧត្តមសិក្សានេះជាឱកាសសម្រាប់សហព័ន្ធសម្លឹងរកនិស្សិតដែលមានសមត្ថភាព
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ថាព្រឹត្តិការណ៍ប្រកួតកីឡាឧត្តមសិក្សានេះបានផ្ដល់ឱកាសឲ្យសហព័ន្ធបានសម្លឹងរកមើលនិស្សិតដែលមានសមត្ថភាពលេចធ្លោត្រៀមប្រកួតតំណាងកម្ពុជានៅឯប្រទេសម៉ាឡេស៊ីនាពេលខាងមុខនេះ។

លោក ហែម គីរី
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានឲ្យដឹងថា នៅឆ្នាំ២០២៦ នេះជាឆ្នាំទី៣ ហើយដែលសហព័ន្ធហែលទឹកបានរៀបចំឲ្យមានការក្នុងព្រឹត្តិការណ៍កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិនេះ។ ចំនួនសកលវិទ្យាល័យ និងវិទ្យាស្ថានផ្សេងៗមានការកើនឡើង ប៉ុន្តែចំនួនកីឡាករ កីឡាការិនីដែលជានិស្សិតនៅមានចំនួនតិចនៅឡើយទេដែលសហព័ន្ធត្រូវការបង្កើនឲ្យបានច្រើនជាងនេះ។

រូបភាពផេកសហព័ន្ធ
លោក ហែល គីរី បានបន្ថែមទៀតថា ការប្រកួតនៅឆ្នាំនេះគឺអំណោយផលចំពោះសហព័ន្ធក្នុងការពិនិត្យវាយតម្លៃ និងជ្រើសរើសកីឡាករ កីឡាការិនីដែលជានិសិ្សតដើម្បីត្រៀមចូលរួមការប្រកួត «កីឡានិស្សិតអាស៊ាន ឆ្នាំ២០២៦» ដែលនឹងធ្វើឡើងនៅឯប្រទេសម៉ាឡេស៊ី។ ប្រភេទកីឡាហែលទឹកក៏ត្រូវបានចាត់បញ្ជូនឲ្យទៅប្រជែងមេដាយតំណាងកម្ពុជាផងដែរ។

រូបភាពផេកសហព័ន្ធ
បញ្ជាក់ដែរថា ក្នុងព្រឹត្តិការណ៍កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលមានការប្រកួត ១២ប្រភេទកីឡានោះក៏មានប្រភេទកីឡាហែលទឹកផងដែរ។ បន្ទាប់ពីធ្វើការប្រកួតអស់រយៈពេល ២ថ្ងៃរួចមកសហព័ន្ធកីឡាហែលទឹកបានធ្វើពិធីបិទបញ្ចប់ការប្រកួតជាផ្លូវកាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅអាងទឹកក្នុងពហុកីឡដ្ឋានជាតិ។ ចំណាត់ថ្នាក់លេខ១ បានលើសកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប ឈ្នះមេដាយសរុប ១១គ្រឿង មាស៥ ប្រាក់៤ សំរឹទ្ធ២។ លេខ២ វិទ្យាស្ថានខេមអេដ ឈ្នះមេដាយសរុប ៨គ្រឿង មាស៤ ប្រាក់២ សំរឹទ្ធ២ ។ លេខ៣ បានលើសកលវិទ្យាល័យជាតិបាត់ដំបង ឈ្នះមេដាយសរុប ១០គ្រឿង មាស៣ ប្រាក់២ សំរឹទ្ធ៥ ៕



រូបភាពផេកសហព័ន្ធ
អត្ថបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


