កីឡា
Breaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
ខ្សែប្រយុទ្ធប្រេស៊ីល Cristian Roque បានបដិសេធក្លិបជាច្រើននៅក្នុងតំបន់អាស៊ានដើម្បីបន្តលេងនៅក្នុងលីគបាល់ទាត់កំពូលកម្ពុជាទៀត។

ក្រោយចប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៦ កីឡាករ Cristian Roque បានប្រាប់ក្នុងបទសម្ភាសថា រដូវកាល ២០២៥-២៦ គឺជារដូវកាលចុងក្រោយសម្រាប់រូបគេនៅក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដូច្នេះរូបគេនឹងចាកចេញពីក្លិបជើងឯកលីគកំពូលកម្ពុជានៅចុងរដូវកាលនេះហើយ។
កីឡាករបានបន្តថា មានក្លិបមួយចំនួននៅតំបន់អាស៊ានដូចជានៅវៀតណាម ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីជាដើមបានចាប់អារម្មណ៍លើរូបគេ ប៉ុន្តែរូបគេមិនទាន់ចង់ចាកចេញពីកម្ពុជាឡើយ។ រូបគេចង់បន្តលេងនៅលីគបាល់ទាត់កំពូលកម្ពុជានៅរដូវកាលក្រោយមួយទៀត។

កីឡាករបានបញ្ជាក់ថា ៖«ខ្ញុំចង់មានលិខិតឆ្លងដែនកម្ពុជា ហើយលេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា»។
រហូតដល់ពេលនេះ Cristian Roque បានលេងនៅលីគបាល់ទាត់កំពូលកម្ពុជាចំនួន ៤ រដូវកាលហើយពោលគឺនៅក្លិប ណាហ្គាវើលដ៍ ២ រដូវកាល និង ព្រះខ័នរាជស្វាយរៀង ២ រដូវកាល។
តាមច្បាប់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានចែងថា កីឡាករបរទេសម្នាក់លេងនៅក្នុងលីគបាល់ទាត់របស់ប្រទេសមួយរយៈពេល ៥ ឆ្នាំ រូបគេមានសិទ្ធិលេងតំណាងឲ្យជម្រើសជាតិនៃប្រទេសនោះ ប្រសិនបើប្រទេសនោះត្រូវការ ហើយផ្តល់សញ្ជាតិឲ្យ។

Cristian បានក្លាយជាតួសំខាន់ម្នាក់ក្នុងការជួយឲ្យ ព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកលីគកំពូលកម្ពុជា ២ លើក ឈ្នះជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ១ លើក និងទទួលបានចំណាត់ថ្នាក់លេខ២ ពានរង្វាន់អាស៊ី AFC Challenge League ២ លើក៕

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


