Connect with us

សេដ្ឋកិច្ច

សេដ្ឋកិច្ច​កម្ពុជា ​នឹង​សម្រេច​បាន​កំណើន​ ៤,២% ​នៅ​ឆ្នាំ​នេះ​

បានផុស

នៅ

សេដ្ឋកិច្ចកម្ពុជា​ត្រូវបានវាយតម្លៃថា ​នឹងសម្រេចបាន​នូវអត្រាកំណើន ៤,២% ​នៅក្នុងឆ្នាំ ២០២៦ ​ថមថយបន្តិច​ បើធៀបនឹងឆ្នាំ ២០២៥ ​ដោយសារការទទួលរងនូវ​កម្មវិបាកអវិជ្ជមានផ្ទួនៗ​ដូចជា​ តម្លៃ​ប្រេង​ឥន្ធនៈកើនឡើង​ សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ​និងជម្លោះព្រំដែនកម្ពុជា-ថៃ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍​នៅ​ថ្ងៃ​ទី​ ១៩ ឧសភា ២០២៦ថា កម្ពុជាកំពុងប្រឈមនឹងបញ្ហានៃភាពតានតឹងភូមិសាស្ត្រនយោបាយ ការ​បន្ទច់បង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់ សង្គ្រាម​ពាណិជ្ជកម្ម និងការកើនឡើងថ្លៃប្រេងឥន្ធនៈ ព្រមទាំង​ការ​ប្រែ​ប្រួល​អាកាសធាតុ។​

​លោក អូន ព័ន្ធមុនីរ័ត្ន ​បានលើកឡើងនៅក្នុងពិធី​សម្ពោធសៀភៅ​ស ឆ្នាំ ២០២៧ថា​ សម្ពាធទាំង​នោះ​កំពុង​ជះឥទ្ធិ​ពល​អវិជ្ជមាន​ដល់​កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តខិតខំអភិវឌ្ឍប្រទេស និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។​

​ទោះជាយ៉ាងណា​ សម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា នៅតែមានភាពរឹងមាំ។ ជាក់ស្ដែង ទោះបីត្រូវ​ប្រឈម​នឹងភាពមិនប្រាកដប្រជា នឹងការគំរាមកំហែងលើអធិបតេយ្យភាព ក៏សេដ្ឋកិច្ចកម្ពុជា​សម្រេច​បាន​កំណើន ៥,៣% នៅឆ្នាំ ២០២៥ ដែលគាំទ្រដោយវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ និង​លក់ដុំ លក់រាយ។​

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា៖ «សម្រាប់ឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជា ​ត្រូវបានវាយតម្លៃថា ​នឹងសម្រេចបាន​នូវអត្រាកំណើន ៤,២% ថមថយបន្តិច​ បើធៀបនឹងឆ្នាំ ២០២៥ ​ដោយសារការទទួលរងនូវ​កម្មវិបាកអវិជ្ជមានផ្ទួនៗ ​ដូចជា​តម្លៃ​ប្រេង​កើនឡើង​ សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា»។

សម្រាប់ឆ្នាំ ២០២៧ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងងើបឡើងសន្សឹមៗ ក្នុងអត្រា ៥% ក្រោមការរំពឹងទុកនៃការបន្តរក្សាបាននៃចលនការកំណើនរឹងមាំ នៃអនុវិស័យផលិតកម្មកាត់ដេរ និងមិនមែនកាត់ដេរ។

ជាមួយគ្នានេះ វិស័យកសិកម្មក៏ចាប់ផ្ដើមងើបឡើងវិញបណ្ដើរៗ ខណៈការសម្រេចបាននូវលទ្ធផលខាងលើ ជាលទ្ធផលនៃកិច្ចប្រឹងប្រែង និងការកែទម្រង់លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម