ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រកាសឲ្យជនបរទេស ស្រូតចេញពីទីក្រុង កៀវ, ការវាយប្រហារ ទ្រង់ទ្រាយធំ ជិតកើតឡើង ទៀតហើយ
រុស្ស៊ី ជំរុញឲ្យជនបរទេស និងអ្នកការទូតទាំងអស់ ស្រូតចាកចេញពីទីក្រុងកៀវ ព្រោះថា ខ្លួននឹងបើកការវាយប្រហារជាប្រព័ន្ធ បន្ថែមទៀត លើរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន។

ក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ី ផ្សាយបន្តដោយ BBC នៅថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦, ទីក្រុងមូស្គូ បញ្ជាក់ថា ការវាយប្រហាររលកថ្មីនេះ នឹងកំណត់គោលដៅលើ មជ្ឈមណ្ឌលធ្វើការសម្រេចចិត្ត និងប៉ុស្តិ៍បញ្ជាការដ្ឋាន រួមជាមួយនឹងរោងចក្រផលិតដ្រូន ផងដែរ។
ដូច្នេះហើយ រុស្ស៊ី បានអំពាវនាវឲ្យជនបរទេស និងមន្ត្រីការទូត ចាកចេញពីទីក្រុងកៀវ ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ហើយព្រមានដល់ ប្រជាពលរដ្ឋអ៊ុយក្រែន សូមនៅឲ្យឆ្ងាយ ពីអគាររដ្ឋបាល និងទីតាំងយោធា។

ការព្រមាននេះកើតឡើង បន្ទាប់ពី រុស្ស៊ី បើកការវាយប្រហារទ្រង់ទ្រាយធំ ដោយបញ្ជូនដ្រូនរាប់រយគ្រឿង និងបាញ់មីស៊ីលជិត ១០០គ្រាប់ ស្រោចលើទូទាំងប្រទេសអ៊ុយក្រែន។
ទីក្រុងមូស្គូ បញ្ជាក់ថា ខ្លួនបានប្រើមីស៊ីលទំនើបៗ ក្នុងនោះ មានទាំងមីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik ផងដែរ ហើយនេះគឺជាលើកទី៣ ដែលខ្លួន បាញ់មីស៊ីលប្រភេទនេះ ដាក់អ៊ុយក្រែន។

ក្នុងសេចក្តីប្រកាស របស់ក្រសួងការពារជាតិរុស្ស៊ី ដែលផ្សាយបន្តដោយសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦, មិនត្រឹមតែមីស៊ីល Oreshnik ទេ, ទីក្រុងមូស្គូ ក៏ប្រើមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal និង Zircon, មីស៊ីលបាលីស្ទិក Iskander, មីស៊ីលបាញ់ចេញពីសមុទ្រ ដីគោក និងអាកាស ព្រមទាំងដ្រូនផងដែរ ក្នុងការបាញ់ស្រោច យ៉ាងសន្ធាប់ទៅលើអ៊ុយក្រែន។
ប្រតិបត្តិការនេះ គឺដើម្បីសងសឹកទីក្រុងកៀវ ចំពោះការវាយប្រហារលើអន្តេវាសិកដ្ឋាន ក្នុងទីក្រុង Starobelsk នៃតំបន់ Luhansk ដែលបណ្តាលឲ្យមនុស្សស្លាប់ ២១នាក់ និងរបួស ៤២នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


