ព័ត៌មានអន្ដរជាតិ
អាមេរិក បើកការវាយប្រហារលើអ៊ីរ៉ង់ ក្រោយកប៉ាល់មួយគ្រឿង ត្រូវដ្រូនបុកចំនៅច្រកសមុទ្រ Hormuz
ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងជាថ្មីម្តងទៀត បន្ទាប់ពីកងទ័ពអាកាសអាមេរិក បានបើកការវាយប្រហារទៅលើទីតាំងស្តុកទុកគ្រាប់មីស៊ីល ដ្រូន និងប្រព័ន្ធរ៉ាដារបស់អ៊ីរ៉ង់កាលពីថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦។

យោងតាមការចុះផ្សាយរបស់ NBC ការសម្រេចចិត្តបាញ់ប្រហារសងសឹកនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានការវាយប្រហារដោយដ្រូន ទៅលើកប៉ាល់ដឹកទំនិញមួយគ្រឿង ដែលកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏មានសារៈសំខាន់បំផុតមួយ សម្រាប់ពាណិជ្ជកម្មពិភពលោក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចាត់ទុកទង្វើរបស់អ៊ីរ៉ង់ថា ជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងធ្ងន់ធ្ងរ។
អ៊ីរ៉ង់ត្រូវបានគេចោទប្រកាន់ថា បានបង្ហោះដ្រូនយ៉ាងហោចណាស់បួនគ្រឿង សំដៅទៅរកកប៉ាល់ដឹកទំនិញនានា។ លោក ត្រាំ បានសរសេររៀបរាប់នៅលើបណ្តាញសង្គម Truth Social ថា ដ្រូនមួយគ្រឿងបានហោះទៅបុកចំផ្នែកខាងលើនៃកប៉ាល់ដឹកទំនិញ ចំណែកឯដ្រូនបីគ្រឿងទៀតត្រូវបានកងទ័ពអាមេរិកបាញ់ទម្លាក់ទាន់ពេលវេលា។ កប៉ាល់ដែលរងគ្រោះនោះ មានឈ្មោះថា M/V Ever Lovely ជាកប៉ាល់ដឹកទំនិញដោតទង់ជាតិសិង្ហបុរី ដែលកំពុងតែធ្វើដំណើរចាកចេញពីច្រកសមុទ្រ Hormuz ក្បែរឆ្នេរសមុទ្រនៃប្រទេសអូម៉ង់។
ការបាញ់ប្រហារនេះ បានធ្វើឱ្យខាងភាគីអាមេរិកខឹងសម្បារយ៉ាងខ្លាំង ព្រោះកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសទាំងពីរទើបតែនឹងត្រូវបានចុះហត្ថលេខា កាលពីសប្តាហ៍មុននេះសោះ។ នៅក្នុងកិច្ចព្រមព្រៀងនោះ មានចែងច្បាស់ថា ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងរហូតដល់ទៅ ២០ភាគរយរបស់ពិភពលោក ត្រូវតែបើកឱ្យដំណើរការឡើងវិញ ហើយអ៊ីរ៉ង់ត្រូវតែអនុញ្ញាតឱ្យកប៉ាល់ពាណិជ្ជកម្មទាំងអស់ឆ្លងកាត់ ដោយសុវត្ថិភាព និងមិនមានការទារប្រាក់កម្រៃឡើយ ក្នុងរយៈពេល ៦០ថ្ងៃ។ លោក ត្រាំ បានហៅការធ្វើបែបនេះរបស់អ៊ីរ៉ង់ថា ជាទង្វើដ៏ល្ងង់ខ្លៅ ចំណែកឯមេបញ្ជាការកងទ័ពអាមេរិក បានសង្កត់ធ្ងន់ថា ទង្វើដ៏គ្រោះថ្នាក់របស់អ៊ីរ៉ង់ កំពុងបំផ្លាញសេរីភាពនៃការធ្វើនាវាចរណ៍តាមផ្លូវទឹកអន្តរជាតិ។

យ៉ាងណាមិញ កប៉ាល់ដែលរងការវាយប្រហារនោះ មិនបានរងការខូចខាតធ្ងន់ធ្ងររហូតដល់លិចនោះទេ។ ក្រុមហ៊ុន Evergreen Marine ដែលជាម្ចាស់កប៉ាល់ បានបញ្ជាក់ថា កប៉ាល់គ្រាន់តែបែកកញ្ចក់នៅបន្ទប់បញ្ជាប៉ុណ្ណោះ រីឯនាវិកទាំងអស់មិនមាននរណាម្នាក់រងរបួសឡើយ ហើយទំនិញទាំងអស់ក៏មានសុវត្ថិភាពដែរ។ ម៉ាស៊ីន និងប្រព័ន្ធនាំផ្លូវរបស់កប៉ាល់ នៅតែដំណើរការជាធម្មតា ហើយវាអាចបន្តដំណើរទៅមុខទៀតបាន។ នៅពេលដែលអ្នកកាសែតសួរលោក ត្រាំ នៅសេតវិមានថា តើអ៊ីរ៉ង់នឹងត្រូវប្រឈមមុខនឹងផលវិបាកអ្វីខ្លះ បន្ទាប់ពីល្មើសកិច្ចព្រមព្រៀង លោកបានឆ្លើយតបយ៉ាងខ្លី និងម៉ឺងម៉ាត់ថា «ចាំមើលទៅ គង់តែដឹងទេ»។
សូមជម្រាបថា កន្លងមក ច្រកសមុទ្រមួយនេះ តែងតែជាចំណុចជម្លោះដ៏ក្តៅគគុក ដោយសារអ៊ីរ៉ង់ចង់គ្រប់គ្រងផ្លូវទឹកនេះ ដើម្បីទុកជាប្រៀបក្នុងការចរចា ខណៈដែលអាមេរិក និងមន្ត្រីអន្តរជាតិជុំវិញពិភពលោកទទូចថា ផ្លូវទឹកនេះត្រូវតែបើកចំហដោយសេរី។ ដើម្បីជៀសវាងការប៉ះទង្គិច ទីភ្នាក់ងារសារពើពន្ធផ្លូវទឹករបស់អង្គការសហប្រជាជាតិ (ហៅកាត់ថា IMO) បានរៀបចំផ្លូវថ្មីមួយដែលវាងឆ្ងាយពីទឹកដីអ៊ីរ៉ង់ ដោយត្រូវធ្វើដំណើរកាត់តាមឆ្នេរសមុទ្រនៃប្រទេសអារ៉ាប់រួម និងអូម៉ង់វិញ។ ប៉ុន្តែខាងភាគីអ៊ីរ៉ង់ធ្លាប់បានព្រមានរួចហើយថា ខ្លួនមិនធានាសុវត្ថិភាពឡើយ ចំពោះកប៉ាល់ណាដែលមិនព្រមធ្វើដំណើរតាមផ្លូវដែលខ្លួនបានកំណត់៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


