កូវីដ-១៩
វិធានការកូវីដថ្មី! វៀតណាម គ្រោងឲ្យជនបរទេសពាក់ “ខ្សែជើងអេឡិចត្រូនិច” ដើម្បីតាមដាន
ខ្សែជើងអេឡិចត្រូនិច អាចត្រូវបានប្រើដើម្បីឃ្លាំមើលអ្នកជំនាញបរទេស នៅពេលពួកគេមកដល់ និងក្នុងអំឡុងពេលធ្វើចត្តាឡីស័កនៅក្នុងប្រទេស វៀតណាម។

គណៈកម្មាធិការមួយបាននិយាយថា ការផ្ទុះឡើងនៃករណីឆ្លងក្នុងសហគមន៍ ដែលកំពុងកើតមាន បានបង្ហាញពីការត្រួតពិនិត្យខាងវេជ្ជសាស្ត្រដ៏ធូររលុងចំពោះអ្នកដែលធ្វើចត្តាឡីស័ករួចរាល់។
រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានស្នើសុំដល់អ្នកមកដល់ទាំងអស់ ឲ្យស្នាក់នៅក្នុងមជ្ឈមណ្ឌលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ ប៉ុន្តែកាលពីសប្តាហ៍មុន ពលករចំណាកស្រុកម្នាក់មកពីប្រទេសជប៉ុន និងអ្នកជំនាញចិនមួយក្រុម ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានផ្ទុកជំងឺកូវីដ-១៩ ទោះបញ្ចប់រយៈពេលធ្វើចត្តាឡីស័ក២សប្តាហ៍ក៏ដោយ។

ក្រសួងសុខាភិបាលបាននិយាយថា ចាប់ពីថ្ងៃអង្គារតទៅ បុគ្គលដែលបញ្ចប់ការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នឹងមិនត្រូវបានអនុញ្ញាតឲ្យចេញភ្លាមៗនោះទេ។ ប៉ុន្តែក្រសួងមិនទាន់បញ្ជាក់ពីរយៈពេលនៃការបន្តនៅឡើយទេ។
លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ដែលជាប្រមុខគណៈកម្មាធិការជាតិ សម្រាប់ការការពារនិងគ្រប់គ្រងជំងឺកូវីដ-១៩បាននិយាយថា “អាជ្ញាធរមូលដ្ឋានរួមទាំងមន្រ្តីប៉ូលិសនិងបុគ្គលិកពេទ្យផងដែរ ត្រូវតែនាំអ្នកដែលធ្វើចត្តាឡីស័ករួច ទៅកន្លែងស្នាក់នៅរបស់ពួកគេនិងជូនដំណឹងដល់ពួកគេឲ្យបានពេញលេញ នូវអ្វីដែលពួកគេគួរតែធ្វើនៅក្នុងរយៈពេល១៤ថ្ងៃទៀត”។

លោកនិយាយថា មុខជំនួញណាដែលអញ្ជើញអ្នកជំនាញបរទេសមក ត្រូវតែធានាថា អ្នកជំនាញទាំងនេះ បានអនុវត្តយ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិស្តីពីការបង្ការ ជំងឺរាតត្បាត។
លោក Dam គូសបញ្ជាក់ថា បើទោះបីជាមានភាពស្មុគស្មាញក៏ដោយ ជំងឺរាតត្បាតកូវីដ-១៩ បានស្ថិតក្រោមការគ្រប់គ្រងនៅក្នុងប្រទេសវៀតណាម ប៉ុន្តែសកម្មភាពចាំបាច់បន្ថែមទៀតត្រូវតែធ្វើឡើង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Explorer
ចុចអាន៖ ឆ្លងមនុស្សមិនអស់ចិត្ត ជំងឺកូវីដ ១៩ ឆ្លងទាំងសត្វតោ ៨ ក្បាលទៀតនៅឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


