កីឡា
អ៊ឹម មណីរាជសម្បត្តិ លេងកីឡាបាល់បោះបានធ្វើឲ្យខ្លួនលូតកម្ពស់ និងមានសុខភាពល្អជាងមុន
កុមារា អ៊ឹម មណីរាជសម្បត្តិ ដែលប្រកួតតំណាងខេត្តកំពត ថាការលេងកីឡាបាល់បោះនេះបានផ្ដល់អត្ថប្រយោជន៍ច្រើនដូចជាបានលូតកម្ពស់ខ្ពស់ជាងមុន និងមានសុខភាពល្អរឹងមាំ មិនចំណាយពេលជាមួយឧបករណ៍អេឡិចត្រូនិចឥតប្រយោជន៍ផ្សេងៗ។

អ៊ឹម មណីរាជសម្បត្តិ (ខ្ពស់ជាងគេ)
ម្ចាស់មេដាយមាសកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ អ៊ឹម មណីរាជសម្បត្តិ បានឲ្យដឹងថា រូបគេបានចូលហ្វឹកហាត់កីឡាបាល់បោះនេះប្រហែលមួយឆ្នាំមកហើយ និងទទួលបានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពរាងកាយ។ បន្ទាប់ពីហ្វឹកហាត់អំឡុងពេលមួយឆ្នាំមកនេះបានធ្វើឲ្យរូបគេលូតកម្ពស់ខ្ពស់ជាងមុន និងទទួលបានបទពិសោធថ្មីៗ ចេះសាមគ្គីគ្នាជាក្រុម។

ទិដ្ឋភាពប្រកួតកន្លងទៅ
កុមារាប្រកួតតំណាងឲ្យខេត្តកំពតរូបនេះលើកឡើងទៀតថា តទៅមុខទៀតចង់ឲ្យសហព័ន្ធកីឡាបាល់បោះ សាលារៀនផ្សេងៗបង្កើតកម្មវិធីប្រកួតឲ្យបានច្រើន។ នេះជាការផ្ដល់ឱកាសដល់ខ្លួនរួមទាំងអ្នកផ្សេងៗទៀតដែលបានហ្វឹកហាត់កន្លងមកនេះមានឱកាសប្រកួតសន្សំបទពិសោធ និងពង្រឹងសមត្ថភាពដើម្បីអាចបន្តវេនកីឡាបាល់បោះនេះនៅថ្ងៃអនាគត។


ទិដ្ឋភាពប្រកួតកន្លងទៅ
មណីរាជសម្បត្តិ ប្រាប់ពីក្ដីស្រមៃនៅថ្ងៃអនាគតចង់ជាប់ជាកីឡាករជម្រើសជាតិកម្ពុជា និងប្រកួតដណ្ដើមមេដាយឲ្យបានច្រើនជាងនេះជូនជាតិមាតុភូមិ។ រូបគេបានផ្ដាំផ្ញើទៅកុមារផ្សេងៗគួរយកពេលទំនេរមកហ្វឹកហាត់កីឡាឲ្យបានច្រើនដើម្បីទទួលបានសុខភាពល្អ និងជៀសវៀងការមើលទូរសព្ទឥតប្រយោជន៍។
បញ្ជាក់ដែរថា កុមារា មណីរាជសម្បត្តិ ជាកីឡាករតំណាងឲ្យខេត្តកំពត និងបានប្រកួតឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះនៅរាជធានីភ្នំពេញ៕

ខេត្តកំពតឈ្នះមេដាយមាសទាំងផ្នែកកុមារា និងកុមារី
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


