Connect with us

កីឡា

ជា​ធនធាន​បន្ត​វេន​មែនៗ​វ័យ​ត្រឹម​ ១១ឆ្នាំ​ស្គាល់​កីឡាករ​ល្បីៗ​ស្រុក​ខ្មែរ​ជា​ច្រើន​ និង​ចង់​ល្បី​ដូច​ សួន​ ចាន់ណារ៉ូ

បានផុស

នៅ

កុមារា​ ភន​ សិរីវឌ្ឍនា​ ថា​ស្រឡាញ់​ចូល​ចិត្ត​ខ្លាំង​លើ​កីឡាបាល់ទះ​នេះរហូត​លេង​ជា​ប្រចាំ​នៅ​ឯ​ខេត្ត​ព្រៃវែង​ និង​មាន​ក្ដី​ស្រមៃ​ចង់​ហ្វឹកហាត់​នៅ​ក្លឹប​វិសាខា​ និង​ចង់​ល្បីឈ្មោះ​ដូច​រៀមច្បង​ សួន​ ចាន់ណារ៉ូ​ ក្នុង​វិស័យ​កីឡា​មួយ​នេះ​នៅ​ថ្ងៃ​អនាគត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុមារា​ ភន​ សិរីវឌ្ឍនា(ខាងឆ្វេងគេ)

ម្ចាស់​មេដាយ​មាស​កីឡាបឋម​សិក្សា​ថ្នាក់​ជាតិ​ ២០២៦​ ភន​ សិរីវឌ្ឍនា ​បាន​ឲ្យ​ដឹង​ថា​រូប​គេ​ស្រឡាញ់​ និង​ចូល​ចិត្ត​វិស័យ​កីឡា​បាល់ទះ​នេះ​ខ្លាំង​ និង​លេង​ជា​ប្រចាំ​នៅ​ពេល​ទំនេរ​នៅ​ឯស្រុក​កំណើត។​ រូប​គេ​លេង​ក្នុង​តំណែង​ជា​ប៉ះ​សេ​ជួយ​ក្រុម​ក្នុង​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ​ឈ្នះ​មេដាយ​មាស​ទើបតែ​បញ្ចប់​ទៅ​នេះ។​

កុមារា​​វ័យ​ ១១​ឆ្នាំ​រូប​នេះ​មិន​មែន​ស្រឡាញ់​តែ​នៅ​ហ្នឹង​មាត់​នោះ​ទេ​ ពោល​រូប​គេ​មាន​សមត្ថភាព​ដក់​បាល់​បាន​ល្អ​ និង​ជួយ​ក្រុម​បាន​ច្រើន​រហូត​ឈ្នះ​មេដាយ​មាស។​ លើល​ពី​នេះ​រូប​គេ​ស្គាល់​កីឡាករ​ល្បីៗ​ឈ្មោះ​នៅ​ស្រុក​ខ្មែរ​ច្រើន​ដូច​ជា​ សួន​ ចាន់ណារ៉ូ​ គួន​ ម៉ុម​ មឿន​ ម៉េងឡាយ​ ធី ម៉េងហួង​ សឿន​ ហេង​ សេង​ គឹមហាប់​ ឆោម​ ទីណា​ ប៊ន​ ណារិទ្ធ​ និង​កីឡាករ​មួយ​ចំនួន​ទៀត​ផង​ដែរ។​

ក្រុមខេត្តព្រៃវែង

ភន​ សិរីវឌ្ឍនា​ សរសើរ​រៀមច្បង​ សួន​ ចាន់​ណារ៉ូ​ ថា​លេង​បាល់ល្អ​ និង​លេង​បាល់​លឿន។​ ពេល​រៀមច្បង​រូប​នេះ​បោះ​បាល់​ម្ដងៗ​គឺ​ញ៉ាក់​ដាច់​បាំង​ ញ៉ាក់​ដាច់​ស្មាត់​ជា​ដើម។​ ក្ដី​ស្រមៃរបស់​​កុមារា​រូប​នេះ​ចង់​ល្បី​ឈ្មោះ​ដូច​ សួន ចាន់ណារ៉ូ​ និង​ចង់​ហ្វឹកហាត់​នៅ​ក្លឹប​វិសាខា​នៅ​ថ្ងៃ​ខាង​មុខ។​

ក្រុមខេត្តព្រៃវែង

បញ្ជាក់​ដែរ​ថា​ ភន​ សិរីវឌ្ឍនា​ ជា​កុមារា​ប្រកួត​តំណាង​ឲ្យ​ខេត្ត​ព្រៃវែង​ និង​បាន​ដណ្ដើម​មេដាយ​មាស​ជូន​ខេត្ត​ទៀត​ផង​ក្នុង​ការ​ប្រកួត​កីឡា​សិស្ស​បឋម​សិក្សា​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៦​ នេះ។​ រូប​គេ​លេង​បាល់​ជា​ប្រចាំ​នៅ​តាម​តារាង​ក្នុង​ស្រុក​ភូមិ​ឯ​ខេត្ត​ព្រៃវែង៕​

ខេត្តព្រៃវែងពេល​ឈ្នះ​មេដាយ​មាស

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម