ឆ្លងមនុស្សមិនអស់ចិត្ត ជំងឺកូវីដ ១៩ ឆ្លងទាំងសត្វតោ ៨ ក្បាលទៀតនៅឥណ្ឌា
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

ឆ្លងមនុស្សមិនអស់ចិត្ត ជំងឺកូវីដ ១៩ ឆ្លងទាំងសត្វតោ ៨ ក្បាលទៀតនៅឥណ្ឌា

បានផុស

នៅ

រដ្ឋាភិបាលឥណ្ឌា បាននិយាយកាលពីថ្ងៃអង្គារថា សត្វតោអាស៊ី ៨ ក្បាល នៅសួនសត្វឥណ្ឌា មួយកន្លែង បានឆ្លងជំងឺកូវីដ ១៩ ហើយមិនមានភស្តុតាងណាមួយ បង្ហាញថា សត្វអាចចម្លងជំងឺនេះ ដល់មនុស្សបានទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរសួនសត្វ នៅភាគខាងត្បូងរដ្ឋ Hyderabad បានបង្ហាញសំណាក ជាមួយមន្ទីរពិសោធន៍ស្រាវជ្រាវ របស់រដ្ឋាភិបាលកាលពីថ្ងៃទី ២៤ ខែមីនា បន្ទាប់ពីសត្វតោ បានបង្ហាញសញ្ញា នៃការពិបាកដកដង្ហើម ។

លទ្ធផលតេស្តនេះ កើតឡើង ចំពេលដែលមានការកើនឡើងយ៉ាងខ្លាំង នៃការឆ្លងជំងឹកូវីដ ១៩ លើមនុស្សនៅក្នុងប្រទេសឥណ្ឌា ខណៈពេលនេះ សួនសត្វ Nehru Zoological Park ត្រូវបានបិទហើយផងដែរ ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានរាយការណ៍អំពី ការឆ្លងជំងឺកូវីដ ១៩ ជាង ៣០ ម៉ឺននាក់ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ១៣ ថ្ងៃជាប់ៗគ្នា ហើយបច្ចុប្បន្ន ប្រទេសនេះមានករណីឆ្លងជំងឺនេះចំនួន ២០ លានករណី ដែលជាចំនួនខ្ពស់បំផុតទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ WHO ផ្ដល់ដំបូន្មានដល់អ្នក ជំងឺកូវីដ ឥណ្ឌាដែលមិនអាចចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបាន ថែទាំខ្លួនឯងនៅផ្ទះ

ចុចអាន ៖ ក្រោយការឆ្លងកើនលើស២០លានករណី អ្នកជំនាញកំពូលព្រមានថា ប៉ុន្មានសប្តាហ៍ទៀត ឥណ្ឌានឹងជួបស្ថានភាពកាន់តែរន្ធត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

តើចាំទេ? ថ្ងៃនេះ ខួប​៥៩​ឆ្នាំ ដែល​តុលាការ ICJ សម្រេច​ឲ្យ​កម្ពុជា ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រាសាទព្រះវិហារ

ព័ត៌មានជាតិ២២ នាទី មុន

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​ ផ្តល់​ថវិកា​ដល់​កងកម្លាំង​នគរបាល​២​នាក់​ មាន​វិជ្ជមាន​កូ​វីដ​-១៩

ព័ត៌មានជាតិ២៥ នាទី មុន

ក្រសួងសាធារណការនឹងដាក់ឱ្យដំណើរការកម្មវិធីដកពិន្ទុបណ្ណបើកបរលើទូរស័ព្ទដៃនៅដើមឆ្នាំ២០២២ខាងមុខ

បច្ចេកវិទ្យា៤១ នាទី មុន

ទាញយក APPកម្ពុជាថ្មី បណ្តុំព័ត៌មានថ្មីដែលលោកអ្នកអាចជឿទុកចិត្តបាន

ព័ត៌មានជាតិ៤៦ នាទី មុន

អាជ្ញាធរខណ្ឌដូនពេញ ចុះផ្អាកការដ្ឋានសំណង់មួយកន្លែង បន្ទាប់ពីមានករណីឆក់ខ្សែភ្លើងស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services