កីឡា
ចូលវគ្គ ៨ ក្រុមយប់នេះ បារាំង នៅតែមានភាគរយខ្ពស់ជាងគេ ក្នុងការឈ្នះជើងឯក World Cup 2026
នៅក្នុងចំណោម ៨ ក្រុមចុងក្រោយ ក្រុមបាល់ទាត់ជម្រើសជាតិ បារាំង មានភាគរយខ្ពស់ជាងគេក្នុងការឈ្នះជើងឯកពិភពលោក World Cup ឆ្នាំ ២០២៦ ដោយផ្អែកលើសមត្ថភាព បទពិសោធ និងកីឡាករបច្ចុប្បន្ន។
នៅវគ្គ ៨ ក្រុមចុងក្រោយ បារាំង អេស្ប៉ាញ អាហ្សង់ទីន និង អង់គ្លេស ស្ថិតនៅលំដាប់កំពូលទាំង ៤ ខណៈ ម៉ារ៉ុក ន័រវែស បែលហ្ស៊ិក និង ស្វីស ក៏ជាក្រុមមិនអាចមើលរំលងបានឡើយ។
បារាំង

ក្រុមមាន់គកបារាំង ជាម្ចាស់ជើងឯកពីរសម័យ គឺឆ្នាំ ១៩៩៨ និង ឆ្នាំ ២០១៨ ព្រមទាំងរងជើងឯក ឆ្នាំ ២០២២។ ពួកគេមានជាក្រុមមានគុណភាពគ្រប់តំបន់ និងមានបទពិសោធច្រើន។ ខ្សែប្រយុទ្ធ Kylian Mbappe និង Ousmane Dembele គឺជាទ័ពជួរមុខគ្រោះថ្នាក់បំផុត ប្រៀបធៀបធៀបនឹងក្រុមផ្សេងៗទៀត។ យោងតាមការព្យាករ បារាំង មាន ៣៣ % ដែលអាចឈ្នះជើងឯក។
អេស្ប៉ាញ

អេស្ប៉ាញ ដែលជាម្ចាស់ជើងឯក World Cup ឆ្នាំ ២០១០ និងជាម្ចាស់ជើងឯកទ្វីបអឺរ៉ុប ឆ្នាំ ២០៤ ត្រូវបានគេព្យាករមាន ១៩ % ក្នុងការឈ្នះជើងឯកពិភពលោក ឆ្នាំនេះ។ ពួកគេជាក្រុមដែលលាយបញ្ចូលគ្នារវាងកីឡាករដែលមានបទពិសោធ និងកីឡាករវ័យក្មេងមានទេពកោសល្យ។ ពួកគេមានតំបន់ការពាររឹងមាំដោយ ៥ ប្រកួតចុងក្រោយមិនរបូតគ្រាប់បាល់សោះ។ គន្លឹះសំខាន់របស់ពួកគេគឺយុវជន Lamine Yamal ជាអ្នកបង្កើតហានិភ័យ និងតំបន់បម្រើដ៏មានប្រសិទ្ធភាព។
អាហ្សង់ទីន

ម្ចាស់ជើងឯក ៣ សម័យ និងជាម្ចាស់ការពារជើងឯកឆ្នាំចាស់ គឺ អាហ្សង់ទីន មានភាគរយខ្ពស់មែនទែនក្នុងការឈានដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែមាន ១៨ % សម្រាប់ការឈ្នះជើងឯក។ កីឡាករ Lionel Messi ជានៅតែបង្ហាញទម្រង់លំដាប់កំពូលដដែល។ រូបគេនេះហើយជាអ្នកទ្រទ្រង់លំនឹងលេងរបស់ក្រុមទាំងមូល។ កីឡាករពោរពេញដោយបទពិសោធ ការលេងប្រកបដោយតុល្យភាព និងមិនតក់ស្លត់គឺជាភាពខ្លាំងរបស់អាហ្សង់ទីន។
អង់គ្លេស

តោកំណាចអង់គ្លេស ស្ថិតលំដាប់លេខ ៤ ដែលមាន ១៤.៨ % ក្នុងការឈ្នះជើងឯក។ ពួកគេជាក្រុមដែលមានតម្លៃខ្ពស់ និងគួរឲ្យចាប់អារម្មណ៍ក្នុងព្រឹត្តិការណ៍នេះដែលនាំលេងដោយប្រធានក្រុម Harry Kane។ តំបន់ជួរមុខដ៏គ្រោះថ្នាក់នៅពេលរួមដៃគ្នារវាង Jude Bellingham, Bakayo Saka និង Harry Kane។

ជាមួយគ្នានេះ ម៉ារ៉ុក និង ន័រវែស ក៏ជាបេក្ខភាពមិនអាចមើលរំលងបានឡើយ។ ន័រវែស កំពុងក្លាយជាក្រុមគួរឲ្យចាប់អារម្មណ៍ខ្លាំងនៅពេលពួកគេទម្លាក់ ប្រេស៊ីល នៅវគ្គ ១៦ ក្រុម និងបានឡើងវគ្គ ៨ ក្រុម។ ខ្សែប្រយុទ្ធ Erly Haaland ជាគ្រាប់ពេជ្ររបស់ពួកគេ។

ម៉ារ៉ុក ឈានដល់វគ្គ ៨ ក្រុមចុងក្រោយមិនមែនជារឿងថ្មីទេ។ ពួកគេបានបង្កើតការភ្ញាក់ខ្លាំងកាលពីឆ្នាំ ២០២២។ ជាក្រុមដែលមិនសូវល្បីឈ្មោះជាលក្ខណៈបុគ្គល ប៉ុន្តែបើនិយាយពីទម្រង់លេងនៅលើទីលាន ពួកគេនឹងន៎ណាស់។ រាប់ចាប់តាំងពីតំបន់ការពារ បម្រើ និងប្រយុទ្ធ គឺស្រុះជើងគ្នាល្អ។ ជាមួយគ្នានេះ ស្វីស បានបង្ហាញពីការលេងជាក្រុមយល់ចិត្តគ្នា ហើយ បែលហ្ស៊ិក ជាក្រុមមានបទពិសោធពោរពេញដោយគុណភាព៕

សូមបញ្ជាក់ថា ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយចាប់ផ្តើមពីយប់ថ្ងៃទី៩ ខែកក្កដា នេះហើយ។
- បារាំង vs ម៉ារ៉ុក (ថ្ងៃទី៩ កក្កដា នៅអាមេរិក)
- អេស្ប៉ាញ vs បែលហ្ស៊ិក (ថ្ងៃទី១០ កក្កដា នៅអាមេរិក)
- អង់គ្លេស vs ន័រវែស (ថ្ងៃទី១១ កក្កដា នៅអាមេរិក)
- អាហ្សង់ទីន vs ស្វីស (ថ្ងៃទី១១ កក្កដា នៅអាមេរិក)

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


