ព័ត៌មានអន្ដរជាតិ
ថៃ ប្រកាសអាសន្ន នៅខេត្ត ចំនួន៥ ដោយសារបាក់ដីភ្នំ និងទឹកជំនន់ ហូរបុកយ៉ាងគំហុក
ខេត្តថៃចំនួន៥ ត្រូវបានប្រកាសដាក់ក្នុងភាពអាសន្ន ដោយសារគ្រោះបំណាក់ដី និងទឹកជំនន់ហូរបុកយ៉ាងគំហុក ដល់ចុងសប្តាហ៍។

សារព័ត៌មាន The Nation បានដកស្រង់សេចក្តីប្រកាសរបស់ នាយកដ្ឋានធនធានរ៉ែថៃ ដែលព្រមានកាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ ថា ខេត្តភាគខាងត្បូងចំនួន៥ គឺ Phang Nga, Ranong, Krabi, Phuket និង Satun ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឃ្លាំមើលគ្រោះមហន្តរាយធម្មជាតិ និងប្រកាសអាសន្ន ដោយសារតែឥទ្ធិពលព្យុះ ដែលនឹងបង្កឲ្យបាក់ដីភ្នំ និងទឹកជំនន់រហ័ស។
ក្នុងសេចក្តីប្រកាសនោះ, ខេត្តទាំង៥ នឹងជួបប្រទះព្យុះភ្លៀងដ៏ខ្លាំងក្លា ដែលនឹងបង្អុរទឹកភ្លៀង ក្នុងកម្រិតលើស ១០០មិល្លីម៉ែត្រ សម្រាប់រយៈពេល ២៤ម៉ោង។
ដោយសារតែឥទ្ធិពលដ៏ខ្លាំងនេះហើយ តំបន់ជាច្រើន នៅតាមបណ្តាខេត្តខាងលើ នឹងកើតមានបាតុភូតខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ ផ្គររន្ទះ ថែមទាំងបាក់ដីភ្នំ ទៀតផង។

ឲ្យតែនិយាយពីគ្រោះធម្មជាតិនៅភាគខាងត្បូង, ប្រជាជនថៃ នៅមិនទាន់បាត់ភាពឈឺចាប់ឡើយ ចំពោះសោកនាដកម្មទឹកជំនន់នៅទីនោះ កាលពីចុងឆ្នាំ២០២៥ ដែលផ្តាច់ជីវិត មនុស្សរាប់រយនាក់ ជាពិសេសក្នុងក្រុង Hat Yai។
តួលេខក្រៅផ្លូវការ នៃមនុស្សស្លាប់ ដោយគ្រោះទឹកជំនន់ដ៏សាហាវនោះ មានប្រមាណ ១៨០នាក់ ក្នុងខេត្ត Songkhla ជាកន្លែងរងគ្រោះធ្ងន់ធ្ងរជាងគេ។
សម្រាប់ការខូចខាតវិញ ការវាយតម្លៃបឋម បានរកឃើញថ្លៃខាតបង់ ក្នុងទំហំទឹកប្រាក់ប្រមាណ ១ ២០០លានបាត ក្នុងនោះរួមមានការខូចខាតអគារ ៧៥៩លានបាត, ឧបករណ៍/គ្រឿងបរិក្ខារ ៣៧១លានបាត និងសម្ភារៈ ៥លានបាត។
បន្ថែមពីលើការបាត់បាត់ជីវិតមនុស្ស និងការខូចខាតទាំងអស់នេះហើយ ពលរដ្ឋថៃជាង ២០០នាក់ ដល់ថ្នាក់កើតជំងឺផ្លូវចិត្តទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


