ជីវិតកម្សាន្ដ
តារាកំប្លែងនាយ ផ្លក់ ចយ មានជំងឺច្រើនមុខ ចូលសង្គ្រោះនៅមន្ទីរពេទ្យ
តារាកំប្លែងជើងចាស់ លោក ឡុង ចាន់ដារ៉ា ហៅ នាយ ផ្លក់ ចយ ថ្មីៗ មុននេះ ត្រូវបានក្រុមគ្រួសារបញ្ជូនចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយពើបប្រទះនូវជំងឺជាច្រើនមុខ។ បច្ចុប្បន្ន លោកកំពុងសម្រាកនៅមន្ទីរពេទ្យ ដើម្បីបន្តការព្យាបាលជំងឺ។

តាមការបញ្ជាក់ពីសមាគមសិល្បករខ្មែរ បានឲ្យដឹងថា ដោយទទួលបានការណែនាំពីលោកជំទាវអ្នកឧកញ៉ា ប្រធាន ក្រុមការងារសមាគមសិល្បករខ្មែរ បានចុះសួរសុខទុក្ខតារាកំប្លែងនាយ ផ្លក់ ចយ (លោក ឡុង ចាន់ដារ៉ា) ដែលទើបតែចេញពីបន្ទប់សង្គ្រោះបន្ទាន់ និងបន្តការព្យាបាលនៅមន្ទីរពេទ្យ។

នាឱកាសនោះ ក្រុមការងារសមាគមសិល្បករខ្មែរ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ជូនចំពោះតារាកំប្លែងនាយ ផ្លក់ ចយ និង ជូនពរសូមឲ្យលោកឆាប់បានជាសះស្បើយពីជំងឺ អាចវិលទៅប្រកបអាជីពសិល្បៈបង្កសំណើចជូនដល់មហាជនទូទៅឡើងវិញ និងជាបង្អែករឹងមាំសម្រាប់ក្រុមគ្រួសារ។

ក្នុងនោះ ក្រុមការងារសមាគម ក៏បានសំណេះសំណាលស្វែងយល់ពីស្ថានភាពរបស់តារាកំប្លែងរូបនេះ ព្រមទាំងបានលើកទឹកចិត្តដល់តារាកំប្លែងនាយ ផ្លក់ ចយ កុំមានការអស់សង្ឃឹម ត្រូវខិតខំថែរក្សាសុខភាព គោរពតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីបានជាសះស្បើយឆាប់ៗ។ ក្រុមការងារ ក៏បាននាំយកនូវថវិកាពីសមាគមសិល្បករខ្មែរចំនួន ៨០០ ០០០ រៀល ដើម្បីសម្រាលបន្ទុកចំណាយជាប្រចាំថ្ងៃមួយផ្នែកក្នុងដំណាក់កាលថែទាំព្យាបាលជំងឺ។

តារាកំប្លែងនាយ ផ្លក់ ចយ បានបង្ហាញអារម្មណ៍រីករាយ និងថ្លែងអំណរគុណដល់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ក៏ដូចជាក្រុមការងារទាំងអស់ ដែលមានការយកចិត្តទុកដាក់ពីសុខទុក្ខរបស់លោក ព្រមទាំងបានអញ្ជើញសាកសួរសុខទុក្ខដោយផ្ទាល់ដូច្នេះ។ នេះជាការលើកទឹកចិត្តយ៉ាងធំធេងដល់រូបលោក និងក្រុមគ្រួសារ។

តារាកំប្លែង នាយ ផ្លក់ ចយ មានជំងឺច្រើនមុខ និងត្រូវបន្តព្យាបាលជាបន្តបន្ទាប់ទៀត ដូច្នេះសប្បុរសជនក៏អាចបរិច្ចាគជួយដល់រូបលោកតាមលទ្ធភាពផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


