ជីវិតកម្សាន្ដ
តារាកំប្លែង២រូបសម្រេចបោះបង់ការងារនៅCTN
ថ្មីៗនេះមានទស្សនិកជន និងអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នាក្រោយពីតារាកំប្លែងប្រុស-ស្រី២ដួងបានប្រកាសបញ្ចប់ការងារកំប្លែងនៅស្ថានីយ៍ទូរទស្សន៍CTNដែលពួកគេធ្លាប់សាងកេរ្តិ៍ឈ្មោះច្រើនឆ្នាំមកហើយ។

ជាក់ស្តែងចូលដល់ខែកក្កដាឆ្នាំ២០២១តារាកំប្លែង ២រូបស្ថិតក្នុងក្រុមនាយពាក់មីគឺ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង និងនាយក្ដី ទោះបីអ្នកទាំងពីរមិនប្រកាសឈប់ពីសិល្ប:ទាំងស្រុងតែពួកគេបញ្ជាក់ថាសូមឈប់ពីស្ថានីយ៍ទូរទ្សន៍CTNដោយហេតុផលផ្សេងៗគ្នា។
គិតមកទល់ពេលនេះតារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ នាង ខ្ញុ បានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងប្រទេសតាមរយៈអាជីពកំប្លែងជាង១២ឆ្នាំជាមួយក្រុម លោក តា វ៉ិចទ័រ នៃ ស្ថានីយទូរទស្សន៍ CTN។

ខ្ញុង បាននិយាយថ្មីៗនេះថាខ្ញុំមិនមានបំណងឈប់ពីសិល្ប:នោះទេពោលគឺចង់បញ្ជាក់ថាខ្ញុំឈប់តែពីទូរទស្សន៍CTNប៉ុណ្ណោះហើយការលាឈប់ពីCT Nនេះដោយសាតែរវល់ការងារផ្ទាល់ខ្លួននិងមើលថែកូនទើបមានការរអៀសខ្លួនរឿងបើកប្រាក់ខែព្រោះខ្ញុំមិនបានធ្វើការងារពេញលេញឲ្យខាងទូរទស្សន៍ CTNទើបខ្ញុំក៏សម្រេចចិត្តសុំឈប់តែម្តង។
ដោយឡែកតារាកំប្លែងរួមក្រុមនាងខ្ញុងគឺលោកឈុន សុវណ្ណ ភក្ដី ហៅនាយក្ដី ថ្មីៗនេះលោកក៏បានបង្ហើបពីគម្រោងដើរចេញពីសិល្បៈផងពោលគឺឈប់ពីការងារកំប្លែងនៅ CTN។
នាយក្តី បានប្រាប់សារព័ត៌មានថាខ្លួនមិនបោះបង់ទាំងស្រុងនោះទេគឺនៅតែរង់ចាំទទួលថតក្នុងកម្មវិធីផ្សេងៗលើកលែងតែអង្គុយរង់ចាំតែថតរឿងកំប្លែងក្នុងកម្មវិធី “បានមើលបានសើច” របស់ស្ថានីយទូរទស្សន៍CTNប៉រទស្សន៍CTNប៉ុណ្ណោះ។ យ៉ាងណាមិញសម្រាប់ដំណឹងនេះក៏បានធ្វើឲ្យអ្នកគាំទ្របង្ហាញការសោកស្តាយផងដែរ៕ ដោយៈ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


