កីឡា
ព្រះខ័នរាជស្វាយរៀង ជាជើងឯករង ACGL ទទួលបានប្រាក់ប្រមាណ ៨០ ម៉ឺនដុល្លារ
ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ទទួលបានចំណាត់ថ្នាក់លេខ ២ ជាលើកទី២ ក្នុងពានរង្វាន់ក្លិបទ្វីប អាស៊ី AFC Challenge League បន្ទាប់ពីបានចាញ់ក្រុមម្ចាស់ផ្ទះ Kuwait SC នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣-៤។

ការប្រកួត ដែលប្រព្រឹត្តឡើងនៅកីឡដ្ឋាន Jaber Al-Ahmad ក្នុងប្រទេស គុយវ៉ែត នារាត្រីថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៦ ប្រើពេលរហូតដល់ ១២០នាទី ទើបបានបញ្ចប់។ ព្រះខ័នរាជស្វាយរៀង បានបើកការនាំមុខ ២-០ ដើមវគ្គទី ១ ដែលរក្សារហូតចប់ការប្រកូត។ នៅដើមវគ្គទី២ ក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់ ២ គ្រាប់យ៉ាងលឿនដើម្បីតាមស្មើ ២-២ រហូតចប់ ៩០នាទី។

ការបន្ថែមម៉ោង ១៥នាទី ពីរដង Cristian Roque បានស៊ុតចូលដើម្បីឲ្យ ព្រះខ័នរាជស្វាយរៀង នាំមុខជាថ្មី ៣-២ ប៉ុន្តែត្រូវបានម្ចាស់ផ្ទះរកបាន ២ គ្រាប់ដើម្បីទទួលបានជ័យជម្នះដោយលទ្ធផល ៣-៤។

នេះជាលើកទី២ ដែល ព្រះខ័នរាជស្វាយរៀង ទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងពានរង្វាន់ AFC Challenge League បន្ទាប់ពីលើកទី១ បានប្រើពេលរហួតដល់ ១២០នាទីដូចគ្នាដោយបានចាញ់ក្រុម FK Arkadag ដោយលទ្ធផល១-២ នៅទឹកដី កម្ពុជា។

ការទទួលបានចំណាត់ថ្នាក់លេខ ២ នេះ ព្រះខ័នរាជស្វាយរៀង ទទួលបានប្រាក់រង្វាន់សរុបប្រមាណជាង ៨០ ម៉ឺនដុល្លារអាមេរិក ក្នុងនោះប្រាក់រង្វាន់រងជើងឯក ៥០ ម៉ឺនដុល្លារ និងប្រាក់ទទួលបានពីវគ្គសន្សំពិន្ទុក្នុងពូលដល់វគ្គពាក់កណ្តាលផ្តាច់ប្រមាណ ៣០ ម៉ឺនដុល្លារអាមេរិក៕




អត្ថបទ៖ សេម កុសល
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


